កីឡាជាតិ
ជាតិ
បាល់ទាត់​ស្ដ្រី U16 ប្រកួត​នៅ​ថ្ងៃទី ៣១ សីហា នេះ
31, Aug 2014 , 8:30 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នឹង​កម្មវិធី​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​ស្ដ្រី​អាយុ​ក្រោម ១៦ឆ្នាំ (U16) លើក​ទី ៤ ឆ្នាំ ២០១៤ នេះ​លើ​ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ ចាប់ពី​ថ្ងៃទី ៣១ ខែ សីហា តទៅ ដោយមាន​ក្រុម​ចូលរួម​ចំនួន ៩ ក្រុម។



ផ្អែកទៅលើ​លិខិត​លេខ ៤១១/១៤ ស.ប.ក/ស.ជ.ណ របស់ FFC ចុះ​ថ្ងៃទី ២៧ សីហា កន្លងទៅ​ក្រុម​ចូលរួម​ទាំង ៩ មាន៖
១) ភ្នំពេញ​ក្រោ​ន (ភ្នំពេញ)
២) អង្គការ​ផ្កាយ​សមុទ្រ (ភ្នំពេញ)
៣) អង្គការ​មូលនិធិ​កុមារ​កម្ពុជា (ភ្នំពេញ)
៤) សមាគម​កីឡាបាល់ទាត់​ខេត្តកណ្ដាល
៥) លោកយាយ​ម៉ៅ​ពេជ្រនិល (កំពង់ស្ពឺ)
៦) ក​ង្រី​រាជសីហ៍​មាន​រិ​ទ្ធ (កំពង់ឆ្នាំង)
៧) មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង
៨) សមាគម​កីឡាបាល់ទាត់​សៀមរាប​អង្គរ (អ.ហ សៀមរាប)
៩) អង្គការ​កម្មវិធី​ស​លត៍ (បាត់ដំបង)

ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១២ កញ្ញា ដោយ​ប្រជុំ បច្ចេកទេស និង​ចាប់​ពូ​ល នៅ​ថ្ងៃទី ៣០ សីហា ខាងមុខ​នៅ​ទីស្នាក់ការ​សហព័ន្ធ​ក្នុង​ស្ដា​ត​អូឡាំពិក៕




© រក្សាសិទ្ធិដោយ thmeythmey.com