ជាតិ
សង្គមជាតិ
អ្នក​រកត្រី​ម្នាក់​ស្លាប់​ដោយសារ​ជនជាតិ​វៀតណាម​ពង្រាយ​ខ្សែភ្លើង​ដាក់​ការពារ​ស្រូវប្រាំង
26, Feb 2015 , 11:37 am        
រូបភាព
ជនជាតិវៀតណាម
ជនជាតិវៀតណាម
ដោយ:
ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញ​នេះ បុរស​ម្នាក់​បាន​ដេកស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក​ជាប់មាត់​ប្រឡាយភ្លាមៗ ដោយសារ​ឆក់​ខ្សែភ្លើង ដែល​ជនជាតិ​វៀតណាម បាន​ពង្រាយ​ដាក់​ការពារ​ស្រូវប្រាំង ស្ថិតក្នុង​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



គេហទំព័រ​ដដែល បាន​បញ្ជាក់ថា ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ ឃៀង នឹង ភេទ អាយុ ២៦ឆ្នាំ ដែលមាន​ប្រពន្ធ​កំពុង​ពរ​ពោះ និង​មានកូន​ម្នាក់ ដែលមាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ប្រនាគ ឃុំ​ចើ​ង​ដើ​ង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។

សាក្សី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដើររក​ក្របី លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ ក្បែរ​ស្រែប្រាំង​ជនជាតិ​វៀតណាម។ ភ្លាមៗនោះដែរ សាក្សី​នោះ ក៏បាន​ជិះ​ម៉ូតូ​ទៅប្រាប់​មេការ​ស្រែប្រាំង​ជា​ជនជាតិ​វៀតណាម ដែល​មករក​ស៊ី​ធ្វើស្រែ​ប្រាំង​នៅ​តំបន់​ខាងលើ ។ បន្ទាប់​បានឃើញ​ទិដ្ឋភាព​មាន​មនុស្ស​ស្លាប់​នោះ មេការ និង​ម្ចាស់​ស្រែប្រាំង​រួមជាមួយ​ប្រពន្ធ ជា​ជនជាតិ​វៀតណាម និង​កម្មករ ៤ ទៅ ៥នាក់​បាន​ស្ពាយ​កាបូប​លុយ រត់គេចខ្លួន​បាត់ បន្សល់ទុក​នៅ​ត្រាក់ទ័រ ម៉ូតូ​ធំ​ម៉ាស៊ីនភ្លើង និង​ធុង​ដាក់​ប្រេង​ប៉ុណ្ណោះ។

បើតាម​ប្រភព​ខាងលើ​ដដែល ជា​ញឹកញាប់​មាន​គោ ក្របី​របស់​ប្រជាពលរដ្ឋ ត្រូវ​ខ្សែរ​ភ្លើង​ឆក់​ស្លាប់ ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com