ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «សំបុរ, សម្បុរ, សម្បុ​ល, សំ​បុល» មួយណា​ត្រឹមត្រូវ?
27, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ



តើ​ពាក្យ «សំបុរ, សម្បុរ, សម្បុ​ល, សំ​បុល» មួយណា​ត្រឹមត្រូវ?

មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​នេះ​ច្រឡំ​ដោយ​មិនដឹងថា​សរសេរ​ជា​ជើង​តម្រួត និង​បញ្ចប់​ដោយ​ព្យ​ញ្ចា​នៈ «រ» ឬ «ល» នោះទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សម្បុរ»ជា​នាម មានន័យថា ព័ណ៌ សម្រាប់​ប្រើ​ចំពោះ​មនុស្ស និង​សត្តនិករ​ទាំងពួង។ ឧទាហរណ៍៖ ខ្ញុំ​ដើរ​អម្បាញ់មិញ​ប្រទះ​មនុស្ស​កំលោះ​ម្នាក់​រាងស្តើង សម្បុរ​សណ្តែកបាយ​ដឹកគោ​កម្រៀវ​មួយ​សម្បុរ​ត្នោត (កុំ​និយាយថា មនុស្ស​ព័ណ៌​សណ្តែកបាយ, គោ​ព័ណ៌​ត្នោត,...)៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com