ជាតិ
សង្គមជាតិ
សំណល់អេឡិចត្រូនិច ត្រូវគេបោះចោលដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ
× កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ពន្ធ័ បានរៀបចំសិក្ខាលាលាមួយស្តីពី ការគ្រប់គ្រងសំណល់អេឡិចត្រូនិច និងការកាត់បន្ថយផលប៉ះពាល់របស់វា ចំពោះសុខភាព និងបរិស្ថាន ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ខៀវ មុត និងមានការចូលរួម ពីតំណាងអង្គការឧស្សាហកម្ម អង្គការសហប្រជាជាតិUNIDO អង្គការ KOICA របស់កូរ៉េក្រុមហ៊ុន Samsung អង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណងបញ្ជ្រាបការយល់ដឹង អំពីផលប៉ះពាល់ជាអវិជ្ជមាន នៃសំណល់អគ្គិសនី និងគ្រឿងអេឡិចត្រូនិច ដល់ស្ថាប័នសាធារណៈ និងឯកជននានា ដែលកំពុងធ្វើការដោយផ្ទាល់ និងប្រយោលជាមួយសំណល់ទាំងនោះ។ សំណល់គ្រឿងអេឡិចត្រូនិច ដូចជាម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ទូរស័ព្ទជាដើម នឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងកត្តាបរិស្ថានជាច្រើន ប្រសិនបើអ្នកប្រើប្រាស់មិនបានទុកដាក់ វាឲ្យបានត្រឹមត្រូវនោះទេ។
លោក ខៀវ មុត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសិក្ខាសាលនោះថា សំណល់បរិក្ខាអេឡិចត្រូនិច បានផ្ដល់ហានិភ័យ និងគ្រោះថ្នាក់ដល់បរិស្ថាន សុខភាពសាធារណៈ ហើយសំណល់ទាំងនោះ ត្រូវបានគេបោះចោលដោយគ្មានការគ្រប់គ្រង ត្រឹមត្រូវតាមគោលការណ៍បរិស្ថាន។ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ នឹងសាធារណជន ចូលរួមក្នុងការគ្រប់គ្រងសំណល់ទាំងនោះ ទៅតាមតួនាទីរៀងៗខ្លួន និងត្រូវចេះទាញផលប្រយោជន៍ ដល់ឈរលើទស្សនៈ សំណល់ជា មាស ប្រាក់ ក៍ដូចជាបង្កើនការងារដល់យុវជន ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com