ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យម្ចាស់រោងចក្រ កុំប្រើវិធានការដេញកម្មករដែលប្រព្រឹត្តខុសចេញពីការងារ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យម្ចាស់រោងចក្រទាំងអស់ កុំប្រើវិធានការដេញកម្មករចេញពីការងារ ដោយសារកំហុសនោះឡើយ ព្រោះវិធានការបែបនេះ វាជារឿងមិនត្រឹមត្រូវ ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសការងារ ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តកណ្តាល នាថ្ងៃទី២០ កុម្ភៈនេះ សម្ដេច ហ៊ុន សែន ប្រាប់ឲ្យម្ចាស់រោងចក្រ និងសហគ្រាសទាំងនោះ ត្រូវរកវិធីដោះស្រាយតាមបែបរដ្ឋបាល ដូចជាការព្រមានជាលាយលក្ខអក្ស ឬស្តីបន្ទោស ដែលជាការល្អប្រសើរជាងការបញ្ឈប់កម្មករ។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង ប្រជុំពិភាក្សាជាមួយម្ចាស់រោងចក្រទាំងនោះ គិតគូរពីបញ្ហានេះ ហើយអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com