កីឡាជាតិ
ជាតិ
Pate 310 ឈាន​ទៅ​​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ Mekong Tigers ត្រៀម​ប្រជែង​យក​លេខ​បី
23, Nov 2014 , 12:45 pm        
រូបភាព
ដោយ: រួបរួម
ក្រុម Mekong Tigers បាន​តាំង​ចិត្តជា​អ្នកកីឡា​តាមរយៈ​ការវិល​មក​ប្រកួត​តទល់​ជាមួយ​ក្រុម Pate 310 នា​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​លើក​ទី​ពីរ បន្ទាប់ពី​ពួកគេ​បាន​បោះបង់ចោល​ការប្រកួត​ដោយសារ​ខឹង​អាជ្ញាកណ្តាល​កាលពី​សប្តាហ៍​មុន។ ទោះបីជា​យ៉ាងណាក៏ដោយ ជំនួប​លើក​ទី​ពីរ​នៃ​ក្របខណ្ឌ​កីឡាបាល់បោះ CBL នេះ បាន​បន្ត​ភាព​រីករាយ​ដល់ Pate 310 តាមរយៈ​ជ័យជម្នះ ៨១ ទល់នឹង៦៩ លើ​ក្រុម Mekong Tigers។



នា​ជំនួប​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី២២ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ Pate 310 បានធ្វើការ​នាំមុខ​ពីរតង់​ជាប់​គ្នា ក្នុង​លទ្ធផល ២០-១៨ និង​បន្តទៅ ៣៧-៣៤ ។ ឈានចូល​ដល់​តង់​ទី​បី ក្រុម Mekong Tigers ធ្វើការ​វាយបក​យ៉ាងខ្លាំង​ក្លា រហូតដល់​តាម​ស្មើ​ក្នុង​លទ្ធផល ៤៨-៤៨ ។ ប៉ុន្តែ Pate 310 បាន​បង្កើន​យុទ្ធសាស្ត្រ​ទប់ទល់ និង​វាយលុក រហូតដល់​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៨១-៦៩ ។

Pate 310 រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ Mekong Tigers ត្រៀម​ដណ្តើម​តំណែង​លេខ​បី។ ក្រុម​ទាំងពីរ​រងចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​សប្តាហ៍​ក្រោយ​រវាង​ក្រុម Emperors និង​ក្រុម Davies Paints។ Emperor ត្រូវមាន​ការប្រឹងប្រែង​ខ្ពស់​ដើម្បី​ស្វែងរក​កៅអី​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ចាញ់ Davies Paints ៦៩-៦៣ នា​ជំនួប​លើកទីមួយ៕





© រក្សាសិទ្ធិដោយ thmeythmey.com