ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែម ឡី គ្រោង​បង្កើត​គណបក្ស​មូលដ្ឋានចំនួន២០០នៅ​ឆ្នាំ២០១៥នេះ
24, Jan 2015 , 10:00 am        
រូបភាព
ភ្នំពេញ៖ លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម និង​លោក យ៉ង់ សាំង​កុមារ នាយក​អង្គការ​កសិកម្ម​សេ​ដាក់​កំពុង​បង្កើត​គណបក្ស​មូលដ្ឋាន។ ក្នុង​ឆ្នាំ២០១៥នេះ លោក​ទាំងពីរ​នាក់​នេះ ត្រៀម​បង្កើត​គណបក្ស​មូលដ្ឋាន​អោយបាន​ចំនួន២០០ឃុំ​សង្កាត់​ក្នុងចំណោម១៦៣៣ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស។



លោក កែម ឡី អ្នកស្រាវជ្រាវ​ឯករាជ្យ​បានបញ្ជាក់​ប្រាប់ថា សម្រាប់​ត្រីមាស​ទី១ឆ្នាំ២០១៥នេះ  ក្រុមការងារ​របស់លោក​គ្រោង​បង្កើត​គណបក្ស​មូលដ្ឋាន​អោយបាន​ចំនួន២៧ឃុំ​សង្កាត់​នៅក្នុង​ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ កំពត បាត់ដំបង និង​ព្រៃវែង។

បើ​យោងតាម​លោក កែម ឡី ដដែល នៅ​ឆ្នាំ២០១៥នេះ លោក​គ្រោង​បង្កើត​គណបក្ស​មូលដ្ឋាន​អោយបាន​ចំនួន២០០ ។ ហើយ​នៅ​ឆ្នាំ២០១៦ខាងមុខ គណបក្ស​មូលដ្ឋាន​ថ្នាក់ឃុំ​ចំនួន ១០០០ ត្រូវ​បង្កើតឡើង។ ស្របពេល​ជាមួយគ្នា គណបក្ស​មូលដ្ឋាន​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​ត្រូវ​បង្កើតឡើង​ដែរ។

លោក កែម ឡី បាន​បញ្ជាក់ថា តាម​គោលការណ៍ ក្រុម​របស់លោក​ត្រូវបង្កើត​គណបក្ស​មូលដ្ឋាន​អោយបាន​ចំនួន១៦៣៣ឃុំ​សង្កាត់​នៅក្នុង​ឆ្នាំ២០១៧ ។ ឆ្នាំ២០១៧ គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ ហើយ​នៅ​ឆ្នាំ២០១៨ គឺជា​ការបោះឆ្នោត​ថ្នាក់ជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com