ជាតិ
សង្គមជាតិ
គេហដ្ឋាន​លោក វណ្ណ ម៉ូលីវណ្ណ នៅ​សៀមរាប​បង្ហាញ​ពី​អត្ត​សញ្ញា​ណខ្មែរ
24, Jan 2015 , 3:00 pm        
រូបភាព
 
សៀមរាប៖ គេហដ្ឋាន​ថ្មី​របស់លោក​នៅ​ទីក្រុង​សៀមរាប មិនសូវ​ខុសគ្នា​ពី​គេហដ្ឋាន​របស់លោក​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ។ នៅ​ភ្នំពេញ គេហដ្ឋាន​របស់លោក ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារ ផាក​វ៉េ។ ទាំង​នៅ​ភ្នំពេញ និង​នៅ​សៀមរាប គេហដ្ឋាន​របស់លោក​សាង​សង់​ឡើង​ដោយ​គំនិត​របស់លោក​ផ្ទាល់ ដោយ​រក្សា​រចនាបទ​ខ្មែរ ប្រក់​ក្រឿង​សាមញ្ញ​ធម្មតា ជញ្ជាំង​ធ្វើ​ពី​ឥដ្ឋតាន់ រុក្ខជាតិ​គ្រប់​ប្រភេទ​ព័ទ្ធជុំវិញ។ នៅ​ទីក្រុង​ប្រាសាទ​អង្គរ គេហដ្ឋាន​លោក វណ្ណ ម៉ូលីវណ្ណ ស្ថិតនៅតាម​បណ្តោយ​មាត់​ស្ទឹង​សៀមរាប។ គេហដ្ឋាន​របស់លោក វណ្ណ ម៉ូលីវណ្ណ បង្ហាញ​ដល់​ភ្នែក​អ្នកធ្វើដំណើរ​ឆ្លងកាត់​ភ្លាម​ថា ជា«ផ្ទះ​បុរាណ​ខ្មែរ»។



សូម​អញ្ជើញ​ទស្សនា​រូបភាព​គេហដ្ឋាន​លោក វណ្ណ ម៉ូលីវណ្ណ នៅក្នុង​ខេត្តសៀមរាប!




© រក្សាសិទ្ធិដោយ thmeythmey.com