កីឡាជាតិ
ជាតិ
ដំណើរ​អ្នកឈ្នះ​ពានរង្វាន់ Hun Sen Cup តាំងពី​បង្កើត​ដំបូង​នៅ​ឆ្នាំ ២០០៧
29, Jan 2015 , 7:00 pm        
រូបភាព
ដោយ:

ពានរង្វាន់​បាល់ទាត់​ពានរង្វាន់​លំដាប់​ទី២ នៅ​កម្ពុជា បន្ទាប់ពី​ពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឈ្មោះថា ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ Hun Sen Cup បានធ្វើ​ដំណើរ​អស់​រយៈពេល ៩ ឆ្នាំ​មកហើយ បន្ទាប់ពី​លោក សៅ សុខា​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គិតពី​ឆ្នាំ ២០០៦ មក។



មិន​ខុសពី​ពានរង្វាន់​បាល់ទាត់ FA Cup នៅ​ប្រទេស​អង់គ្លេស​នោះទេ ពានរង្វាន់​បាន​បើក​ឱ្យ​ក្រុម​ចូលរួម​តាម​តំបន់​នានា​ទូទាំងប្រទេស​កម្ពុជា ដោយ​បែងចែក​ការប្រកួត​ជា ២ ដំណាក់កាល ក្នុងនោះ​ជម្រុះ​នៅតាម​មណ្ឌល​នានា និង វគ្គ​ជម្រុះ​តាម​ពូ​ល​ជុំ​ចុងក្រោយ។

ក្រុម​ចំនួន ៦ ហើយ​ដែល​ធ្លាប់​ដណ្ដើម​ពានរង្វាន់​នេះ​ទៅកាន់​ក្រោយ​បញ្ចប់​យុទ្ធនា​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​វគ្គ​ផា្ដ​ច់​ព្រ័ត្រ ក្នុងនោះ​មាន ខេមរា​កីឡា, ភ្នំពេញ​ក្រោ​ន, ក្រសួងការពារជាតិ, ស្វាយរៀង, ណាហ្គា​ខ​ប និង អគ្គស្នងការ​នគរបាល​ជាតិ។

ខាងក្រោម​ជា​ប្រវត្តិ​សង្ខេបត្រួសៗ ពី​អ្នក​ដែល​ឈ្នះ​ពានរង្វាន់ Hun Sen Cup តាំងពី​បង្កើត​មក​នៅ​ឆ្នាំ ២០០៧៖

Hun Sen Cup 2007


ឆ្នាំ​ដំបូង​នេះ​ជើងឯក​បាន​ទៅ​ក្រុម  ខេមរា​កីឡា ក្រោយ​យកឈ្នះ​ក្រុម​ណាហ្គា​ខ​ប នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​បាល់ ១១ ម៉ែត្រ​កាត់សេចក្ដី ៤ ទល់ ២ ក្រោយ​ប្រកួត​ស្មើគ្នា​នៅ​ម៉ោង​ប្រកួត ១ ទល់ ។ ចំណែក​ក្រុម Phnom Penh Empire FC (បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន) ឈរ​ចំណាត់ថ្នាក់​លេខ ៣ បន្ទាប់ពី
Fiar Play៖ បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត។ ចំពោះ​តំណែង​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើនជាងគេ​បាន​ទៅ​កីឡាករ ហុក សុ​ជី​វ័​ន្ត របស់​ក្រុម Phnom Penh Empire FC។

Hun Sen Cup 2008

នៅ​ឆ្នាំ​ទី២ នេះ​ជើងឯក​បាន​ទៅ​ក្រុម Phnom Penh Empire FC ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ (ខេត្តស្វាយរៀង) នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ១ទល់ ០ ហើយ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​ក្រុម​បៀ​ល​ប្រាយ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ខេមរា​កីឡា ៣ ទល់ ។ ក្រុមព្រះ​ខ័ន​រាជ ទទួលពាន Fair Play ចំណែក​កីឡាករ ២ នាក់​មកពី​ក្រុម​មួយ​នេះ​ក៏​ទទួលពាន​ដូចគ្នា គឺ អ៊ុក ម៉ិច ជាប់​ជា​អ្នកចាំទី​ល្អ ហើយ សុខ ចាន់​រស្មី ជាប់​ជា​កីឡាករ​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ។

