អត្ថបទពាណិជ្ជកម្ម
CAM-ASEAN បណ្តុះបណ្តាល​ភាសា​អង់គ្លេស​តាម​វិធីសាស្ត្រ​ទំនើប
27, Jan 2015 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ - បច្ចុប្បន្ន​មាន​សាលាបង្រៀន​ភាសា​អង់គ្លេស​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនោះ​វិទ្យា​សា្ថ​ន​អន្តរជាតិ​កម្ពុជា-អាស៊ាន (CAM-ASEAN)បាន​លេច​ឈ្មោះ​ជា​សាលា​ឯកទេស​បង្រៀន​ភាសា​អង់គ្លេស​តាម​វិធីសាស្ត្រ​និង​កម្មវិធីសិក្សា​ទំនើប​ដើ​យ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​សិស្ស​ឆាប់​ចេះ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់។

លោក Robert v. Longo សហ​ស្ថាបនិក​និង​ជានា​យក CAM-ASEAN បាន​មានប្រសាសន៍ថា​អ្វីដែល​ធ្វើ​ឲ្យ CAM-ASEAN ខុសពី​សាលាដ​ទៃ​គឺ​ការរៀបចំ​កម្មវិធីសិក្សា​លម្អិត​និង​ការបំពាក់​ឧបករណ៍​និង​បច្ចេកវិទ្យា​ទំនើប​ដែល​បង្កលក្ខណៈ​ឲ្យ​សិស្ស​សិក្សា​ប្រកបដោយ​ប្រសិទ្ធិភាព។យើង​ជ្រើសរើស​សៀវភៅ​របស់​គ្រឹះស្ថាន​បោះ​ពុ​ម្ភ Pearson ថ្មី​បំផុត​ដូចជា Market Leader និង New Total English ដែល​ភ្ជាប់​ជាមួយ​ការប្រើប្រាស់ Youtube និង​ធនធាន​លើ​អ៊ិន​ធើ​ណិ​ត (online resources) ដទៃទៀត​សម្រាប់​សិស្ស​អនុវត្ត​នៅផ្ទះ។


© រក្សាសិទ្ធិដោយ thmeythmey.com