កីឡាជាតិ
ជាតិ
ក្រប​ខ័ណ្ឌ​បាល់​បោះ​កម្ពុជា CBL ឈាន​ដល់​ការ​ប្រកួត​វគ្គ Playoff ដ៏​ស្វិតស្វាញ
25, Oct 2014 , 8:30 am        
រូបភាព
កីឡាករ Ken Gadaffi (ក្រហម) នៃក្រុម  Extra Joss FIghters នាការប្រកួត​កន្លងមក​ជាមួយ Smart Dragons
កីឡាករ Ken Gadaffi (ក្រហម) នៃក្រុម Extra Joss FIghters នាការប្រកួត​កន្លងមក​ជាមួយ Smart Dragons
ដោយ: រួបរួម
ការ​ប្រកួត​ក្របខ័ណ្ឌ​កីឡា​បាល់បោះ​កម្ពុជា (Cambodian Basketball League) ឆ្នាំ​២០១៤ ឈាន​ដល់​ការ​ប្រកួត​វគ្គ​ Playoff ដ៏​ស្វិត​ស្វាញ​ហើយ​នៅ​ចុង​សប្តាហ៍នេះ រវាងក្រុម​ចំនួន​៨​ ខណៈ​ក្រុម NSK Dream និង​ក្រុម GL Concrete បាន​អស់ឱកាស​រួចទៅ​ហើយ។ ការ​ប្រកួត​ប្រកួត​ទាំងអស់​នឹង​ប្រព្រឹត្តទៅ​ក្នុង​សាល​នៃពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។



ថ្ងៃ​សៅរ៍ ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤

 
វេលាម៉ោង​២រសៀល៖ ក្រុម Davies Paints ជួប​
ក្រុម CCPL Warriors
ក្រុម​ទាំងពីរ​សុទ្ធតែមាន​ជម្រើស​កីឡាករ​ជន​ជាតិ​ហ្វីលីពីនដ៏រឹង​មាំ។ ក្រុម​ចំណាត់​ថ្នាក់​លេខមួយ Davies Paints រំពឹង​រក្សា​ប្រវត្តិសាស្ត្រ​នៃ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​ខ្លួន​នាជំនួប​ជាមួយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៨ CCPL Warriors។ ប្រធាន​ក្រុម Jon Naval នឹងមាន​ភារកិច្ច​ដ៏​សំខាន់​ដើម្បី​ស្តារមុខមាត់​ក្រុម Warriors បន្ទាប់ពីពួក​គេ​បាន​រង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរក្នុងលទ្ធផល ១១៩ ទល់​នឹង​៤៩ ក្រោម​ថ្វីដៃក្រុម Davies។

វេលា​ម៉ោង​៤រសៀល៖ ក្រុម Emperors ជួប ក្រុម Sabay Tiger Mos
quitoes
ក្រុម Emperors ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ២ នឹង​ប្រើ​ប្រាស់​ការ​ប្រកួត Playoff នេះ​ដើម្បី​ធ្វើ​ការ​សង​សឹកលើ​ក្រុម Sabay Tiger Mosquitoes (លេខ​៧ ) ដែល​ធ្លាប់​បំបាក់ពួក​គេក្នុងលទ្ធ​ផល ៥៥ ទល់នឹង​២៥ នា​ការប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ។ កីឡាករ ម៉ោញ រតនា និង គឹម វ៉េងងួន នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​ដ៏សំខាន់​ក្នុងការប្រកួតនេះ។

ថ្ងៃ​អាទិត្យ ទី​២៦ ខែតុលា ឆ្នាំ​២០១៤

វេលា​ម៉ោង​២រ​សៀល៖ ក្រុម Pate 310 ជួប ក្រុម Smart Dragons

ក្រុម Pate 310 ដែល​ស្ថិតក្នុងចំណាត់​ថ្នាក់​លេខ​៣ នឹង​ក្លាយ​ជាឧបសគ្គ​ដ៏​ធំ​របស់ក្រុម​លេខ​៦ Smart Dragons ។  នា​ការ​ប្រកួត​វិល​ជុំ Pate 310 បាន​ផ្តល់មេរៀន​ដល់​ក្រុម Smart Dragons នា​នាទី​ចុងក្រោយ​ក្នុងលទ្ធផលដ៏​ប្រផិត​ប្រផើយ​ ៦១ ទល់​៥៩ ។ Smart Dragons នឹងមាន​ការ​ព្យាយាម​ខ្ពស់​ដើម្បី​លុបលាងការខូចចិត្តកន្លងមក។

វេលា​ម៉ោង​៤រសៀល៖ ក្រុម Mekong Tigers ជួប ក្រុម Extra Joss Fighters
វានឹ​ងក្លាយ​ជាការ​ប្រកួត​ដ៏គួរ​ឲ្យទាក់​ទាញមួ​យ​ប្រចាំសប្តាហ៍ ខណៈក្រុម Mekong Tigers និង Extra Joss Fighters មិនក​ម្រិតស​មត្ថភាព​ប្រហាក់​ប្រហែលគ្នា។ ប៉ុន្តែ​ទោះបី​ជាយ៉ាងណា​ក៏ដោយ Mekong Tigers នឹងប្រឹងរ​ក្សាកំណត់ត្រា​ដ៏ល្អរបស់ខ្លួននាជំនួបជាមួយ Extra Joss Fighters ដែល​ពួក​គេធ្លាប់បា​នយកឈ្នះ​យ៉ាងងាយស្រួ​លក្នុងលទ្ធ​ផល ៨៤-​៦៦ ៕



© រក្សាសិទ្ធិដោយ thmeythmey.com