ពីនេះ ពីនោះ
អន្តរជាតិ
មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក​ទាំង ១០ រូប​នៅក្នុង​ឆ្នាំ២០១៤
24, Oct 2014 , 7:45 pm        
រូបភាព
ដោយ:
ទស្សនាវដ្ដី Forbes បាន​បាន​ចាត់ថ្នាក់​មនុស្ស​ចំនួន ៤០០ នាក់ ដែលជា​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា ហើយ​មហាសេដ្ឋី​ទាំងនោះ គឺជា​អ្នកជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យាទំនើបៗ ដែល​ប្រជាជន​នៅក្នុង​ពិភពលោក បាននិងកំពុង​ប្រើប្រាស់​ផលិតផល​របស់​ពួកគេ ។



ក្នុងចំណោម​មហាសេដ្ឋី​ទាំង ៤០០ នាក់ លោក Mark Zuckerberg ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​លេចធ្លោ​ជាងគេ ដោយសារតែ​លោក​អាច រកចំណូលបាន​រហូត​ដល់ ១៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​មួយឆ្នាំ។

ខាងក្រោម​នេះ​គឺជា​មហាសេដ្ឋី​បច្ចេកវិទ្យា​អាមេរិក ដែល​ស្ថិតនៅ​លំដាប់​កំពូល​ទាំង ១០ រូប សម្រាប់​ឆ្នាំ២០១៤ ដែល​ចាត់ថ្នាក់​ដោយ ទស្សនាវដ្ដី Forbes ៖

ទី១ លោក Bill Gates ៖ ជា​សហ​ស្ថាបនិក ក្រុមហ៊ុន Microsoft មានទ្រព្យ​សម្បត្តិ​សរុប  ៨១ លាន​ដុល្លារ ។
ទី២ លោក Larry Ellison ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Oracle ដែលជា​ក្រុមហ៊ុន​លក់ Software កុំព្យូទ័រ មានទ្រព្យ​សម្បត្តិ​សរុប ៥០ ពាន់​លាន​ដុល្លារ។
ទី៣ លោក Mark Zuckerbergស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​Facebook មានទ្រព្យ​សម្បត្តិ​សរុប ៣៤ ពាន់​លាន​ដុល្លារ។
ទី៤ លោក Larry Pageនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google មានទ្រព្យ​សរុប ៣១,៥ ពាន់​លាន​ដុល្លារ។
ទី៥ លោក Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google បច្ចុប្បន្ន​ជា​ប្រធាន​គម្រោង​មួយ​របស់​Google ហើយ​លោក​មានទ្រព្យ​សម្បត្តិ​សរុប ៣១ពាន់​លាន​ដុល្លារ។
ទី៦ លោក Jeff Bezosជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ Amazon.com លោក​មានទ្រព្យ​សម្បត្តិ​សរុប ៣០,៥ ពាន់​លាន​ដុល្លារ។
ទី៧ លោក Steve Ballmer អតីត​នាយក​ប្រតិបត្តិ​និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បច្ចុប្បន្ន លោក​មានទ្រព្យ​សម្បត្តិ​សរុប ២២,៥ ពាន់​លាន​ដុល្លារ។
ទី៨ លោក Michael Dell ម្ចាស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ម៉ាក Dell លោក​មានទ្រព្យ​សម្បត្តិ​សរុប ១៧,៧ ពាន់​លាន​ដុល្លារ។
ទី៩ លោក Charlie Ergen នាយក​ប្រតិបត្តិ​សាជីវកម្ម DISH Network បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​សរុប ១៧,២ ពាន់​លាន​ដុល្លារ។
ទី១០ លោក Paul Allen សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ធ្លាប់​រៀន​នៅ​វិទ្យាល័យ​ជាមួយ​លោក Bill Gatesហើយ​បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​សរុប ១៧ ពាន់​លាន​ដុល្លារ៕




© រក្សាសិទ្ធិដោយ thmeythmey.com