ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថ្នាំងថ្នាក់​នឹង​ឯកអគ្គ​រដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា
24, Feb 2015 , 5:01 pm        
រូបភាព
ដោយ:


«ខ្មែរ​ចេះ​ដែរ មិនមែន​ចាំតែ​បរទេស​ប្រដៅ បាន​ខ្មែរ​ចេះ​ទេ ហើយ​គ្មាន​នរណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ» ។ នេះ​ជា​បទ​បរិយាយខ្លាំងៗរបស់លោក ហ៊ុន សែន ឆ្លើយតប​នឹង​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-François Cautain) ជុំវិញ​ការចាប់​បញ្ជូន​ខ្លួន​លោក អា​ឡិច ចេញពី​កម្ពុជា។ តាមពិត​លោក​ឯកអគ្គរដ្ឋទូត​អឺរ៉ុប ឆ្លើយឆ្លង​គ្នា​តាមរយៈ​សារ​អ​ឡិច​ត្រ​និ​ច​ស្តីពី​ការបណ្តេញ​លោក អា​ឡិច ចេញពី​កម្ពុជា ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ឯណោះ​ទេ តែ​លោក​រដ្ឋមន្ត្រី បាន​បញ្ជូន​សារ​នោះ​ទៅ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​បន្ត។ គ្រាន់តែ​ឃើញ​សារ​នោះ លោកនាយក​រដ្ឋមន្ត្រី «ឆួ​ល​ច្រមុះ» តែម្តង។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន សែន នៅក្នុង​ពិធី​ប្រកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ ២០១៥ ដែលមាន​វត្តមាន​លោក ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង ចូលរួម​ផងដែរ។



ស្តាប់​សំឡេង លោក ហ៊ុន សែន











© រក្សាសិទ្ធិដោយ thmeythmey.com