ជាតិ
រូបត្លុក
សង្គមជាតិ
មន្ត្រីថ្នាក់លើ និងថ្នាក់ក្រោមស្តីបន្ទោសគ្នាទៅវិញទៅមក
× ភ្នំពេញ៖ នៅក្នុងស្ថាប័នរដ្ឋ មន្ត្រីថ្នាក់លើ និងថ្នាក់ក្រោមធ្វើការមិនសូវចុះសម្រុងនឹងគ្នា។ មិនរលូនដោយសារតែមន្ត្រីថ្នាក់លើចេះតែបញ្ជារអោយមន្ត្រីថ្នាក់ក្រោមធ្វើការ តែមន្ត្រីថ្នាក់ក្រោមមួយចំនួនវិញ ចេះតែឆ្លើយថា ពួកគេគ្មានការងារធ្វើ និងមួយចំនួនទៀតឆ្លើយថា មិនចេះធ្វើការងារហ្នឹងផង។ មន្ត្រីគ្មានការងារធ្វើជាកំហុស របស់មន្ត្រីថ្នាក់លើ ពីព្រោះ មន្ត្រីថ្នាក់លើមិនបានបង្កើតការងារអោយបានគ្រប់គ្រាន់ ឬក៏គ្មានគោលការណ៍ការងារត្រឹមត្រូវ។ ចំពោះមន្ត្រីមិនចេះធ្វើការងារវិញ វាក៏ជាកំហុសរបស់មន្ត្រីថ្នាក់លើដែរ ពីព្រោះថា បើមន្ត្រីថ្នាក់ក្រោមមិនចេះធ្វើការ វគ្គបណ្តុះបណ្តាលរបស់ក្រសួងនីមួយៗត្រូវតែចាប់ផ្តើម និងបន្តគ្មានទីបញ្ចប់៕
© រក្សាសិទ្ធិដោយ thmeythmey.com