កីឡាជាតិ
ជាតិ
ខ្សែក្រវាត់ Black Panther ទៅ​ប្រកួត​ដល់​កំពង់ចាម​នៅ​សប្ដាហ៍​នេះ
19, Apr 2014 , 7:40 am        
រូបភាព
ដោយ:
សង្វៀន​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀ Black Panther ទម្ងន់ ៦៣,៥ គីឡូក្រាម​ប្រមូលផ្ដុំ​ដោយ​ជើង​ខ្លាំង​ចំនួន ១២ នាក់ ចែកជា ២ ពូ​ល នឹង​ទៅ​ប្រកួត​ជម្រុះ​លើទឹក​ដី​នៃ​ខេត្តកំពង់ចាម​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ១៩ មេសា ចុង​សប្ដាហ៍​នេះ ចាប់ពី​ម៉ោង ៥ ល្ងាច​តទៅ បន្ទាប់ពី​ប្រកួត​ដំបូង​រៀបចំ​នៅ​ខេត្តកំពង់ធំ កាលពីមុន​ចូលឆ្នាំ​ខ្មែរ។



តាម​កម្មវិធី​ដែល​ត្រូវ​ប្រកួត​នៅ​សប្ដាហ៍​នេះ​មាន៖
ពូ​ល A

គូ​ទី១ ផល សីហា (យុវជន​កម្ពុជា​មានជ័យ) Vs សួស យ៉ា​ត (ទ័ពជើងគោក)
គូ​ទី២ សល់ ប៊ុន​ហូ​វ (កុសល​កីឡា) Vs ឃឹម ពេជ្រ​ចិន្តា (បុរី​នាគរាជ)
គូ​ទី៣ តក់ សោ​ភ័​ណ្ឌ (អេ​ភូ​ថង​កីឡា) Vs សោម តឿ​ទី (ក្លិប​ខ្លារខិន)

ពូ​ល B
គូ​ទី៤ ឡៅ ផា​នាថ (រស្មី​កុមារកំព្រា) Vs ផាន់ សុវណ្ណ (មិត្ត​ប៉ូលិស)
គូ​ទី៥ ឡុង ប៊ុន​រ៉ាត់ (សាល​វ័​ន្ត​កីឡា) Vs ឈិន ក្វាន់​ង៉ុ​យ (មកុដ​រាជសីហ៍)
គូ​ទី៦ ផាន់ សារុន (ព្រះខ័ន​រាជ) Vs នួន សេត​សង់ (ក្រសួងការពារជាតិ)

ចំពោះ​ពិន្ទុ​បណ្ដោះអាសន្ន​ក្រោយ​ប្រកួត​លើក​ទី១រួចរាល់ កីឡាករ ពូ​ល A កីឡាករ សល់ ប៊ុន​ហូ​វ, តក់ សោ​ភ័​ណ្ឌ, ផាន់ សារុន មាន ៣ ពិន្ទុ​ក្នុង​ដៃ ខណៈ​កីឡាករ ផល សីហា សួស យ៉ា​ត ឃឹម ពេជ្រ​ចិន្តា មាន​ម្នាក់ ១ ពិន្ទុ។ ចំណែក​ពូ​ល B វិញ​កីឡាករ សោម តឿ​ទី ផាន់ សុវណ្ណ និង ឈិន ក្វាន់​ង៉ុ​យ មាន ៣ ពិន្ទុ ស្របពេល​កីឡាករ​នួន សេត​សង់, ឡៅ ផា​នាថ និង កីឡាករ ឡុង ប៊ុន​រ៉ាត់ មាន​ម្នាក់១ ពិន្ទុ។

ក្រោយ​ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​កីឡាករ​ជើង​ខ្លាំង​តាម​ពូ​លនីមួយៗចំនួន ២ នាក់​នឹងត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កម្មវិធី ប្រដាល់​តាម​បណ្តារ​ខេត្ត​នេះ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​ប្រដាល់​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។

នៅក្នុង ការប្រកួតនីមួយៗ អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ១២០ដុល្លារ ខណៈ​អ្នកឈ្នះ​ទទួលបាន១០០ដុល្លារ។ សម្រាប់​ម្ចាស់​ជើងឯក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​ប្រាក់រង្វាន់១៧០០ដុល្លារ ជើងឯក​រង​បាន១០០០ដុល្លារ លេខ​បី​បាន៦៥០ដុល្លារ និង​លេខ​បួន​បាន៣៥០ដុល្លារ​អាមេរិក។

កន្លងមក​លោក​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អះអាងថា​ក្រៅពី​ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុ​ជានា​រយៈពេល៩ឆ្នាំ​ខាងមុខ​គឺ​ត្រៀម​ដាក់បញ្ចូល​កីឡាប្រដាល់​ខ្មែរ​ជា​វិញ្ញាសា​ប្រកួត​ដណ្តើមយក​មេដាយ​ផងដែរ។ លោក​បន្ថែមថា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ចេញ​យុទ្ធនា​ការណែនាំ​ពលរដ្ឋ​ឲ្យ​ចេះ​យ៉ាងហោចណាស់​កីឡា​មួយ​ប្រភេទ៕



© រក្សាសិទ្ធិដោយ thmeythmey.com