កីឡាអន្តរជាតិ
អន្តរជាតិ
កម្ម​វិធី​ប្រកួតនៅអឺរ៉ុប ខណៈនៅអង់​គ្លេស Man City រំ​ពឹង​​ធ្វើ​ឲ្យ Chelsea ខក​ចិត្ត
20, Sep 2014 , 5:20 pm        
រូបភាព
លោក Manuel Pellegrini  និងលោក Jose Mourinho នាការប្រកួតកន្លងមក។ រូបថត AFP
លោក Manuel Pellegrini និងលោក Jose Mourinho នាការប្រកួតកន្លងមក។ រូបថត AFP
ដោយ: ថ្មីៗ
ក្រោយ​ពី​​រង​នូវ​ការ​ខក​ចិត្ត​​សម្រាប់​ការ​រង​បរា​ជ័យ​នៅ​​នាទី​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ក្រុម Manchester City នឹង​ខិត​ខំព្យា​យាម​​ស្តារ​មុខមាត់​​ឡើង​វិញ​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ Chelsea នៅ​ថ្ងៃ​​អាទិត្យនេះ​។



គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទីនៅនាទី ទី​៩០​ពី​សំណាក់​អតីត​កីឡាករ​របស់​ខ្លួន Jerome Boateng បាន​ធ្វើ​ឲ្យ Man City ទទួល​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដី​ក្រុម Bayern Munich កាលពី​ថ្ងៃ​ពុធ និង​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Manuel Pellegrini មិនស្គាល់​ជ័យ​ជម្នះ​សោះ​ក្នុង​ចំណោម​បី​ប្រកួត​ចុង​ក្រោយ​។

ក្រុម​ខ្លាំង Chelsea អាច​នឹង​បន្ថែម​ការ​នាំ​មុខ​រហូត​ដល់​ទៅ​៨​ពិន្ទុ​លើ​ក្រុមម្ចាស់​ជើង​ឯក​មួយ​នេះ ប្រសិន​បើ​ពួក​គេ​អាច​​កត់​ត្រា​ជ័យ​ជម្នះ​​ដូច​កាល​ពី​មុន​ក្នុង​លទ្ធ​ផល ១-០ នៅ​លើ​ទឹក​ដី Etihad Stadium កាល​ពី​ខែ​កុម្ភៈ ហើយ​ខ្សែ​បម្រើ Fernandinho បាន​និយាយ​ថា វា​ជា​ការ​ប្រកួត​មួយ​​ដែល​ក្រុម​របស់​គេ​ត្រូវ​តែ​ឈ្នះ​ជា​ដាច់​​ខាត​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «វា​មិនមែន​ជា​​រឿង​ងាយ​ស្រួល​នោះឡើយ​សម្រាប់​ក្រុម​ដ៏​ធំ​ដូច​ជា Man City ក្នុង​ការ​ចាញ់​នៅ​ពេល​ជួប​ក្រុម Bayern ប៉ុន្តែ មធ្យោ​បាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​​ដណ្តើម​យក​ការ​ជឿ​ជាក់ និង​គុណ​ភាព​ដ៏​ល្អ​បំផុត​របស់​យើង​ត្រឡប់​មកវិញ គឺ​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​បន្ទាប់​។

Fernandinho បាន​បន្ថែម​ទៀត​ថា៖​ «យើង​គិត​ពីការ​ប្រកួត​ជាមួយ​នឹង​ក្រុម Chelsea រួច​ជា​ស្រេច​។ យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នេះ ពីព្រោះ​យើង​បាន​ទទួល​​លទ្ធ​ផល​​ស្មើ ២-២ នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម Arsenal និង​​បាន​រង​បរា​ជ័យ ១-០ នៅ​ផ្ទះ​ខ្លួន​ឯង​ពេល​ជួបក្រុម Stoke​។ យើង​ត្រូវ​តែ​ស្រោច​ស្រង់​ពិន្ទុ​ត្រឡប់​មក​វិញ​ដើម្បី​គិត​ពីការ​ឡើង​ទៅ​ឈរ​នៅលើ​កំ​ពូល​តា​រាង​»​។

