កីឡាជាតិ
ជាតិ
MH17៖ បងប្រុសរបស់ Lidwina គ្រូពេទ្យប្រចាំក្លិបភ្នំពេញក្រោនស្ថិតក្នុងចំណោមជនរងគ្រោះ Lidwina និងបងប្រុស Tallander។ ហ្វេសប៊ុកភ្នំពេញក្រោន
× ក្លិបកីឡាបាល់ទាត់ភ្នំពេញក្រោនតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញសាររំលែកទុកដល់កញ្ញា Lidwina Niewold ជនជាតិហូឡង់ដែលជាគ្រូពេទ្យប្រចាំក្លិប ដោយតែលោក Tallanderដែលជាបងប្រុសរបស់គាត់ ក៏ស្ថិតក្នុងចំណោមជនរងគ្រោះទាំង២៩៨នាក់ដែលបានស្លាប់ក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ី នៅភាគខាងកើត អ៊ុយក្រែនកាលពីយប់មិញនេះ។
ភ្នំពេញក្រោនបានសរសេរថា៖ «ទាំងអស់គ្នានៅក្លិបភ្នំពេញក្រោនសូមរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ គ្រូពេទ្យចលនា LidwinaNiewold និងក្រុមគ្រួសារចំពោះការបាត់បង់លោក Tallanderដែលជាបងប្រុស។ គាត់គឺជាអ្នកដំណើរម្នាក់នៅលើយន្តហោះ MH17 របស់ម៉ាឡេស៊ីអ៊ែរឡាញក្នុងដំណើរពីក្រុងអាំស្ទែរដាម ឆ្ពោះទៅកាន់ទីក្រុងគូឡាំឡាំពួរ...»៕
© រក្សាសិទ្ធិដោយ thmeythmey.com