កីឡាជាតិ
ជាតិ
៦០០០​ដុល្លារ​បាន​ធ្លាក់​ដល់​ដៃ​ក្រុម​កីឡាបា​ល់ទា​ត់ U21 ហើយ
22, Aug 2014 , 12:27 pm        
រូបភាព
ក្រុម U21 ទទួល​ប្រាក់​លើក​ទឹក​ចិត្តពី BIDC។ រូបថត FFC
ក្រុម U21 ទទួល​ប្រាក់​លើក​ទឹក​ចិត្តពី BIDC។ រូបថត FFC
ដោយ: ថ្មីៗ
កាល​ពីព្រឹក​ថ្ងៃសុក្រ ទី​២២ ខែសីហា ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) បាន​បំពេញ​តាម​ការសន្យា​របស់​ខ្លួន​ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៦០០០​ដុល្លារ​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​យុវជន​អាយុក្រោម​២១​ឆ្នាំ ចំពោះ​ជ័យ​ជម្នះ​របស់​ពួក​គេ​បី​ប្រកួត​ក្នុងព្រឹ​ត្តិការណ៍​ដណ្តើ​មពាន​រង្វាន់​ស្តេចប្រ៊ុ​យណេ Hassanal Bolkiah Trophy ឆ្នាំ​២០១៤ កន្លងមក។



ក្រុម U21 កម្ពុជា បាន​ត្រឡប់​មក​ផ្ទះ​វិញ​កាលពី​ម្សិល​មិញ បន្ទាប់ពីពួក​គេ​បានចាញ់​វៀតណាម ៣-០ ហើយ​ខក​ឱកាស​ក្នុងការ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តា​ល​ផ្តាច់ព្រ័ត្រ។ ទោះបី​ជាយ៉ាងណា​ក៏​ដោយ ក្រុម​យុវជន​កម្ពុជា បាន​បង្ហាញ​សមត្ថភាព​ដ៏គួរឲ្យកត់​សម្គាល់​តាមរយៈ​ជ័យ​ជម្នះ ១-០ លើ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ ៣-១ លើ​សិង្ហបុរី និង​២-១ លើឥណ្ឌូនេស៊ី។

សម្រា​ប់​រាល់​ជ័យ​ជម្នះ​របស់​ក្រុម U21 កម្ពុជា ធនាគារ BIDC សន្យា​ឧបត្ថម្ភ​ប្រាក់​២០០​០​ដុល្លារក្នុង១ប្រកួត រីឯ​សហព័ន្ធកីឡ​បាល់ទា​ត់កម្ពុ​ជាសន្យា​ឧបត្ថម្ភ​៣០០០​ដុល្លារក្នុ​ងមួយ​ប្រកួតផ​ងដែរ។ ដូច្នេះ ពួក​គេ​កំពុង​រង់ចាំពិធីប្រ​គល់​ប្រាក់​រង្វាន់​ចំនួន​៩០០០​ដុល្លារបន្ថែ​មទៀតពី​សហព័ន្ធ។

សូម​បញ្ជាក់​ផងដែរ​ថា ក្រៅពី​ប្រាក់​ឧបត្ថម្ភ​ខាងលើ ក្រុម U21កម្ពុជា​ដែល​មាន​សមាជិក​សរុប​២៤នាក់ បាន​ទទួល​ប្រាក់​រង្វាន់អនុស្សា​វរីយ៍ពី​ព្រះចៅ​ស៊ុល​តង់ប្រ៊ុយណេ Hassanal Bolkiah ម្នាក់​ៗចំនួន​១០០0​ដុ​ល្លាររួ​ចហើយ៕

អត្ថបទៈ វិចិត្រ




© រក្សាសិទ្ធិដោយ thmeythmey.com