កីឡាជាតិ
ជាតិ
កីឡាករ​ប្រដាល់ ៨ នាក់ ដើរ​ប្រកួត​តាម​ខេត្ត​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេម ២០២៣
27, Jan 2015 , 3:18 pm        
រូបភាព
រូបថតផ្តល់ដោយ Shing Long
រូបថតផ្តល់ដោយ Shing Long
ដោយ:
កីឡាករ​ប្រដាល់​ជាតិ​ចំនួន ៨ នាក់ ចែកជា ២ ពូ​ល មាន ពូ​ល A ធី តុង​ហ៊ី, ទេស សំខាន់, ពេជ្រ ប៊ុនធឿន, តក់ សោ​ភ័​ណ្ឌ និង ពូ​ល B មាន ឈិន ក្វាន់​ង៉ុ​យ, ប្រាក់ ចាន់​ស៊ីន. ហ៊ឹម សារ៉ាន់, នេន វណ្ណា ត្រៀម​ចេញទៅ​លើស​ង្វៀន​ចល័ត​តាម​បណ្ដា​ខេត្ត​នានា ដណ្ដើម​ខ្សែក្រវាត់ «ស្រា​បៀរ Black Panther» លើ​ទម្ងន់ ៦៣,៥ គីឡូក្រាម ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ។



កម្មវិធី​ប្រដាល់​នេះ​ក្រោម​ការសហការ​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយចំនួន។ ការប្រកួត​ចាប់ពី​ថ្ងៃទី ១៤ កុម្ភៈ ដល់ ៣ ឧសភា ឆ្នាំ ២០១៥ ពី​ខេត្តកណ្ដាល, ខេត្ត​ព្រះសីហនុ, ខេត្តក្រចេះ, ខេត្តកំពង់ធំ និង វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា រំពឹងថា​ការប្រកួត​ប្រដាល់​នេះ​នឹង​បញ្ជ្រាប​ដល់​ប្រជាជន​តាម​ចុងកាត់មាត់ញក ឱ្យដឹងថា​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ក្នុងពេល​ខាងមុខ។ ប្រដាល់​ជា​កីឡា​គំរូ​មួយ ឈាម​មុខ​គេ ក្នុងការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ។

ចំពោះ​រង្វាន់​ត្រៀម​ផ្ដល់ជូន​កីឡាករ​ជយលាភី​មាន៖
ជើងឯក៖ ខ្សែក្រវាត់​ចំនួន ១, ថវិការ ២០០០ ដុល្លារ​អាមេរិក, នាឡិកាដៃ​ម៉ាក រ៉ា​ដូ តម្លៃ ៧០០ ដុល្លារ ១ គ្រឿង និង ស្រា​បៀរ​អង្គរ ២០ កេស។
ជើងឯក​រង៖ ថវិកា ១៥០០ ដុល្លារ, នាឡិកាដៃ​ម៉ាក រ៉ា​ដូ តម្លៃ ៤០០ ដុល្លារ ១ គ្រឿង និង ស្រា​បៀ​អង្គរ ១៥ កេស។
លេខ៣៖ ទឹកប្រាក់ ១០០០ ដុល្លារ នាឡិកាដៃ​ម៉ាក​រ៉ា​ដូ តម្លៃ ៣០០ ដុល្លារ ១ គ្រឿង ស្រា​បៀ​អង្គរ ១០ កេស។
លេខ ៤៖ បាន​ថវិកា ៥០០ ដុល្លារ និង​ស្រា​បៀ ៥ កេស។

ប្រកួត​ដំបូង​នឹងធ្វើ​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ នៅក្នុង​ទីរួមស្រុក​កោះធំ ខេត្តកណ្ដាល ដោយមាន ៤ គូ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ៖
គូ​ទី១ ធី តុង​ហ៊ី ប៉ះ ពេជ្រ ប៊ុនធឿន
គូ​ទី២ តក់ សោ​ភ័​ណ្ឌ ប៉ះ ទេស សំខាន់
គូ​ទី៣ ឈិន ក្វាន់​ង៉ុ​ន ប៉ះ ហឹម សារ៉ាន់
គូ​ទី៤ ប្រាក់ ចាន់​ស៊ី ប៉ះ នេន វណ្ណា




© រក្សាសិទ្ធិដោយ thmeythmey.com