កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន បឹងកេត ស្វាយរៀង និង​ណាហ្គា ស្វែង​រក​បី​ពិន្ទុ​​បន្ថែមទៀត
25, Jan 2015 , 10:19 am        
រូបភាព
កីឡាករណាហ្គាវើល ជិន ជុំ រក​បាន​រហូត​ដល់​៩គ្រាប់នា​ជំនួប​ជាមួយព្រៃវែង
កីឡាករណាហ្គាវើល ជិន ជុំ រក​បាន​រហូត​ដល់​៩គ្រាប់នា​ជំនួប​ជាមួយព្រៃវែង
ដោយ: រួបរួម
នៅ​ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០១៥នេះ ពូ​ល C និង​ពូ​ល D ត្រូវ​បើក​ការប្រកួត​លើក​ទី​ពីរ​នៅលើ​ទីលានផ្សេងៗគ្នា​នៃ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​នា​វេលា​ម៉ោង៣:៣០នាទី​រសៀល។



នៅក្នុង​ពូ​ល C ភ្នំពេញ​ក្រោ​ន​ត្រូវ​ប៉ះ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ខេត្តបាត់ដំបង ស្រប​ពេលដែល​បឹងកេត​អង្គរ​ជួប​ជាមួយ​ក្រសួងការពារជាតិ។ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ​សុទ្ធ​តែមាន៣ពិន្ទុ​រួចជាស្រេច​នៅក្នុង​ដៃ ខណៈ​ក្រសួងការពារជាតិ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រឈម​នឹង​ការធ្លាក់​ចេញ។

ដំណាលគ្នា​ផងដែរ ក្រុម​ស្វាយរៀង​ត្រូវ​ប៉ះ​ក្រុម​ខេត្តព្រៃវែង ហើយ​ណាហ្គា​វើ​ល​ជួប​ក្រុម​អាជ្ញាធរ​អប្សរា​ខេត្តសៀមរាប។ ស្វាយរៀង និង​ណាហ្គា​វើ​ល សុទ្ធតែ​បានទទួល​ជ័យជម្នះ​យ៉ាង​គាប់ចិត្ត​នៅ​ថ្ងៃ​បើកឆាក​ហើយ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​បន្ថែមទៀត ខណៈ​ព្រៃវែង និង​អាជ្ញាធរ​អប្សរា​ខេត្តសៀមរាប ត្រូវបាន​ការប្រឹងប្រែង​ខ្ពស់បំផុត។

ទស្សនា​រូបភាព និង​លទ្ធផល​នៃ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍៖
ពូល A៖
អគ្គ​ស្នងការ​ដ្ឋាននគរបាល​ជាតិ ២-១ Albirex Niigata Phnom Penh

Displaying 032‐20150124002−3H8A1274.jpg

ក្រចេះ ១-១ ត្បូងឃ្មុំ
Displaying 074‐20150124002−3H8A1583.jpg

ពូល B
កំពត ១-១១ ត្រាយអាស៊ីភ្នំពេញ

Displaying 019‐20150124002−3H8A1143.jpg

គិរីវង់សុខសែន​ជ័យ ១-៣ បៀល​ប្រាយយូណាធីត
Displaying 056‐20150124002−3H8A1424.jpg

*** នគរបាល​ជាតិ និង​បៀល​ប្រាយ ឈាន​ទៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ

© រក្សាសិទ្ធិដោយ thmeythmey.com