ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក Raoul Marc Jennar ផ្តល់ឯកសារផ្ទាល់ខ្លួនទម្ងន់១តោនជូនលោក ហ៊ុន សែន
25, Feb 2015 ,
11:12 am
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ភ្នំពេញ៖ លោក Raoul Marc Jennar ជនជាតិបារាំងដើមកំណើតប៊ែលហ្ស៊ីក បច្ចុប្បន្នទទួលបានសញ្ជាតិខ្មែរ ដែលបានចូលមកក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងនាមជាអ្នកជំនាញនីតិសាធារណៈសម្រាប់ប្រទេសកម្ពុជា និងជាបន្តបន្ទាប់ លោកបានធ្វើកិច្ចការជាច្រើនជួយប្រទេសកម្ពុជានោះ បានទទួលមេដាយកិត្តិយសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែកុម្ភៈកន្លងមក។ ជាកិច្ចឆ្លើយតបជូនលោក ហ៊ុន សែន វិញ អ្នកជំនាញជនជាតិបារាំង និងខ្មែររូបនេះ បានផ្តល់ឯកសារផ្ទាល់ខ្លួនរបស់លោកទម្ងន់១តោនជូនរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ឯកសារទម្ងន់១តោននេះ ស្ថិតនៅក្នុងវិមានសន្តិភាពដែលជាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
«ខ្ញុំ គឺមនុស្សម្នាក់គោរពស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ហើយខ្ញុំក៏ជាជនជាតិខ្មែរដែរ។ ខ្ញុំមានកិត្តិយសណាស់នៅពេលដែលលោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់មេដាយកិត្តិយសជូនមកអោយខ្ញុំ»។ នេះគឺជាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក Raoul Marc Jennar ប៉ុន្មានថ្ងៃក្រោយពេលដែលលោកទទួលបានមេដាយកិត្តិយសពីដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។
នៅក្នុងបទសម្ភាសន៍មួយដែលលោក Raoul Marc Jennar ផ្តល់ជូនសារព័ត៌មានថ្មីៗកាលពីថ្ងៃអាទិត្យទី២២ខែកុម្ភៈកន្លងមកនេះ លោក Raoul បានបញ្ជាក់ថា កិត្តិយសដែលលោកទទួលបាននេះ គឺដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ឃើញ និងនឹកឃើញពីការខិតខំប្រឹងប្រែងរបស់លោកក្នុងកិច្ចការផ្សេងៗរបស់កម្ពុជាក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ននេះ លោក Raoul Marc Jennar នៅបន្តមានតួនាទីជាទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជា។
កាលពី២៦ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៨៩ លោក Raoul Marc Jennar បានចូលមកក្នុងប្រទេសកម្ពុជាក្នុងនាមជាអ្នកជំនាញនីតិសាធារណៈដើម្បីចូលរួមចំណែកកែលម្អរដ្ឋធម្មនុញឡើងវិញ និងជាបន្តបន្ទាប់ លោកបានសរសេរអត្ថបទ ធ្វើកំណត់ត្រា សរសេរអត្ថបទកាសែត សរសេរសៀវភៅដើម្បីបង្ហាញកម្ពុជាទៅកាន់ពិភពលោក។ កាលជំនាន់នោះ ពិភពលោកស្គាល់កម្ពុជាក្នុងកម្រិតណាមួយតែប៉ុណ្ណោះ។
ក្រៅពីការសរសេរអត្ថបទនានា លោក Raoul Marc Jennar បានចូលរួមចំណែកស្វែងរកសន្តិភាពជាលក្ខណៈក្រៅផ្លូវការក្នុងការចរចារវាងលោក ហ៊ុន សែន និងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ ក្នុងដំណាក់កាលសម័យអ៊ុនតាក់ និងមុនសម័យកាលអ៊ុនតាក់ លោក Raoul Marc Jennar គឺជាទីប្រឹក្សាច្បាប់នៃប្រទេសកម្ពុជា។ ក្រោយមកទៀត លោកបានបម្រើការអោយអង្គការយូណេស្កូប្រចាំនៅកម្ពុជាទទួលបន្ទុកកម្មវិធី«វប្បធម៌សន្តិភាពនៅកម្ពុជា»។
ក្រោយពីចាកចេញពីអង្គការយូណេស្កូ លោកបានសរសេរសៀវភៅថ្នាក់បណ្ឌិតរបស់លោកស្តីពីព្រំដែនកម្ពុជា។ ដោយសារកិច្ចការស្រាវជ្រាវទាក់ទងនឹងសំណុំរឿងព្រំដែននេះ នៅឆ្នាំ២០០៧ លោកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាទីប្រឹក្សាកិច្ចការព្រំដែន ហើយក្រោយមកលោកត្រូវបានរាជរដ្ឋាភិបាលចាត់តាំងអោយទៅចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូរកម្ពុជានៅតុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេក្នុងសំណុំរឿងព្រះវិហារជាមួយប្រទេសថៃ។
២៦ឆ្នាំ ក្នុងកិច្ចការជួយការងារមួយចំនួនជូនប្រទេសកម្ពុជាជាលក្ខណៈក្រៅផ្លូវការ និងផ្លូវការផងនោះ លោក Raoul Marc Jennar បានប្រមូលនិងចងក្រងឯកសារទាក់ទងនឹងកម្ពុជាបានទម្ងន់១តោន(ឯកសារទាក់ទងនឹងការចរចាស្វែងរកសន្តិភាព ឯកសារព្រំដែន ការវិភាគនានា និងកំណត់ត្រានានា)។ បច្ចុប្បន្ននេះ លោកបានដឹកឯកសារទាំងនោះពីប្រទេសបារាំងមកប្រគល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយកាលពី១ខែមុននេះ។ ឯកសារដែលភាគច្រើនជាភាសាបារាំង និងអង់គ្លេសកំពុងស្ថិតនៅក្នុងវិមានសន្តិភាពដែលជាការិយាល័យការងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចការបន្តរបស់លោក Raoul Marc Jennar គឺការរៀបចំឯកសារទាំងនោះអោយមានរបៀបរៀបរយតាមក្បួនខ្នាតប័ណ្ណសារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម