កីឡាជាតិ
ជាតិ
ស្នង​ការ​រងរាជ​ធានីភ្នំពេញ​ទទួល​បន្ទុក​ដឹកនាំ​ប្រតិភូ​ក្រុម​កីឡា​បាល់​ទាត់ក​ម្ពុជាទៅ​ឡាវ
16, Sep 2014 , 4:48 pm        
រូបភាព
ដោយ: រួបរួម
លោក ជួន ណារិន្ទ ស្នងការ​រងនគរបាល​រាជ​ធានីភ្នំពេញ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ប្រតិភូដើម្បី​ដឹកនាំក្រុម​កីឡាករ​បាល់​ទាត់ជម្រើស​ជាតិ​កម្ពុជាទៅ​ចូល​រួម​ការប្រ​កួតជ​ម្រុះព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៤ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេ​សឡាវ ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ខាងមុខនេះ។



យោង​តាមលិខិត​មួយច្បាប់​របស់​លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា ដែល​ដាក់​សំណើ​ទៅ​កាន់​លោកអគ្គ​ស្នងការនគរបាល​ជាតិ លោកឧត្តម​សេនីយ៍​ត្រី ជួន ណារិន្ទ ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់សហព័​ន្ធកីឡា​បាល់ទាត់​កម្ពុជាផងដែរនោះ នឹង​ធ្វើ​ជា​ប្រធានប្រតិភូ​ដឹកនាំក្រុម​ជម្រើស​ជាតិ​ទៅ​ចូល​រួម​ប្រកួតនៅ​ប្រទេសឡាវ ដោ​យចេ​ញដំណើរពី​ថ្ងៃទី​១០ ខែតុលា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​២១ ខែតុលា។

លោក សៅ សុខា បាន​លើក​ឡើងនៅ​ក្នុងលិខិតរបស់​ខ្លួន​ចុះ​ថ្ងៃទី​៩ ខែកញ្ញា ថា ការ​តែងតាំងលោក ជួន ណារិន្ទ គឺ​ដើម្បី​ជំរុញ​ការលើក​ទឹក​ចិត្ត ការពង្រឹង​វិន័យ និង​សន្តិសុខ​របស់​ក្រុម​ជម្រើស​កីឡា​បាល់ទាត់​ជម្រើស​ជាតិ។ លោក ជួន ណារិន្ទ ក៏​ជាប្រធាន​ក្លិបអគ្គ​ស្នងកា​រដ្ឋានន​គរបាល​ជាតិដែល​ជាម្ចាស់​ការពារ​តំណែង​ជើង​ឯកពាន​រង្វាន់​សម្តេច ហ៊ុន សែន ផង​ដែរ។

បច្ចុប្បន្ន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជាក្រោម​ការ​ដឹកនាំ​របស់គ្រូ​បង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon កំពុងតែ​ប្រមូលផ្ដុំ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​ធំ​ប្រចាំ អា​ស៊ាន​គឺ AFF Suzuki Cup 2014 ដែល​រៀបចំ​នៅ​ទីក្រុង​វៀងចន្ទន៍ ជាមួយ​ប្រទេស ៤ ផ្សេ​ងទៀត​រួមមាន ម្ចាស់ផ្ទះ​ឡាវ, មី​យ៉ាន់​ម៉ា, ទី​ម័​រ​ខាងកើត និង ប្រ៊ុយណេក្នុង​ខែ តុលា ខាងមុខ៕





© រក្សាសិទ្ធិដោយ thmeythmey.com