កីឡាជាតិ
ជាតិ
ដំណើរអ្នកឈ្នះពានរង្វាន់ Hun Sen Cup តាំងពីបង្កើតដំបូងនៅឆ្នាំ ២០០៧
×
ពានរង្វាន់បាល់ទាត់ពានរង្វាន់លំដាប់ទី២ នៅកម្ពុជា បន្ទាប់ពីពានមិត្តហ្វូនខេមបូឌានលីកឈ្មោះថា ពានសម្ដេចតេជោ ហ៊ុន សែន ឬ Hun Sen Cup បានធ្វើដំណើរអស់រយៈពេល ៩ ឆ្នាំមកហើយ បន្ទាប់ពីលោក សៅ សុខាជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គិតពីឆ្នាំ ២០០៦ មក។
មិនខុសពីពានរង្វាន់បាល់ទាត់ FA Cup នៅប្រទេសអង់គ្លេសនោះទេ ពានរង្វាន់បានបើកឱ្យក្រុមចូលរួមតាមតំបន់នានាទូទាំងប្រទេសកម្ពុជា ដោយបែងចែកការប្រកួតជា ២ ដំណាក់កាល ក្នុងនោះជម្រុះនៅតាមមណ្ឌលនានា និង វគ្គជម្រុះតាមពូលជុំចុងក្រោយ។
ក្រុមចំនួន ៦ ហើយដែលធ្លាប់ដណ្ដើមពានរង្វាន់នេះទៅកាន់ក្រោយបញ្ចប់យុទ្ធនាការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គផា្ដច់ព្រ័ត្រ ក្នុងនោះមាន ខេមរាកីឡា, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, ស្វាយរៀង, ណាហ្គាខប និង អគ្គស្នងការនគរបាលជាតិ។
ខាងក្រោមជាប្រវត្តិសង្ខេបត្រួសៗ ពីអ្នកដែលឈ្នះពានរង្វាន់ Hun Sen Cup តាំងពីបង្កើតមកនៅឆ្នាំ ២០០៧៖
Hun Sen Cup 2007
ឆ្នាំដំបូងនេះជើងឯកបានទៅក្រុម ខេមរាកីឡា ក្រោយយកឈ្នះក្រុមណាហ្គាខប នៅវគ្គផ្ដាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្ដី ៤ ទល់ ២ ក្រោយប្រកួតស្មើគ្នានៅម៉ោងប្រកួត ១ ទល់ ។ ចំណែកក្រុម Phnom Penh Empire FC (បច្ចុប្បន្នភ្នំពេញក្រោន) ឈរចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពី
Fiar Play៖ បៀលប្រាយយូណាយធិត។ ចំពោះតំណែងកីឡាករទាត់បញ្ចូលទីច្រើនជាងគេបានទៅកីឡាករ ហុក សុជីវ័ន្ត របស់ក្រុម Phnom Penh Empire FC។
Hun Sen Cup 2008
នៅឆ្នាំទី២ នេះជើងឯកបានទៅក្រុម Phnom Penh Empire FC ក្រោយយកឈ្នះក្រុមព្រះខ័នរាជ (ខេត្តស្វាយរៀង) នៅវគ្គផ្ដាច់ព្រ័ត្រ ១ទល់ ០ ហើយចំណាត់ថ្នាក់លេខ ៣ បានទៅក្រុមបៀលប្រាយបន្ទាប់ពីយកឈ្នះក្រុមខេមរាកីឡា ៣ ទល់ ។ ក្រុមព្រះខ័នរាជ ទទួលពាន Fair Play ចំណែកកីឡាករ ២ នាក់មកពីក្រុមមួយនេះក៏ទទួលពានដូចគ្នា គឺ អ៊ុក ម៉ិច ជាប់ជាអ្នកចាំទីល្អ ហើយ សុខ ចាន់រស្មី ជាប់ជាកីឡាករទាត់បញ្ជូលទីច្រើនជាងគេ។
Hun Sen Cup 2009
ក្រុមភ្នំពេញPhnom Penh Empire FC ប្ដូរឈ្មោះទៅជាភ្នំពេញក្រោន បានរក្សាតំណែងជើងឯកឆ្នាំចាស់បានសម្រេច ក្នុងពានរង្វាន់ Hun Sen Cup លើកទី៣ នេះក្រោយយកឈ្នះក្រុមណាហ្គខប នៅវគ្គផ្ដាច់ព្រ័ត្រ ១ ទល់ ។ចំណែកក្រុមលេខ ៣ បានទៅព្រះខ័នរាជ បន្ទាប់ពីឈ្នះក្រុមភុជង្គនាគ (ឆ្លាមសមុទ្រ) ៣ ទល់ ។ ពានរង្វាន់ Fair Play បានទៅក្រុមភុជង្គនាគហើយអ្នកចាំទីដៃស្អិត ហែម ស៊ីម៉ៃ របស់បៀលប្រាយ កាលនោះជាប់ឈ្មោះជាអ្នកចាំទីល្អជាងគេ ស្របពេលកីឡាករ គួច សុកុម្ភៈ របស់ក្រុមខេមរាកីឡាឈ្នះស្បែកជើងមាសក្នុងនាមកីឡាករទាត់បញ្ជូលទីច្រើនជាងគេ ដោយគ្រាប់សរុបចំនួន ២១ គ្រាប់។
Hun Sen Cup 2010
សម្រាប់ពានរង្វាន់លើកទី៤ នេះធ្លាក់ទៅកណ្ដាប់ដៃក្រុម ក្រសួងការពារជាតិ ក្រោយយកឈ្នះភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ ៣ទល់ ២ ស្របពេលក្រុមព្រះខ័នរាជ ជាប់លេខ ៣បន្ទាប់ពីយកឈ្នះក្រុមណាហ្គាខប ៣ ទល់ ២ ដូចគ្នា។ ក្រុមលេខ ៣ព្រះខ័នរាជ ឈ្នះពាន Fair Play អ្នកចាំទី ប៉េង ប៊ុនឆាយ របស់ភ្នំពេញក្រោនជាប់ឈ្មោះជាអ្នកចាំទីល្អ ហើយអ្នកទាត់បញ្ជូលទីច្រើនជាងគេមានគ្នាដល់ទៅ ២ នាក់មាន គួច សុកុម្ភៈ របស់ខេមរាកីឡា និង ស្រី វាសនា របស់ភ្នំពេញក្រោន រកបាន ២០ គ្រាប់ដូចគ្នា។
