ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់បារម្ភ! រូបមន្តថែរក្សាសក់ងាយៗបែបធម្មជាតិដែលស្ត្រីមិនគួរមើលរំលង
× នរណាក៏ចង់បានសក់ស្អាត ហើយរឹងមាំគ្រប់ពេលដែរ ប៉ុន្តែដោយសារភាពរវល់ ធ្វើឱ្យមនុស្សភាគច្រើន គ្មានពេលថែរក្សាសក់បានត្រឹមត្រូវ។ បញ្ហាមួយទៀតនោះ គឺការមិនដឹងពីរូបមន្តបែបធម្មជាតិដើម្បីរក្សាសក់។ ខណៈដែលការប្រើប្រាស់ផលិតផលថែរក្សាសក់ផ្សេងៗ ដែលមានក្នុងទីផ្សារមួយចំនួនធំ មានផ្ទុកសារធាតុគីមី ផ្ដល់ផលប៉ះពាល់ដល់សុខភាពសក់ ក៏ដូចជាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងផងដែរពេលខ្លះ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ក្នុងការថែរក្សាសក់ដែលអ្នកមិនគួរមើលរំលង ៖
១. ខ្ទិះដូង
អ្នកប្រហែលជាធ្លាប់ប្រើប្រាស់ខ្ទិះដូងយកមកចម្អិនអាហារ ប៉ុន្តែធ្លាប់គិតទេថា វាក៏ល្អសម្រាប់សុខភាពសក់របស់អ្នកដែរ? ចំពោះអ្នកដែលមានសក់ស្ងួត និងស្រអាប់ រូបមន្តខ្ទិះដូង គឺប្រសើរបំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ខ្ទិះដូងជាក្រែមបន្ទន់ ដោយលាបលើសក់ក្រោយពេលអ្នកកក់សក់ជាមួយសាប៊ូរួច។
២. លាងសម្អាតសក់ជាមួយទឹកត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ទឹកត្រជាក់លាងសម្អាតសក់ នៅពេលចុងក្រោយបង្អស់ បន្ទាប់ពីកក់ និងលាបក្រែមបន្ទន់រួច។ វិធីនេះ ជួយទប់ស្កាត់ការបាត់បង់សំណើមនៃសក់ និងការបំផ្លាញដោយកម្ដៅ។
៣. ស៊ុត
ដោយមិនគិតពីប្រភេទនៃសក់ អ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការលាបស៊ុតលើសក់ ក៏ព្រោះផ្នែកពណ៌លឿងនៃស៊ុត មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងខ្លាញ់ដែលមានលក្ខណៈសម្បត្តិផ្ដល់ និងរក្សាសំណើម។ ផ្នែកពណ៌សនៃស៊ុត ប្រសើរចំពោះអ្នកដែលមានសក់ឡើងប្រេងខ្លាំង។ ប្រសិនបើអ្នកមានសក់ធម្មតា គឺអាចប្រើស៊ុតទាំងមូលបាន។ ហើយចំពោះអ្នកដែលមានសក់ស្ងួត និងបែកចុងវិញ គួរប្រើផ្នែកពណ៌លឿននៃស៊ុត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកឱ្យសព្ វនូវជម្រើសណាមួយនៃស៊ុត រួចលាបលើសក់ និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៤. ប្រេងអូលីវ
ប្រើប្រាស់ប្រេងអូលីវ ដើម្បីធ្វើឱ្យសក់រឹងមាំ និងមានពន្លឺ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវបន្តិច រួចលាបវាលើសក់។
៥. ប្រទាលកន្ទុយក្រពើ
សក់ប្រែជាស្ងួត និងស្រអាប់ ក៏ព្រោះតែខ្វះសំណើម។ អ្វីដែលអ្នកត្រូវធ្វើដើម្បីដោះស្រាយបញ្ហានេះ គឺគ្រាន់តែលាបទឹកប្រទាលកន្ទុយក្រពើស្រស់ លើសក់ជាការស្រេច។ ទុកចោលមួយស្របក់ សឹមលាងសម្អាតចេញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com