កីឡាជាតិ
ជាតិ
សម្រាក​បុណ្យចូលឆ្នាំ លី​ក ២០១៤ សម្រាក ២ សប្ដាហ៍
12, Apr 2014 , 9:16 am        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ (MCL2014) ត្រូវ​សម្រាក ២ សប្ដាហ៍ គឺ​គិត​ចាប់ពី​សប្ដាហ៍​នេះ​តទៅ​រហូតដល់​ថ្ងៃ​សៅ​រី៍ ទី ២៦ មេសា ទើប​ត្រឡប់​បើក​កីឡដ្ឋាន​ទទួល​ក្រុម​ចូលរួម​ប្រកួត​ជាធម្មតា​វិញ។



តាម​កាលវិភាគ​ប្រកួត​ដែល​ចែង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការ​សម្រាក​នេះ​គឺ​ដើម្បី​ចូលរួម​អបអរ​ស្វា​រគម​ន៍​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ដូច្នេះ​នេះ​ជា​ឱកាស​មួយ​ផ្ដល់ឱ្យ​ក្រុម​ទាំងអស់​បើកដៃ​ឱ្យ​សមាជិក​ម្នាក់​ទៅលេង​ចូលឆ្នាំ​ជាមួយ​ក្រុមគ្រួសារ ឬ មិត្តភក្ដិ បាន។

នៅពេល​ត្រឡប់មកវិញ​ក្រុម​ដែល​ត្រូវ​ប៉ះគ្នា​មាន៖
ថ្ងៃទី ២៦ មេសា ២០១៤ នៅ​ស្ដា​ត​ចាស់

•    ក្រសួងការពារជាតិ Vs Albirex Niigata ម៉ោង ១:៣០ រសៀល
•    ត្រាយ​អាស៊ី Vs អាស៊ី​អឺរ៉ុប ម៉ោង ៣:៤៥ នាទី​ល្ងាច

ពហុ​កីឡដ្ឋាន​ជាតិ

•    ស្វាយរៀង Vs បៀ​ល​ប្រាយ ម៉ោង ៣:៣០ នាទី​ល្ងាច (ផ្សាយ​ផ្ទាល់​ប៉ុស្ដិ៍ BTV)
•    ណាហ្គា Vs ភ្នំពេញ​ក្រោ​ន ម៉ោង ៦ ល្ងាច

ថ្ងៃទី ២៧ មេសា ២០១៤ នៅ ពហុ​កីឡដ្ឋាន​ជាតិ
•    អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ Vs វេ​ស្ទើ​ន ម៉ោង ៣:៣០ នាទី​ល្ងាច
•    គីរីវង់​សុខ​សែន​ជ័យ Vs ចម្ការកៅស៊ូ​បឹងកេត




© រក្សាសិទ្ធិដោយ thmeythmey.com