Chelsea កំពុង​តែ​មានកំ​ណត់​ត្រា​នៃ​ការ​ទទួល​ជ័យ​ជម្នះ​៤​​លើក​ជាប់​ៗ​គ្នា ប៉ុន្តែ ភាព​ខ្លាំង​របស់​ពួក​គេ​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ពេល​ដែល​ពួក​គេ​បាន​​ទទួលលទ្ធ​ផលស្មើ ១-១ ក្នុង​ផ្ទះ​ខ្លួន​ឯង​ពេល​ជួប​ក្រុម Schalke កាល​ពី​ថ្ងៃ​ពុធ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់​ខ្សែ​ប្រយុទ្ធ Klaas-Jan Huntelaar បាន​ជួយ​ឲ្យ​ក្រុម​អាល្លឺ​ម៉ង់​ទទួល​បាន​១​ពិន្ទុ​ក្រោយ​ពី​ខ្សែ​បម្រើ Cesc Fabregas បាន​ជួយ​ឲ្យ​ក្រុមម្ចាស់​នាំ​មុខ​មុន ហើយ​​ខ្សែ​​ការ​ពារ John Terry ប្រធានក្រុម​របស់ Chelsea បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​គេ​​កាត់​បន្ថយ​កំ​ហុស​​នៅ​តំបន់​ការ​ពារ ក្រោយ​ពី​​ពួកគេ​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​​បញ្ចូល​ទី​របស់​ខ្លួន​​រហូត​ដល់​ទៅ​៦​គ្រាប់​​ក្នុង​ការ​ប្រកួត​លីក​៤​លើកចុង​ក្រោយ​របស់​ពួក​គេ​។

Terry បានប្រាប់​គេហ​ទំព័រ​របស់​ក្លិប​ថា៖ «ការ​ប្រកួត​លីក​ចំនួន​៤​លើក យើង​គឺ​ជា​ក្រុម​ដ៏​ខ្លាំង​។ យើង​ធ្វើ​មិន​បាន​សម្រេច​​នៅ​ពេល​ជួប Schalke ប៉ុន្តែ វា​ជា​រឿង​ដ៏​ខក​ចិត្ត​ដែល​​យើង​បាន​របូត​គ្រាប់​បាល់​ជា​ច្រើន​»​៕

កម្ម​វិធី​ប្រកួត​ចុង​សប្តាហ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League
ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា

QPR v Stoke City - 6:45 ល្ងាច
Aston Villa v Arsenal - 9 យប់
Burnley v Sunderland - 9 យប់
Newcastle Utd v Hull City - 9 យប់
Swansea v Southampton - 9 យប់
West Ham v Liverpool - 11:30 យប់

ថ្ងៃ​អាទិត្យ ទី​២១ ខែ​​កញ្ញា
Leicester v Manchester United - 7:30 យប់
Tottenham v West Brom - 7:30 យប់
Everton v Crystal Palace - 10 យប់
Manchester City v Chelsea - 10 យប់

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា

Elche v Eibar

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា
Dep. La Coruna v Real Madrid - 9 យប់
Ath Bilbao v Granada CF - 11 យប់
Atl. Madrid v Celta Vigo - 1 យប់
Espanyol v Malaga - 3 ទៀប​ភ្លឺ

ថ្ងៃ​អាទិត្យ ទី​២១ ខែ​កញ្ញា
Real Sociedad v Almeria -​ 5 ល្ងាច
Villarreal v Rayo Vallecano - 10 យប់
Cordoba v Sevilla - 12 យប់
Levante v Barcelona - 2 ទៀប​ភ្លឺ

ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga
ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា

Freiburg v Hertha Berlin - 1:30 ទៀបភ្លឺ

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា
Augsburg v Werder Bremen - 8:30 យប់
Hamburger v Bayern Munich - 8:30 យប់
Paderborn v Hannover - 8:30 យប់
Schalke v Eintracht Frankfurt - 8:30 យប់
VfB Stuttgart v Hoffenheim - 8:30 យប់
Mainz v Dortmund - 11:30 យប់

ថ្ងៃ​អាទិត្យ ទី​២១ ខែ​កញ្ញា
Wolfsburg v Bayer Leverkusen - 8:30 យប់
Köln v B. Moenchengladbach - 10:30 យប់

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា

Cesena v Empoli - 11 យប់
AC Milan v Juventus - 1:45 ទៀប​ភ្លឺ

ថ្ងៃ​អាទិត្យ​ ទី​២១​ ខែ​កញ្ញា
Chievo v Parma - 5:30 ល្ងាច
AS Roma v Cagliari - 8 យប់
Genoa v Lazio - 8 យប់
Sassuolo v Sampdoria - 8 យប់
Atalanta v Fiorentina - 11 យប់
Udinese v Napoli - 11 យប់
Palermo v Inter - 1:45 ទៀប​ភ្លឺ
Torino v Verona - 1:45 ទៀប​ភ្លឺ

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា

Bordeaux v Evian TG - 1:30 ទៀប​ភ្លឺ

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា
Marseille v Rennes - 10 យប់
Lorient v Reims - 1 យប់
Metz v Bastia - 1 យប់
Nantes v Nice - 1 យប់
Toulouse v Caen - 1 យប់

ថ្ងៃ​អាទិត្យ ទី​២១ ខែកញ្ញា
Lille v Montpellier - 7 យប់
Lens v St Etienne - 10 យប់
Monaco v Guingamp - 10 យប់
Paris SG v Lyon - 2 ទៀប​ភ្លឺ

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com