កីឡាជាតិ
ជាតិ
កម្ពុជា នៅ​សល់​តែ​​កីឡា​ចំបាប់​មួយ​ប៉ុណ្ណោះ ជា​ក្ដី​សង្ឃឹម​នៅ​កីឡា​អូឡាំពិក​យុវជន
22, Aug 2014 , 4:27 pm        
រូបភាព
ដោយ:
ក្រុម​កម្ពុជា នៅ​សល់​តែ​កីឡា​ចំបាប់​មួយ​ប៉ុណ្ណោះ គ្រាន់​អ៊ុត​​មើល​ក្រែង​មាន​ឱកាស​ដណ្ដើម​មេដាយ​នៅ​ក្នុង​​​កម្មវិធី​កីឡា​អូឡាំពិក​យុវជន​ (2nd Summer Youth Olympic Games) ដែល​កំពុង​រៀបចំ​នៅ​ទីក្រុង​ណានជីង ​ប្រទេស​ចិន​ខណៈ​កីឡា​២​ផ្សេង​ទៀត​អស់​ឱកាស​ទៅ​ហើយ។



ជា​លទ្ធផល សម្រាប់​កីឡាករ ចេង សុ​ផា ផ្នែក​កីឡា​​ហែលទឹក ចម្ងាយ ៥០ ម៉ែត្រ សេរី​បុរស បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៦ នៅ​​ក្នុង​ការ​ប្រកួត Head 2 ក្នុង​ចំណោម​កីឡាករ ៨ នាក់ ដោយ​ប្រើ​ថរវេលា​ ២៧,៨៨ វិនាទី។ ចំណែក​កីឡា​ការិនី សុខា បញ្ញាវិរិយវតី ផ្នែក​អត្តពលកម្ម រត់​ល្បឿន​លើ​ផ្ទៃ​រាប​ចម្ងាយ ១០០ ម៉ែត្រ ជាប់​ចំណាត់​ថ្នាក់​លេខ៦ ក្នុង​ចំណោម​កីឡាករ ៨ នាក់ ដោយ​ប្រើ​រយៈពេល ១៣:១១ វិនាទី។

លោក ញ៉ាន សុខវិសា ល ជា​នាយបេសកកម្ម នឹង​ដឹកនាំ​​ភាគី​កម្ពុជា បាន​សរសេរ​នៅ​លើ ទំព័រ​ហ្វេសប៊ុក​ខ្លួន​ថា ទោះ​ជា​កីឡាករ​ការិនី សុខា បញ្ញាវិរិយវតី មិន​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដណ្ដើម​បាន​មេដាយ​ក៏​ដោយ តែ​រូប​គេ​អាច​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​ដែល​កាល​ពី​មុន​ត្រឹម​តែ ១៣:៥០ វិនាទី ប៉ុណ្ណោះ។

ដូច្នេះ​វិញ្ញាសា​ទាំង ២ គឺ​អស់​ឱកាស​ក្នុង​ការ​ប្រជែង​យក​មេដាយ​ហើយ នៅ​សល់​តែ​កីឡា​ការិនី ឌន ស្រីម៉ៅ ផ្នែក​កីឡា​ចំបាប់​សេរី ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម ប៉ុណ្ណោះ​នៅ​សល់​ឈ្មោះ​មិន​ទាន់​ប្រកួត។ បើ​យោង​តាម​វេបសាយ​ផ្លូវការ​របស់​​កីឡា​អូឡាំពិក​យុវជន​លើក​ទី២ នេះ កីឡា​ចំបាប់​នឹង​ចាប់​ប្រកួត​នៅ​ថ្ងៃ​ទី ២៥ ដល់ ២៧ សីហា ខាង​មុខ។

កីឡា​អូឡាំពិក​យុវជន​លើក​ទី២ នេះ​បាន​ដាក់​​​កីឡា​ចំនួន ២៨ ប្រភេទ ដែល​មាន​​ចំនួន ២២២ វិញ្ញាសា​ផ្សេង​គ្នា​ឱ្យ​​អត្ត​ពលិក​ចំនួន​ ៣,៦០០ នាក់ មក​ប្រទេស​ជា​សមាជិក​ចូលរួម​ចំនួន ២០១ ប្រទេស​ប្រកួត​ប្រជែង ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ ២៨ សីហា។

គិត​ត្រឹម​ពេល​នេះ​ ជា​បណ្ដោះអាសន្ន​ក្រុម​អត្តពលិក​ម្ចាស់​ផ្ទះ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​សរុប ២៩ គ្រឿង​ដោយ​ក្នុង​នោះ​មា​ស ១៤ ប្រាក់ ៤ និង សំរឹទ្ធ ១១ គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com