កីឡាជាតិ
ជាតិ
សរ សុភា អ្នកចាំទី​ក្លិប​ស្វាយរៀង និង​ក្រុម​ជម្រើសជាតិ បានទទួល​មរណភាព
22, Nov 2014 , 1:26 pm        
រូបភាព
ដោយ:
កីឡាករ សរ សុភា អ្នកចាំទី​ក្លិប​ស្វាយរៀង និង​ជា​ជម្រើស​ទី​ពីរ​របស់​ក្រុម​ជម្រើសជាតិ បានទទួល​មរណភាព នៅ​ម៉ោង១១ព្រឹក​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បន្ទាប់ពី​ការហ្វឹកហាត់​សម្រួល​សាច់ដុំ។ បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង មរណភាព​នេះ អាច​បណ្តាលមកពី​ការ​គាំងបេះដូង។



សរ សុភា ដែល​ទើប​ឈានដល់​អាយុ២២ឆ្នាំ​កាលពី​ខែ​មុ​ននេះ គឺជា​អ្នក​ចាំទី​​ជម្រើស​ទីមួយ​របស់​ក្លិប​ស្វាយរៀង និង​មាន​វត្តមាន​ក្នុងនាម​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon នា​អំឡុង​ការប្រកួត​នានា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

មិត្ត​រួម​ក្រុម​របស់ សុភា បានបញ្ជាក់​ឲ្យ​ដឹងថា សុភា និង​កីឡាករ​ដទៃទៀត​របស់​ក្លិប​ស្វាយរៀង បាននាំគ្នា​ហាត់​សម្រួល​សាច់ដុំ​ក្នុង​អាង​ហែល​ទឹក និង gym ប៉ុន្តែ​នៅពេល​ឡើងគោក​វិញ គេ​មាន​អាកា​រៈ​ថប់ដង្ហើម។ ទីបំផុត គេ​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​ពេទ្យ​រុស្ស៊ី៕

(គេហទំព័រថ្មីៗនឹង​ផ្តល់ព័ត៌មាន​លំអិត​បន្ថែមទៀត)





© រក្សាសិទ្ធិដោយ thmeythmey.com