សង្គមអន្តរជាតិ​
អន្តរជាតិ
អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ Alibabaជោគជ័យ​គឺ​ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី
27, Jan 2015 , 9:47 am        
រូបភាព
ដោយ:

លោក Jack Maមហាសេដ្ឋី​លំដាប់​ទីមួយ​របស់​ប្រទេស​ចិន និង​ជា​ស្ថាបនិក​ផ្សារ​លក់ទំនិញ​អន​ឡាញ Alibaba បាន​ប្រាប់​ពី​អាថ៌កំបាំង​មួយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក​សម្រេច​បាន​ជោគជ័យ​ដូច​បច្ចុប្បន្ននេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់លោក ជួល​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី​មក​ធ្វើការ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNBC ។



ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក World Economic Forum ដែល​ធ្វើឡើង​កាលពី​សប្ដាហ៍​មុន នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ី​ស លោក Ma បាន​ឲ្យ​ដឹងថា រឿង​សម្ងាត់​មួយ​ដែល​ធ្វើ​ឲ្យ ផ្សារ​អន​ឡាញ​Alibaba ទទួលបាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ននេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី។

នាយក​ប្រតិបត្តិ Alibaba រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ជា​ស្ត្រី​មាន​ប្រមាណ​ជា ៤៧ ភាគរយ នៃ​ចំនួន​បុគ្គលិក​សរុប ដែល​ក្នុងនោះ​មាន​បុគ្គលិក​ជា​ស្ត្រី ចំនួន ៣៣ ភាគរយ កំពុងកាន់​តំណែង​ជា​បុគ្គលិក​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​នេះ។

មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ ជួល​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី​មក​ធ្វើការ​នោះ គឺ​ត្រូវបាន​លោក Jack Ma ពន្យល់ថា៖ «ស្ត្រី​គិត​អំពី​អ្នកដទៃ​ច្រើនជាង​ខ្លួនឯង» ដូច្នេះហើយ​វា​ជា​គន្លឹះ​ដ៏​សំខាន់បំផុត​និង​ជា​សមត្ថភាព​របស់​ក្រុមហ៊ុន​Alibaba ក្នុងការ​បម្រើ​អតិថិជន​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com