Hun Sen Cup 2009

ក្រុម​ភ្នំពេញ​Phnom Penh Empire FC ប្ដូរ​ឈ្មោះ​ទៅជា​ភ្នំពេញ​ក្រោ​ន បាន​រក្សា​តំណែង​ជើងឯក​ឆ្នាំ​ចាស់​បានសម្រេច ក្នុង​ពានរង្វាន់ Hun Sen Cup លើក​ទី៣ នេះ​ក្រោយ​យកឈ្នះ​ក្រុម​ណា​ហ្គ​ខ​ប នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ១ ទល់ ។ចំណែក​ក្រុម​លេខ ៣ បាន​ទៅ​ព្រះខ័ន​រាជ បន្ទាប់ពី​ឈ្នះ​ក្រុម​ភុជង្គនាគ (ឆ្លាម​សមុទ្រ) ៣ ទល់ ។ ពានរង្វាន់ Fair Play បាន​ទៅ​ក្រុម​ភុជង្គនាគ​ហើយ​អ្នកចាំទី​ដៃ​ស្អិត ហែម ស៊ី​ម៉ៃ របស់​បៀ​ល​ប្រាយ កាលនោះ​ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ល្អ​ជាងគេ ស្របពេល​កីឡាករ គួច សុ​កុម្ភៈ របស់​ក្រុម​ខេមរា​កីឡា​ឈ្នះ​ស្បែកជើង​មាស​ក្នុងនាម​កីឡាករ​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ ដោយ​គ្រាប់​សរុប​ចំនួន ២១ គ្រាប់។

Hun Sen Cup 2010

សម្រាប់​ពានរង្វាន់​លើក​ទី៤ នេះ​ធ្លាក់​ទៅ​កណ្ដាប់ដៃ​ក្រុម  ក្រសួងការពារជាតិ ក្រោយ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣ទល់ ២ ស្របពេល​ក្រុម​ព្រះខ័ន​រាជ ជាប់​លេខ ៣បន្ទាប់ពី​យកឈ្នះ​ក្រុម​ណាហ្គា​ខ​ប ៣ ទល់ ២ ដូចគ្នា។ ក្រុម​លេខ ៣ព្រះខ័ន​រាជ ឈ្នះ​ពាន Fair Play អ្នកចាំទី ប៉េង ប៊ុន​ឆាយ របស់​ភ្នំពេញ​ក្រោ​ន​ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ល្អ ហើយ​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ​មាន​គ្នា​ដល់​ទៅ ២ នាក់​មាន គួច សុ​កុម្ភៈ របស់​ខេមរា​កីឡា និង ស្រី វាសនា របស់​ភ្នំពេញ​ក្រោ​ន រកបាន ២០ គ្រាប់​ដូចគ្នា។

Hun Sen Cup 2011

ក្រុមព្រះ​ខ័ន​រាជ បានឈ្នះ​ជើងឯក​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប នៅក្នុង​ពានរង្វាន់​លើក​ទី ៥ នេះ​បន្ទាប់ពី​ឈ្នះ​ក្រុម​បៀ​ល​ប្រាយ ២ ទល់ ០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ណាហ្គា​ខ​ប ឈរ​ចំណាត់ថ្នាក់​លេខ ៣ ក្រោយ​យកឈ្នះ​ជើងឯក​ឆ្នាំ​ចាស់​ក្រសួងការពារជាតិ ១ ទល់ ។ ពានរង្វាន់ Fair Play បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ ចំណែក​កីឡាករ​ព្រះខ័ន​រាជ ២នាក់​ទទួលពាន​ផ្សេងគ្នា ដោយ​ឃួន ឡា​បូ​រ៉ាវី ឈ្នះ​ស្បែកជើង​មាស និង​អ្នកចាំទី អ៊ុក ម៉ិច ឈ្នះ​ពាន​អ្នកចាំទី​ល្អ។

