កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និង សាលា​បាល់ទាត់​ជាតិ ប្រជែង​ឈរ​កំពូល​តារាង​លីក U-15
15, Sep 2014 , 9:27 am        
រូបភាព
កីឡាករ​យុវជន​ក្លិប​ភ្នំពេញ​ក្រោន
កីឡាករ​យុវជន​ក្លិប​ភ្នំពេញ​ក្រោន
ដោយ:
ក្រុម​កីឡា​បាល់ទាត់​យុវជន​មក​ពី​​ក្លិប​ភ្នំពេញក្រោន និង យុវជន​សាលា​បាល់ទាត់​ជាតិ កំពុង​តែ​ឈរ​កំពូល​តារាង​ក្នុង​ពាន​រង្វាន់​បាល់ទាត់​លីក​យុវជន​ក្រោម​អាយុ ១៥ ឆ្នាំ​ ដែល​រៀបចំ​នៅ​​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ក្រោយ​ប្រកួត ២ លើក​ឈ្នះ​ទាំង ២ ដូច​គ្នា។



តាម​ប្រភព​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ពាន​រង្វាន់​នេះ​រៀបចំ​ឡើង​បណ្ដុះ​ថ្នាល​យុវជន​​ឱ្យ​កាន់​តែ​រឹងមាំ និង មាន​មូលដ្ឋាន​គ្រឹះ​គ្រប់គ្រាន់​ ​ដើម្បី​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់។ ពាន​ឆ្នាំ​នេះ​​​មាន​ក្រុម​ចូលរួម​ចំនួន ៩ ដោយ​ចាប់​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ៧ កញ្ញា ហើយ​គ្រោង​បញ្ចប់​ជើង​ទី១ នៅ​ថ្ងៃទី ២៣ វិច្ឆិកា។ ការ​ប្រកួត​ធ្វើ​ឡើង​តែ​ថ្ងៃ អាទិត្យ ប៉ុណ្ណោះ ព្រោះ​មិន​ឱ្យ​ជាន់​គ្នា​នឹង​ពេល​សិក្សា​របស់​កីឡាករ។

លទ្ធផល​​ប្រចាំ​សប្ដាហ៍​ទី២ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ​មាន៖

• ឆ្លាម​សមុទ្រ ១០ – ០ ខេត្ត​កណ្ដាល
• យុវជន​ច្រាំង​ចំរ៉េះ ០ – ៦ សាលា​បាល់ទាត់​ជាតិ
• អង្គការ​មូលនិធិ​កុមារ​កម្ពុជា ០ – ១៥ ខេត្ត​ស្វាយរៀង
• អាកាសចរ​ស៊ីវិល ០ – ២ ភ្នំពេញក្រោន

ចំណែក​តារាង​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន​មាន៖​

១) ភ្នំពេញក្រោន ៦ ពិន្ទុ
២) សាលា​បាល់ទាត់​ជាតិ ៦ ពិន្ទុ
៣) ឆ្លាមសមុទ្រ ៣ ពិន្ទុ
៤) អាវុធ​ហត្ថ​ខេត្ត​តាកែវ ៣ពីន្ទុ
៥) យុវជន​ច្រាំង​ចំរ៉េះ ៣ ពិន្ទុ
៦) ស្វាយរៀង ៣ ពិន្ទុ
៧) អាកាសចរ​ស៊ីវិល ០ ពិន្ទុ
៨) អង្គការ​មូលនិធិ​កុមារ​កម្ពុជា ០ ពិន្ទុ
៩) ខេត្ត​កណ្ដាល ០ ពិន្ទុ

សម្រាប់​តារាង​ប្រកួត​នៅ​ទី ២៨ កញ្ញា ដែល​ជា​​សប្ដាហ៍​ទី៣ មាន៖
• សាលា​បាល់ទាត់​ជាតិ Vs អង្គការ​មូលនិធិ​កុមារ​កម្ពុជា
• អាកាសចរ​ស៊ីវិល Vs ឆ្លាមសមុទ្រ
• អាវុធ​ហត្ថ​ខេត្ត​តាកែវ Vs ភ្នំពេញក្រោន
• ច្រាំង​ចំរ៉េះ Vs កណ្ដាល



© រក្សាសិទ្ធិដោយ thmeythmey.com