កីឡាជាតិ
ជាតិ
កម្ពុជាចាញ់មីយ៉ាន់ម៉ា​ ១-០ ដោយសារគ្រាប់​បាល់​ប៉េណាល់ទី​នៅ​ចុង​តង់ទីមួយ​
18, Oct 2014 , 5:20 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជា បានចាញ់មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ១-០ នា​ការប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ នៅលើ​ទីលាន​នៃ​កីឡដ្ឋាន New Laos National Stadium ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ នៅ​ថ្ងៃ​សៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ នេះ។



នៅ​នាទី ទី៤៣ ខ្សែប្រយុទ្ធ Kyaw Ko Ko បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​មី​យ៉ាន់​ម៉ា បន្ទាប់ពី​លោក​អាជ្ញាកណ្តាល​ជនជាតិ​ជប៉ុន Jumpei Iida មើលឃើញថា ខ្សែការពារ សុខ សុវណ្ណ បាន​យកដៃ​ទៅ​ប៉ះបាល់​នៅក្នុង​តំបន់​គ្រោះថ្នាក់។

បើ​ងាក​ទៅ​មើល​ប្រវត្តិ​ប៉ះគ្នា​របស់​ក្រុម​ទាំង ២ កម្ពុជា មិនដែល​មី​យ៉ាន់​ម៉ា ទេ​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់​នេះ ដោយ​ប្រកួត ៤ លើក​ចាញ់​ទាំង ។ នៅ​ឆ្នាំ ១៩៩៦ កម្ពុជា ចាញ់ មី​យ៉ាន់​ម៉ា ៥ ទល់ ០ ហើយ​នៅ​ឆ្នាំ ២០០២ បន្ត​ចាញ់ ៥ ទល់ ០ ទៀត។ ចូលដល់​ឆ្នាំ ២០០៨ កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ៣ ទល់ ២ និង​ប្រកួត​ចុងក្រោយ​កម្ពុជា ចាញ់ មី​យ៉ាន់​ម៉ា ៣ ទល់ ០ ។

កម្ពុជា​នៅសល់​ការប្រកួត​ជាមួយ​ប្រ៊ុយណេ​នៅ​ថ្ងៃទី២០ ខែកក្កដា ក្រោយ​ជំនួប​រវាង​មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​ឡាវ។

កីឡាករកម្ពុជា៖ ស៊ូ យ៉ា​ទី (GK), សុខ សុវណ្ណ, ឃួន ឡា​បូ​រ៉ាវី, គួច សុគ​ម្ភៈ, ចាន់ វឌ្ឍនាកា, ង​យ ស្រ៊ី​ន (សុក ចាន់​រស្មី ៧០), ឈុន សុធា​រ័ត្ន (ប្រាក់ មុន្នី​ឧ​ត្ត​ម ៥៨) , ស៊ុន សុវណ្ណ​រិទ្ធី, សាយ ពិសិដ្ឋ, ហុង ផេង និង រស់ សំអឿន (ឈិន ឈឿន ៦៩)៕




© រក្សាសិទ្ធិដោយ thmeythmey.com