អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​កូរ៉េខាងជើង​ប្រកាស​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក
01, Mar 2015 , 12:15 pm        
រូបភាព
ដោយ:
 
មេដឹកនាំ​កូរ៉េខាងជើង គីម​ជុង​អ៊ុន​បានប្រកាស​អោយ​កង​ទា​ហា​របស់ខ្លួន​ត្រៀមខ្លួន​ដើម្បី​ធ្វើសង្គ្រាម ដែល​អាច​នឹង​ផ្ទុះឡើង​គ្រប់​វិនាទី ជាមួយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នៅក្នុង​ឧ​ប​ទ្វី​កូរ៉េ។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានរៀបចំ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត មុនពេល​កំណត់​នៃ​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រយៈពេល​បី​ថ្ងៃ។



កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ទទូច​អោយ​កងកម្លាំង​យោធា​ប្រុង​ជើងការ​ត្រៀម​ធ្វើសង្គ្រាម​ប្រឆាំង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ដែល​អាច​នឹង​ផ្ទុះឡើង​គ្រប់​វិនាទី។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានធ្វើ​ការសាកល្បង​ការបាញ់​របស់់ខ្លួន​មុនពេល​សមយុទ្ធ​យោធា​ប្រចាំ​រយៈពេល​បី​ថ្ងៃ។

រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​សាកល្បង​បាញ់​សព្វាវុធ​មួយចំនួន​មុន​ថ្ងៃ​កំណ​ត់នៃ​ការធ្វើ​សមយុទ្ធ​ដែលមាន​ការចូលរួម​នា​វា​ចម្បាំង​របស់​កូរ៉េខាងត្បូង​ដប់​គ្រឿង​និង​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក​មួយគ្រឿង​នៅក្នុង​ដែនសមុទ្រ​ដែលជា​ព្រំប្រទល់​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។

យ៉ាងណាមិញ​ការសាកល្បង បានធ្វើអោយ​មេដឹកនាំ​ខាងជើង​លោក​គីម​ជុង​អ៊ុន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​លោក​បានចាត់ទុក​សកម្ម​ភាព​នេះ​ជាការ​ឈ្លានពាន​និង​រំលោភ​អធិបតេយ្យ កូរ៉េខាងជើង។បន្ថែម​ពីនេះ​លោក​ប្រធានាធិបតី​បានប្រកាស​អោយ​កង​ទាហាន​គ្រប់រូប​ហ្វឹកហ្វឺន​បន្ថែមទៀត​អោយ​ខ្លាំងក្លា​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​និង​កម្ទេច​កងកម្លាំង​រប​ស់​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង។

ដោយឡែក​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ពិតប្រាកដ​ដែល​នឹងធ្វើ​រួម​ដោយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នឹងត្រូវ​ធ្វើឡើង​នៅពេល​ខាងមុខនេះ​គឺ​រួមមាន​សមយុទ្ធ​ពីរ​ប្រភេទ​ដែល​ប្រភេទ​ទី១មាន​ឈ្មោះថា Key Resolve ដែល​នឹង​ត្រូវធ្វើ​ចាប់ផ្តើម​ពីថ្ងៃ​ទី០២មិនា​ដល់ទី១៣ខែ​មិនា។ សមយុទ្ធ​មួយ​ប្រភេទ​ទៀត​មាន​ឈ្មោះថា Foal Eagle ដែល​នឹង​ធ្វើឡើង​នៅ​ទី១៤ខែមេសា។ដូច​ការកំណត់​សមយុទ្ធ​នេះ​នឹងមាន​វត្តមាន​ទាហាន​កូរ៉េខាងត្បូង​ប្រមាណ២សែន​នាក់ និង​ទាហាន​សហរដ្ឋអាមេរិក​ប្រមាណ៣៧០០នាក់​ចូលរួម​ក្នុង​សមយុទ្ធ​ទ្វេរ​ភាគី​នេះ។

គួរបញ្ជាក់​ផងដែរ​ការចេញមុខ​ប្រតិកម្ម​ចុងក្រោយ​របស់លោក​គីម​ជុង​អ៊ុន​អាចជា​សញ្ញា​អាក្រក់​មួយ​សម្រាប់​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ​និង​ពិភពលោក​ផងដែរ ព្រោះ​ប្រទេស​នីមួយ​សុទ្ធសឹងតែ​ប្រដាប់​ទៅដោយ​សព្វាវុធទំនើប។ទោះបីយ៉ាងណា​ក៏ដោយ​យើង​សង្កេតឃើញថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​កូរ៉េខាងជើង​ហាក់ដូចជា​ធ្លាក់ចុះ​ឥទ្ធិពល​ពោល​ក្រោយពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ដឹកនាំ​សកម្មជន​របស់ខ្លួន​ប​ង្ហោះ​ប៉េងប៉ោង​ដែល​ភ្ជាប់​ជាមួយនឹង​ខិ​ត្ត​ប​ណ្ណ័​ដើម្បី​រិះគន់​របប​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង។ ហើយ​មួយវិញទៀត​គឺ​ក្រោយ​ក្រុមហ៊ុន​សូ​នី​បានចេញ​ផ្សាយ​នូវ​ភាគ​យន្ត​បែប​កំប្លែង​ដែល​បង្កប់​នូវ​ឆុត​ឆាក​នៃ​ការសម្លាប់​លោក​គីម​ជុង​អុន​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​សហរដ្ឋអាមេរិក​ជា​អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​ក្នុងការ​បង្កើត​ភាពយន្ត​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com