កីឡាជាតិ
ជាតិ
ពាន​រង្វាន់​សំខាន់ៗ ក្នុង​លីក​កំពូល​កម្ពុជា​ឆ្នាំ​២០១៤ បាន​ទៅ​លើ...
28, Jul 2014 , 4:20 pm        
រូបភាព
ដោយ:
ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពាន​រង្វាន​មិត្តហ្វូនខេមបូឌានលីក​២០១៤ បាន​បញ្ចប់​ទៅ​ជា​ស្ថារព នៅ​ល្ងាច​ថ្ងៃ​ទី ២៧ កក្កដា ម្សិលមិញ​នេះ ក្រោយ​ចាប់​ផ្ដើម​ប្រកួត​ជាង ៧ ខែ​រួច​មក។ ចំណែក​ឯ​ចំណាត់​ថ្នាក់​តាម​ក្រុម និង កីឡាករ​នីមួយៗ ទទួល​បាន​គឺ៖



ជើង​ឯក៖ ភ្នំ​ពេញ​ក្រោន ទទួល​បាន​​ពាន ​មួយ​ មេដាយ​មាស​ និង​ប្រាក់​រង្វាន់​៦០​លាន​រៀល។


ជើង​ឯក​រង​៖ ក្រុម​ចម្ការ​កៅស៊ូបឹង​កេត​ ទទួល​បាន​​មេដាយ​ប្រាក់​ និង​ប្រាក់​រង្វាន់​៤៦​លាន​រៀល។


លេខ​៣៖ ណាហ្គាខប​ ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​ប្រាក់​រង្វាន់​៣៦​លាន​រៀល។


ពាន Faire Play ៖ ក្រុម​ Albirex​ Niigatia​ Phnom​ Penh​ អម​ដោយ​ប្រាក់​រង្វាន់​៤​លាន​រៀល។​


​ក្រុម​​អាជ្ញា​​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​៖ ដឹក​នាំ​ដោយ ទុយ វិច្ឆិកា ជំនួយ​ការ​លោក​ គឹមស៊ី​ ពិសាល,​ ស៊ាន សុភ័ក្រ​ និង ឃួន វិរៈ ​ទទួល​បាន​ប្រាក់​រង្វាន់​៤លាន​រៀល​។
​​

គ្រូ​បង្វឹក​ឆ្នើម​៖ លោក អ៊ុង កនយ៉ានិត​ របស់​​ក្លិប​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១,៥​លានរៀល។


អ្នក​ចាំ​ទី​ល្អ៖ ស៊ូ យ៉ាទី​ នៅ​ក្លិប​ភ្នំពេញ​ក្រោន​​​ទទួល​បាន​ស្រោម​ដៃ​មាស​ និង​ប្រាក់​​រង្វាន់​១,៥​លាន​រៀល។


កីឡាករ​ទាត់​បាល់​ចូល​ទី​ច្រើន​ជាង​គេ (២៣ គ្រាប់)៖ Dzarma​ Bata របស់​​ក្លិប​ស្វាយ​រៀង​ដោយ​ទទួល​បាន​ស្បែក​ជើង​មាស​ និង​ប្រាក់​រង្វាន់​១,៥​លាន​រៀល។


​កីឡាករ​​ល្អ​ជាង​គេ​៖ ចាន់​ វឌ្ឍនាកា​ នៅ​ក្លិប​ចម្ការ​កៅ​ស៊ូបឹង​កេត​ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១,៥លាន​រៀល។

--
រូបភាព​ផ្សេងទៀត៖








© រក្សាសិទ្ធិដោយ thmeythmey.com