Hun Sen Cup 2011
ក្រុមព្រះខ័នរាជ បានឈ្នះជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប នៅក្នុងពានរង្វាន់លើកទី ៥ នេះបន្ទាប់ពីឈ្នះក្រុមបៀលប្រាយ ២ ទល់ ០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមណាហ្គាខប ឈរចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះជើងឯកឆ្នាំចាស់ក្រសួងការពារជាតិ ១ ទល់ ។ ពានរង្វាន់ Fair Play បានទៅក្រុមក្រសួងការពារជាតិ ចំណែកកីឡាករព្រះខ័នរាជ ២នាក់ទទួលពានផ្សេងគ្នា ដោយឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាស និងអ្នកចាំទី អ៊ុក ម៉ិច ឈ្នះពានអ្នកចាំទីល្អ។
Hun Sen Cup 2012
ក្រុមព្រះខ័នរាជ ការពារតំណែងជើងឯកបានសម្រេច ក្រោយយកឈ្នះក្រុមណាហ្គាខបនៅវគ្គផ្ដាច់ព្រ័ត្រ នៅម៉ោងបន្ថែម ២ ទល់ ១ ហើយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះលេខ ៣ បន្ទាប់ពីឈ្នះ ឆ្លាមសមុទ្រ ៣ ទល់ ។ ពាន Fiar Play បានទៅក្រុមណាហ្គាខប ចំណែកកីឡាករ ឃួន ឡាបូរ៉ាវី ឈ្នះស្បែកជើងមាសលើកទី២ នៅព្រះខ័នរាជ ហើយមិត្តរួមក្រុមរបស់គេ សរ សុភាឈ្នះពានអ្នកចាំទីល្អ។
Hun Sen Cup 2013
ក្រុមណាហ្គាខប បានឈ្នះជើងឯកពានរង្វាន់នេះជាលើកដំបូង ក្រោយធ្លាប់បរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រនាពេលកន្លងមក ៣ ដងមកហើយ។ ម្ដងនេះណាហ្គាខបឈ្នះក្រុមជើងឯកឆ្នាំ២០១០ ក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដីចម្ងាយ ១១ ម៉ែត្រ ៥ ទល់ ។ ចំណែកលេខ ៣ បានទៅក្រុមភ្នំពេញក្រោនបន្ទាប់ពីឈ្នះគីរីវង់សុខសែនជ័យ ៣ ទល់ ។ ក្រៅពីនេះភ្នំពេញក្រោនឈ្នះពាន Fair Play ចំណែកកីឡាករ ចាន់ វឌ្ឍនាការបស់ក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះពានអ្នកទាត់បញ្ជូលទីច្រើនជាងគេ ហើយអ្នកចាំទីដៃស្អិត ផន រតនា របស់ណាហ្គាខប ឈ្នះពានអ្នកចាំទីល្អ។
Hun Sen Cup 2014
ពានរង្វាន់លើកទី ៨ នេះធ្លាក់ទៅដៃក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិម្ដង បន្ទាប់ពីយកឈ្នះក្រុមបៀលប្រាយ ២ ទល់ ០ នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះតំណែងលេខ ៣ ក្រោយយកឈ្នះក្រុមជើងឯកឆ្នាំចាស់ ណាហ្គាខប ៣ ទល់ ។ បឹងកេត ឈ្នះពានក្រុម Fiar Play ហើយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ា ឈ្នះស្បែកជើងមាស ជាលើកទី៣ក្នុងឆ្នាំដែលចាកចេញពី ព្រះខ័នរាជ ទៅ បឹងកេត។តំណែងអ្នកចាំទីល្អបានទៅកីឡាករ ប្រាក់ ភារុណ របស់ក្រុមជើងឯកអគ្គស្នងការដ្ឋាននគរបាលជាតិ។
Hun Sen Cup 2015
សម្រាប់ឆ្នាំ ២០១៥ នេះបានស្វែងរកក្រុមឡើងទៅវគ្គ ១/៤ ឃើញហើយក្រោយបញ្ចប់វគ្គជម្រុះតាមពូលម្សិលមិញ ដោយក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ និង Albirex Niigata PP (ពូល A), ត្រាយអាស៊ី និង បៀលប្រាយ (ពូល B), ភ្នំពេញក្រោន និង បឹងកេតអង្គរ (ពូល C), ស្វាយរៀង និងណាហ្គាវើល (ពូល D)។
ក្រុមចំណោមក្រុមទាំង ៨ តើក្រុមមួយណាអាចដណ្ដើមពានរង្វាន់ Hun Sen Cup លើកទី ៩ នេះបាន?
© រក្សាសិទ្ធិដោយ thmeythmey.com