កីឡាជាតិ
ជាតិ
លទ្ធផល​ហ៊្វុត​សាល​កើតឡើង​នាជំនួប​រវាង​ចម្កា​កៅ​ស៊ូបឹងកេ​ត និង​បៀល​ប្រាយ
21, Jul 2014 , 11:40 am        
រូបភាព
បឹងកេតយក​ឈ្នះ​បៀល​ប្រាយ​១០-៥។ រូបថត ហ្វេសប៊ុកលោក កឹម សុវណ្ណា
បឹងកេតយក​ឈ្នះ​បៀល​ប្រាយ​១០-៥។ រូបថត ហ្វេសប៊ុកលោក កឹម សុវណ្ណា
ដោយ:
ជ័យជម្នះ​របស់​ក្រុម​ចម្ការ​កៅស៊ូបឹងកេត លើ​ក្រុម​បៀលប្រាយ​​យូណាយធីត ក្នុង​លទ្ធផល ១០ ទល់ ៥ បាន​ក្លាយ​ជា​កំណត់​ត្រា​ថ្មី​មួយ​​ក្នុង​ប្រកួត​ដែល​ទាត់​បញ្ចូលទី​គ្នា​​ទៅ​មក​បាន​ច្រើន​ជាង​គេ​​គឺ​រហូត​ដល់ ១៥ គ្រាប់​ក្នុង​មួយ​ប្រកួត នៅ​ពាន​​រង្វាន់​មិត្តហ្វូនខេមបូឌានលីក​២០១៤ (MCL2014) សប្ដាហ៍​ទី​ ២១ ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។



នេះ​ជា​ការ​ទាត់​បាល់​បញ្ចូលទី​ដ៏​ច្រើន​បំផុត​បើគិត​ចាប់​តាំងពី​ស្វាយរៀង​យក​ឈ្នះ​អាស៊ីអឺរ៉ុប ១០ ទល់​នឹង ៣ នា​រដូវកាល​ឆ្នាំ​២០១៣ រីឯកំណត់​ត្រា​ដែលគួរឲ្យកត់​សម្គាល់នោះ គឺ​ណាហ្គាខប បានយក​ឈ្នះ​បក្សី​ចាំក្រុង ១៩-០ កាលពី​ឆ្នាំ​២០០៧ ។

ទោះបី​ជាយ៉ាងណា​ក៏​ដោយ ជ័យជម្នះ​ដ៏​ច្រើន​លើសលប់​នេះ​ក៏​មិន​អាច​ជួយ​ក្រុម​បឹងកេត ដណ្ដើម​បាន​ជើង​ឯក​ពី​ក្រុម​ភ្នំពេញក្រោន មក​វិញ​នោះ​ទេ ប៉ុន្ដែ​​៣ ពិន្ទុ​បន្ថែម​អាច​ជួយ​ឱ្យ​ក្រុម​រក្សា​ចំណាត់​ថ្នាក់​​ជើង​ឯក​រង​កាន់​តែ​រឹងមាំ ទោះ​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ។

គ្រាប់​បាល់ ១០ គ្រាប់​របស់​ចម្ការកៅស៊ូបឹងកេត រក​បាន​ដោយ​កីឡាករ​ ឃួន ឡាបូរ៉ាវី ៣ គ្រាប់, Momoh ២​គ្រាប់, Tijani ២ គ្រាប់, កែវ សុខផេង ២ គ្រាប់ និង យ៉ប រ៉ូម៉ាទន មួយ​គ្រាប់។ ចំណែក ៥ គ្រាប់​របស់​បៀលប្រាយ វិញ​រក​បាន​ដោយ​កីឡាករ Yamagata Yusuke ២ គ្រាប់ និង​កីឡាករ Adeyanju Omokefe ៣ គ្រាប់៕

លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​ទី ២១ នេះ​មាន៖
• Albirex Niigata PP ២ – ១ គីរីវង់សុខសែនជ័យ
• អាស៊ីអឺរ៉ុប ៥ – ២ អគ្គស្នងការដ្ឋាន​នគរបាលជាតិ
• ត្រាយអាស៊ី ២ – ០ ក្រសួងការពារជាតិ
• ភ្នំពេញក្រោន ២ – ៣ ស្វាយរៀង
• ចម្ការកៅស៊ូបឹងកេត ១០ – ៥ បៀលប្រាយ
• វេស្ទើន ១ – ២ ណាហ្គាខប

ចំណែក​ឯ​តារាង​ចំណាត់​ថ្នាក់​វិញ​មាន៖
១.ភ្នំពេញ​ក្រោ​ន ៥១ពិន្ទុ(+៣៦)
២. ចម្ការកៅស៊ូ​បឹងកេត៤៧ពិន្ទុ(+៣០)
៣. ណាហ្គា​ខ​ប ៣៧ពិន្ទុ(+១៨)
៤. ស្វាយរៀង ៣៦ពិន្ទុ(+២៧)
៥. ភ្នំពេញ​ត្រាយ​អាស៊ី៣១ពិន្ទុ(+៩)
៦. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ២៨ពិន្ទុ(+៥)
៧. បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត២៧ពិន្ទុ(-១៤)
៨. ក្រសួងការពារជាតិ២៣ ពិន្ទុ(-៩)
៩. សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប២៣ពិន្ទុ(-១៥)
១០.វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី១៩ពិន្ទុ(-១៤)
១១.គិរីវង់​សុខ​សែន​ជ័យ១៣ពិន្ទុ(-៤០)
១២. Albirex Niigata Phnom Penh ១០ពិន្ទុ(-៣៩)








© រក្សាសិទ្ធិដោយ thmeythmey.com