ជាតិ
សេដ្ឋកិច្ច
ប្រមុខ​រដ្ឋាភិបាល​៖ នយោបាយ​សេដ្ឋកិច្ចកម្ពុជា មិនចេះ​លិច​ទេ​
20, Feb 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បាន​ហៅ​នយោបាយ​សេដ្ឋកិច្ចកម្ពុជា ថា​ជា​គោលនយោបាយ​សេដ្ឋកិច្ច​ផ្កាយព្រឹក ដែល​តែងតែ​រះ​និង​មាន​ពន្លឺ​ជានិច្ច ដោយ​គ្មាន​ថ្ងៃ​អស្តង្គត​ឡើយ​។


​ប្រមុខ​រដ្ឋាភិបាល បានលើកឡើង​ពី​ចំណុច​ពិសេស​មួយចំនួន​របស់​កម្ពុជា ដែល​អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច កាន់តែ​រីកចម្រើន​។ ចំណុច​ពិសេស​ទាំងនោះ ដែល​នាយករដ្ឋមន្ត្រី រៀបរាប់ មានដូចជា កម្ពុជា បើកចំហ​និង​ស្វាគមន៍​ពួក​អ្នកវិនិយោគ​គ្រប់​ប្រទេស ដោយ​មិន​រើសអើង ហើយ​ពួក​អ្នកវិនិយោគ​បរទេស​ទាំងនោះ អាចដាក់​ភាគហ៊ុន​របស់ខ្លួន​១០០​ភាគរយ​ក្នុងការ​វិនិយោគ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ពី​អ្នកវិនិយោគ​ក្នុងស្រុក ជាដើម​។ លើសពីនេះ កម្ពុជា ប្រឹងប្រែង​ពង្រឹង​សេដ្ឋកិច្ច ដោយ​ពឹង​ផ្អែកលើ​វិស័យ​ជាច្រើន ពោលគឺ មិនមែន​ពឹងផ្អែក​ទៅលើ​វិស័យ​ណា​តែមួយ​នោះទេ​។ 


 
​សំឡេង​នាយករដ្ឋមន្ត្រី ដែល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com