ជាតិ
រូបត្លុក
លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ហៅ​ក្រៅ​ថា «តាប​បរ» ឬ«តា​សក់ស»
15, Jan 2015 , 9:20 am        
រូបភាព
ដោយ:
លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក និង​ជា​ម្ចាស់​នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានគេទទួលស្គាល់​ថា ជា​កូន​ខ្មែរ​ទីមួយ​ដែល​បាន​បង្កើត​សាលារៀន​មានគុណ​ភាព​ខ្ពស់​មុនគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តាមរយៈ​គុណភាព​សិក្សា​ខ្ពស់ វិន័យ​តឹងរ៉ឹង វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ទទួល​បាន​ពានរង្វាន់​ជាតិ និង​អន្តរជាតិ​ជាច្រើន។



សក់ស សម្តីម៉ាត់ៗ ច្បាស់ៗ លោក គួច ម៉េង​លី គឺជា​សប្បុរសជន​ដែល​ត្រូវបាន​មហាជន​មួយចំនួន​ធំគោរព។ ក្រៅពី​ការដឹកនាំ​ក្រុមហ៊ុន​ជាច្រើន រួមទាំង​សាលា​ផង​នោះ លោក​វេជ្ជបណ្ឌិត​បាន​ជួយ​ជនក្រីក្រ​ជាច្រើន​នាក់ តាមរយៈ ការចែក​អំណោយ​នានា។ នាពេល​ចុង​ក្រោយនេះ លោក គួច ម៉េង​លី ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​ថា«តាប​បរ» ពីព្រោះ​លោក​បាន​ចែក​បបរ​ជា​ញឹកញាប់​ជូន​ដល់​ជនក្រីក្រ។

ដោយសារតែ​លោក​មាន​សក់ស​ទៀត​នោះ លោក​ត្រូវបាន​គេ​ហៅថា«តាប​បរ សក់ស»៕ 






© រក្សាសិទ្ធិដោយ thmeythmey.com