អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រឿងរ៉ាវ​ផ្ទាល់ខ្លួន ៣ យ៉ាង​របស់លោក Modiធ្វើ​ឲ្យ​លោក Obamaភ្ញាក់ផ្អើល​ជាខ្លាំង
27, Jan 2015 , 7:45 pm        
រូបភាព
ដោយ:

ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ទៅកាន់​ប្រទេស​ឥណ្ឌា កាលពី​ចុង​សប្ដាហ៍​មុននេះ ប្រ​ធានា​ធីប​តី​អាមេរិក​លោក BarackObamaបាន​ពិភាក្សា​រឿងរ៉ាវ​ជាច្រើន​ជាមួយ នាយក​រដ្ឋ​ន្ត្រី​ឥណ្ឌា លោក NarendraModi។ ក្នុងជំនួប​ជាមួយ​មេ​ដឹក​ឥណ្ឌា​ថ្មី​រូបនេះ លោក Obama បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​លោក​បានដឹង​រឿងរ៉ាវ​ផ្ទាល់ខ្លួន ៣ យ៉ាង របស់ លោក​Modi ។



កាសែត The Wall Street Journalបាន​ដកស្រង់​សំដី​របស់លោក Obamaដែល​បាន​ប្រាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន ៣ យ៉ាង​របស់លោក​Modiដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​ជាខ្លាំង​និង​មិន​នឹកស្មានថា​វា​បានកើត​ឡើង នៅពេលដែល​លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ ។

រឿងរ៉ាវ​ទាំង បី យ៉ាងនោះ​គឺ ៖
ទី១៖ លោក Obama បានឃើញ​លោក NarendraModi ពាក់​អាវធំ​ពណ៌​ខ្មៅ ឆ្នូត​ពណ៌​ស​ដែលមាន​សរសេរ​ឈ្មោះ​ពេញ​របស់គាត់​ថា «NarendraDamodardasModi» ។
ទី២៖ លោក Modi ចំណាយពេល​តែ ៣ ម៉ោង​ប៉ុណ្ណោះ​សម្រាប់​គេង​នៅពេល​យប់ ខណៈ​លោក Obama ត្រូវ​ចំណាយ​រយៈពេល ៥ ម៉ោង​ដើម្បី​សម្រាក​នៅពេល​យប់នោះ។
ទី៣៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​Modi គឺជា​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ប្រយុទ្ធ​ជាមួយ​សត្វ​ក្រពើ៕



© រក្សាសិទ្ធិដោយ thmeythmey.com