ជាតិ
ពិភពតារា៖ បូ លីណា ល្បីថាមានឧកញ៉ាតាមសុំស្នេហ៍
×
ភ្នំពេញ៖បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថាបូលីណាហ៊ានលះបង់គ្រប់បែបយ៉ាងជាមួយនឹងរូបថតសិចស៊ីបញ្ចេញដើមទ្រូងផងនោះមិនទាន់ទាំងបានប៉ុន្មានថ្ងៃផងនាងអះអាងប្រាប់ថា មានបុរសៗ Call មកសូមស្នេហ៍នាងពីរបីនាក់ ហើយខ្ល ប្រាប់ខ្ញុំថា គាត់ជាឧកញ៉ាទៀតផង។
កញ្ញា បូ លីណា ឆ្នាំនេះនាងមានអាយុ២១ឆ្នាំ ជាកូនពៅ ដែលមានបងប្អូនស្រីពីរនាក់ និងមានកំណើតកើតជានៅទីក្រុងភ្នំពេញ ដែលមានឪពុក ជាជនជាតិថៃ រស់នៅប្រទេសថៃ ចំណែកម្តាយជាជនជាតិខ្មែរ រស់នៅភ្នំពេញ។ បូ លីណា បានឲ្យដឹងទៀតថា នាងជាអតីតសិស្សនៃវិទ្យាល័យទួលទំពូង ដែលឈប់រៀនត្រឹមថ្នាក់ទី១២ ហើយចំពោះសិល្បៈនេះ គឺនាងទើបតែចូលនៅដើម ឆ្នាំ២០១០ ហើយធ្លាប់ ប្រឡូកចូលក្នុងការសម្តែងជាចម្រៀងខារ៉ាអូខេឲ្យផលិតកម្មទាំងក្នុង និងក្រៅស្រុកបានច្រើនហើយដែរ តែសម្តែងជាភាពយន្ត នៅមិនទាន់ធ្លាប់បានសម្តែងទេ គឺពុំទាន់មានខាងផលិតកម្មហៅ ។
ស្ថិតក្នុងវ័យ២១ឆ្នាំ តារាសម្តែងកូនកាត់ខ្មែរ-ថៃរូបនេះ បានអះអាងថា ថ្មីៗនេះមានបុរសៗ Call មកសុំស្រលាញ់នាងពីរបីនាក់ហើយអ្នកខ្លះអះអាងថា គាត់ជាឧកញ៉ា ហើយប្រាប់នាងថា ឲ្យតែនាងព្រមស្រលាញ់ គេនឹងឲ្យការដូតាមតែអ្វីដែលនាងចង់បាន បើទោះយ៉ាងនេះក្តី នាងបានប្រាប់ទៅបុរសៗទាំងនោះវិញថា រឿងសុំស្រលាញ់នាងអាចទទួលយកបាន។ហើយបើពិតជាស្នេហ៍នាងមែន ប៉ានិងម៉ាក់នាងមាន សូមចូលមកស្តីតណ្តឹងពួកគាត់ទៅ តែសូមកុំយកអំណាចទឹកប្រាក់មកទាក់ទង។ នាងថែមទាំងបញ្ជាក់ប្រាប់ផងដែរថា នាងចូលសិល្បៈ គឺដើម្បីប្រជាប្រិយភាព និងដើម្បីកិតិយស។
កញ្ញា បូ លីណា ក៏បានបញ្ជាក់ថា ឃើញខ្ញុំថតសិចស៊ីកុំថាខ្ញុំចិត្តងាយឲ្យសោះ តែបើហៅខ្ញុំទៅថតសម្តែងនៅក្នុងឈុតឆាតសិល្បៈភាពយន្ត អ្វីក៏ខ្ញុំហ៊ានថតដែរ ព្រោះនោះគ្រាន់តែជាការរៀបចំសម្តែងមិនមែនជាការពិតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com