Hun Sen Cup 2012

ក្រុមព្រះ​ខ័ន​រាជ ការពារ​តំណែង​ជើងឯក​បានសម្រេច ក្រោយ​យកឈ្នះ​ក្រុម​ណាហ្គា​ខ​ប​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ម៉ោង​បន្ថែម ២ ទល់ ១ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឈ្នះ​លេខ ៣ បន្ទាប់ពី​ឈ្នះ ឆ្លាម​សមុទ្រ ៣ ទល់ ។ ពាន Fiar Play បាន​ទៅ​ក្រុម​ណាហ្គា​ខ​ប ចំណែក​កីឡាករ ឃួន ឡា​បូ​រ៉ាវី ឈ្នះ​ស្បែកជើង​មាស​លើក​ទី២ នៅ​ព្រះខ័ន​រាជ ហើយ​មិត្ត​រួម​ក្រុម​របស់គេ សរ សុភា​ឈ្នះ​ពាន​អ្នកចាំទី​ល្អ។

Hun Sen Cup 2013


ក្រុម​ណាហ្គា​ខ​ប បានឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​ជា​លើកដំបូង ក្រោយ​ធ្លាប់​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាពេល​កន្លងមក ៣ ដង​មកហើយ។ ម្ដងនេះ​ណាហ្គា​ខ​ប​ឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ២០១០ ក្រសួងការពារជាតិ ដោយ​បាល់​កាត់សេចក្ដី​ចម្ងាយ ១១ ម៉ែត្រ ៥ ទល់ ។ ចំណែក​លេខ ៣ បាន​ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន​បន្ទាប់ពី​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ៣ ទល់ ។ ក្រៅពីនេះ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ពាន Fair Play ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា​របស់​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ឈ្នះ​ពាន​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​ច្រើនជាងគេ ហើយ​អ្នកចាំទី​ដៃ​ស្អិត ផន រតនា របស់​ណាហ្គា​ខ​ប ឈ្នះ​ពាន​អ្នកចាំទី​ល្អ។

Hun Sen Cup 2014

ពានរង្វាន់​លើក​ទី ៨ នេះ​ធ្លាក់​ទៅ​ដៃ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ម្ដង បន្ទាប់ពី​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ ២ ទល់ ០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ចំណែក​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ឈ្នះ​តំណែង​លេខ ៣ ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ណាហ្គា​ខ​ប ៣ ទល់ ។ បឹងកេត ឈ្នះ​ពាន​ក្រុម Fiar Play ហើយ​ខ្សែប្រយុទ្ធ ឃួន ឡា​បូរ៉ា ឈ្នះ​ស្បែកជើង​មាស ជា​លើក​ទី៣ក្នុង​ឆ្នាំ​ដែល​ចាក​ចេញពី ព្រះខ័ន​រាជ ទៅ បឹងកេត។តំណែង​អ្នកចាំទី​ល្អ​បាន​ទៅ​កីឡាករ ប្រាក់ ភា​រុណ របស់​ក្រុម​ជើងឯក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

Hun Sen Cup 2015


សម្រាប់​ឆ្នាំ ២០១៥ នេះ​បាន​ស្វែងរក​ក្រុម​ឡើងទៅ​វគ្គ ១/៤ ឃើញ​ហើយ​ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​ម្សិលមិញ ដោយ​ក្នុងនោះ​មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង Albirex Niigata PP (ពូ​ល A), ត្រាយ​អាស៊ី និង បៀ​ល​ប្រាយ (ពូ​ល B), ភ្នំពេញ​ក្រោ​ន និង បឹងកេត​អង្គរ (ពូ​ល C), ស្វាយរៀង និង​ណាហ្គា​វើ​ល (ពូ​ល D)។

ក្រុម​ចំណោម​ក្រុម​ទាំង ៨ តើ​ក្រុម​មួយណា​អាច​ដណ្ដើម​ពានរង្វាន់ Hun Sen Cup លើក​ទី ៩ នេះ​បាន?

 


© រក្សាសិទ្ធិដោយ thmeythmey.com