ជាតិ
រូបត្លុក
ទឹកចិត្តម្តាយ ម្តាយចិញ្ចឹមកូន១០នាក់បាន តែកូន១០នាក់មិនអាចចិញ្ចឹមម្តាយវិញបាន
× ភ្នំពេញ៖ ពេលកូននៅតូចម្តាយថ្នាក់ថ្នមគ្រប់ពេលវេលា ទាំងយប់ ទាំងថ្ងៃ។ សូម្បីតែស្រមោចវារលើដងខ្លួនកូនមិនទាន់នឹងខាំផង ក៏ម្តាយចាប់ស្រមោចនោះចេញ ឬពេលខ្លះ ម្តាយក៏សម្លាប់ស្រមោចនោះចោលតែម្តងដោយមិនខ្លាចពីបុណ្យ និងបាបអ្វីឡើយ ពីព្រោះម្តាយស្រឡាញ់កូនខ្លាំងពេក
ពេលម្តាយឃ្លាន ហើយកូនក៏ឃ្លានដែរនោះ ម្តាយសុខចិត្តមិនពិសារខ្លួនឯង ហើយទុកនំចំណី ម្ហូបអាហារអោយកូនវិញ។ ពេលកូននៅតូច ម្តាយសុខចិត្តបង្ខំចិត្តបង់ថ្លៃសាលាអោយកូនរៀនជាមួយនឹងតម្លៃសិក្សាខ្ពស់ ដោយមិនហ៊ានចាយវាយខ្លួនឯង។
តែនៅពេលកូនធំឡើង មានប្តី មានប្រពន្ធរៀងៗខ្លួន កូនៗមិនអាចមើលថែទាំម្តាយបានវិញឡើយ។ ម្តាយអាចចិញ្ចឹមកូន១០នាក់បាន តែកូន១០នាក់មិនអាចចិញ្ចឹមម្តាយម្នាក់វិញបាន។ នៅទីបញ្ចប់ ពេលខ្លះ ម្តាយសុខចិត្តសម្រក់ទឹកភ្នែក វេចបង្វេច ឬវេចសម្ពាយ ដើរចូលទៅរស់នៅក្នុងវត្តម្នាក់ឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com