ជាតិ
បទវិភាគ
អ្នកនយោបាយ​ជើងចាស់ មាន​វ័យ​កាន់តែ​ចំណាស់​សម្រាប់​ការបោះឆ្នោត២០១៨!
13, Jan 2015 , 8:15 pm        
រូបភាព
ភ្នំពេញ៖ តួអង្គ​អ្នកនយោបាយ​ខ្មែរ​ចាប់ពី​ឆ្នាំ១៩៩៣មកដល់ពេលនេះ មាន​វ័យ​កាន់តែ​ចំណាស់​សម្រាប់​ការបោះឆ្នោត២០១៨ ។ កាលពីដើម​ទសវត្សរ៍៩០ អ្នកនយោបាយ​ខ្មែរ​ទាំងនោះ​ស្ថិតនៅ​វ័យ​កណ្តាល។ ប៉ុន្តែ​ឈាន​មកដល់​ឆ្នាំ២០១៨ដែលជា​អាណត្តិ​ទី៦នៃ​រាជរដ្ឋាភិបាល​នោះ អ្នកនយោបាយ​ខ្មែរ​ជើងចាស់ មាន​វ័យ​កាន់តែច្រើន។ តើ​អ្នកនយោបាយ​ខ្មែរ​ណាខ្លះ​នៅ​បន្ត​អាជីព​ជា​អ្នកនយោបាយ​តទៅទៀត​នៅ​ឆ្នាំ២០១៨ខាងមុខនេះ?



លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​វ័យ៨៣ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ហើយ​ប្រសិនបើ​លោក​នៅ​បន្ត​ឈរឈ្មោះ​នៅ​ឆ្នាំ២០១៨ខាងមុខ​ទៀត លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹងមាន​វ័យ៨៦ឆ្នាំ។

លោក ហេង សំរិន ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​វ័យ៨១ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ហើយ​លោក​មាន​អាយុ៨៤ឆ្នាំ​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ២០១៨ខាងមុខ។

លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ឆ្នាំ១៩៨១ និង​បច្ចុប្បន្ន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​អាយុ៧៩ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ហើយ​លោក​នឹងមាន​អាយុ៨២ឆ្នាំ​សម្រាប់​ការបោះឆ្នោត២០១៨ ។

លោក គង់ គាំ ប្រធាន និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សមរង្ស៊ី បច្ចុប្បន្ន​លោក​មាន​អាយុ៧៤ឆ្នាំ ហើយ​នៅ​ឆ្នាំ២០១៨ លោក​នឹងមាន​អាយុ៧៧ឆ្នាំ។
លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ដែល​ប​ច្ច​ប្បន្ន​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​មាន​អាយុ៧៣ឆ្នាំ។ នៅ​ឆ្នាំ២០១៨ខាងមុខ លោក​នឹងមាន​អាយុ៧៦ឆ្នាំ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បច្ចុប្បន្ន​មាន​ព្រះជន្ម៧១ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ហើយ​នៅ​ឆ្នាំ២០១៨ខាងមុខ ព្រះអង្គ​នឹងមាន​ព្រះជន្ម៧៤ឆ្នាំ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ន​មាន​អាយុ៦៦ឆ្នាំ ហើយ​នៅ​ឆ្នាំ២០១៨ លោក​នឹងមាន​អាយុ៦៩ឆ្នាំ។

លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​អាយុ៦៣ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ ហើយ​នៅ​ឆ្នាំ២០១៨ខាងមុខ លោក​នឹងមាន​អាយុ៦៦ឆ្នាំ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បច្ចុប្បន្ន លោក​មាន​អាយុ៦២ឆ្នាំ ហើយ​នៅ​ឆ្នាំ២០១៨ខាងមុខ លោក​នឹងមាន​អាយុ៦៥ឆ្នាំ។

ប្រសិនបើ​អាយុ​របស់​អ្នកនយោបាយ​កាន់​ដើរទៅ​មុខ​ហើយ​នោះ តើ​អ្នកនយោបាយ​ខ្មែរ​ណាខ្លះ​នៅ​បន្ត​អាជីព​ជា​អ្នកនយោបាយ​តទៅទៀត​សម្រាប់​ឆ្នាំ២០១៨ខាងមុខ ហើយ​ថា តើ​អ្នកនយោបាយ​ណាខ្លះ​នឹង​ឈប់​ធ្វើ​នយោបាយ​នោះ?

នេះ​ជា​សំណួរ​ដែល​មានតែ​អ្នកនយោបាយ​ខ្លួនឯង​ទេ​ដែល​អាច​ផ្តល់​ចម្លើយ​បាន៕





© រក្សាសិទ្ធិដោយ thmeythmey.com