ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
Suzuki Cup៖ កីឡាករទាំងអស់សុទ្ធតែសោកស្តាយក្រោយចាញ់ម្ចាស់ផ្ទះឡាវ
13, Oct 2014 ,
12:25 pm
រូបភាព
ប្រធានក្រុម គួច សុគម្ភៈ បានបង្ហាញនូវទឹកមុខខកចិត្តជាងគេ
×
ដោយ:
ថ្មីៗ
កីឡាករទាំងអស់សុទ្ធតែសុទ្ធតែបានបង្ហាញថាពួ កគេពិតចង់ទទួលជ័យជម្នះយ៉ាងខ្លាំងនាការប្រកួតបើកឆាកវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ជាមួយម្ចាស់ផ្ទះឡាវកាលពីថ្ងៃម្សិលមិញ។ បរាជ័យ ៣-២ គឺជាលទ្ធផលដ៏គួរឲ្យខកចិត្តបំផុត។
Khonesvanh Sihavong រកបានគ្រាប់បើកឆាកឲ្យឡាវនៅក្នុងនាទី ទី៥៤ ខណៈ ខ្សែប្រយុទ្ធ Khampheng Sayavutthi ដែលលេងឲ្យក្លិបថៃ Ang Thong FC បន្ថែមគ្រាប់ទីពីរនៅនាទី ទី៧០។ កម្ពុជាបានវាយបកវិញបានពីរគ្រាប់វិញដែលធ្វើបានសម្រេចដោយ ខ្សែប្រយុទ្ធបឹងកេត ឃួន ឡាបូរ៉ាវី នៅក្នុងនាទី ទី៧២ ហើយ៣នាទីក្រោយមក បូរ៉ាវី បានបញ្ជូនឲ្យ សុក ចាន់រស្មី ស៊ុតបញ្ចូលទីតាមស្មើសម្រាប់ក្រុមកម្ពុជា។ នៅនាទី ទី៨១ ខ្សែប្រយុទ្ធ Khampheng រកគ្រាប់បាល់ឲ្យឡាវមួយគ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះ។
យោងតាមរូបភាពដែលថតដោយអ្នកថតរូបជនជាតិជប៉ុន Masayori Ishikawa ពីកីឡដ្ឋាន New Laos National Stadium ផ្ទាល់ ប្រធានក្រុមគួច សុគម្ភៈ ហាក់ដូចជាមានអារម្មណ៍ខកចិត្តជាងគេ ដោយខ្លួនមិនអាចជួយឲ្យជម្រើសជាតិយកឈ្នះក្រុមជម្រើសជាតិឡាវដែលដឹកនាំដោយ លោក David Booth ដែលជាអតីតគ្រូបង្វឹកភ្នំពេញក្រោនរបស់ខ្លួន។
លោក Lee Tae Hoon គ្រូបង្វឹកនៃក្រុមជម្រើសជាតិក៏បានបង្ហាញពីអារម្មណ៍សោកស្តាយផងដែរនៅក្នុងសន្និសីទសារព័ត៌មាន។ លោកបានលើកឡើងថា៖ «ខ្ញុំមិនចង់និយាយអ្វីច្រើនឡើយ យើងធ្វើកិច្ចការបានល្អ ប៉ុន្តែយើងបានបរាជ័យ»។
ភ្លាមៗក្រោយបញ្ចប់ការប្រកួត ភរិយារបស់ គួច សុគម្ភៈ បានសម្តែងការសុំទោសជំនួសស្វាមី និងសរសេរសារលើកទឹកចិត្ត សុគម្ភៈថា៖ «គ្មានអ្នកណាយល់ចិត្តបងជាងអូននោះទេ អូនដឹងថាមួយគ្រាប់ចុងក្រោយនោះគឺបងបន្ទោសខ្លួនឯង ថាខ្លួនឯងបង្កកំហុសមួយនោះ ថ្វីបើមិនបានស្ដាប់បងនិយាយផ្ទាល់ប៉ុន្តែអូនម៉េចមិនអាចយល់ពីអារម្មណ៍មួយនេះបានទៅ។ ប៉ុន្តែបងត្រូវគិតថាគ្មាននរណាម្នាក់ចង់ឲ្យវាកើតឡើងនោះទេ ...កុំបាក់ទឹកចិត្តប្ដីសំឡាញ់ ខំប្រឹងឡើងយកជោគជ័យឲ្យបាន....ហើយខ្ញុំក៏សុំទោសជំនួសគាត់ទៅកាន់មិត្តរួមក្រុម លោកគ្រូនិងអ្នកគាំទ្រទាំងអស់គ្នា ...សង្ឃឹមថាអ្នកទាំងអស់គ្នាយោគយល់»៕
ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី សម្តែងការសុំទោសចំពោះមុខលោក មាស ចាន់ណា គ្រូជំនួយ
កីឡាករ ចាន់ វឌ្ឍនាកា
អ្នកចាំទី ស៊ូ យ៉ាទី
ខ្សែការពារ សាយ ពិសិដ្ឋ
កីឡាករកម្ពុជា ខកចិត្តក្រោយឡាវ រកបានគ្រាប់បាល់ទីបី
កីឡាករចេញទៅសណ្ឋាគារវិញ ទាំងខកចិត្ត
កីឡាករ អរគុណ និងសុំទោសអ្នកគាំទ្រកម្ពុជា
គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon ដើរចេញពីទីលានទាំងខកចិត្ត
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
24 ម៉ោង
អត្ថបទពេញនិយមបន្ថែម