ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីក្របំផុតលើលោកចេញពីតំណែងដោយបន្សល់ទុកសមិទ្ធផលច្រើនសន្ធឹកសន្ធាប់
02, Mar 2015 ,
2:27 pm
រូបភាព
×
ដោយ:
សៅ ផលនិស្ស័យ (Sao Phal Niseiy)
អ៊ុយរូហ្កាយ កំណត់អាណត្តិប្រធានាធិបតី ដោយប្រធានាធិបតីអាចកាន់តំណែងបានត្រឹមមួយអាណត្តិប៉ុណ្ណោះ។ ប្រធានាធិបតីដែលគួរអោយគោរព និងក្រីក្របំផុត Jose Mujica ត្រៀមខ្លួនរួចរាល់ហើយដោយចុះចេញពីតំណែង ហើយលោកមិនគាំទ្រឡើយចំពោះការកាន់អំណាចយូរឆ្នាំ។ ក្រោមការដឹកនាំរបស់លោកប្រាំឆ្នាំ អ៊ុយរ៉ូហ្កាយ បានរីកលូតលាស់ទៅមុខបានឆាប់រហ័ស ហើយប្រជាជននៃរដ្ឋអាមេរិកឡាទីននេះមិនចង់អោយប្រធានាធិបតី Mujica ចុះចេញពីតំណែងនោះឡើយ។ លោក Mujica រំពឹងថារដ្ឋាភិបាលថ្មីនឹងមានសមត្ថភាពដឹកនាំខ្ពស់ និងល្អប្រសើរជាងរដ្ឋាភិបាលលោកទៅទៀត។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖
លោក Jose Mujica វ័យ ៧៩ឆ្នាំ បានចុះចេញពីតំណែងហើយ ក្រោយពេលដែលអាណត្តិប្រាំឆ្នាំរបស់លោកបញ្ចប់ទៅ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ុយរ៉ូហ្កាយកន្លងមក។ លោកត្រូវបានគេចាត់ទុកជាប្រធានាធិបតីដែលដែលមានប្រជាប្រិយភាពបំផុតលើលោក និងជាអ្នកនយោបាយដែលគិតគូរពីប្រយោជន៍ប្រជាជនច្រើនជាងខ្លួនឯងផ្ទាល់។ អោយប្រាកដទៅ លោកក៏ធ្លាប់ជាអតីតទ័ពព្រៃដែលនិយមទ្រឹស្តីម៉ាក បានតស៊ូដើម្បីប្រឆាំងរដ្ឋាភិបាល ក្រោយមកលោកក៏ត្រូបានចាប់ខ្លួន ហើយត្រូវបានដាក់ពន្ធនាគារប្រមាណ ១៤ឆ្នាំ។ មុននឹងក្លាយជាប្រធានាធិបតីលោក Mujica បានកាន់កាប់តំណែងជាច្រើនក្នុងនោះរួមមានតំណែងសមាជិកព្រឹទ្ធសភាផង និងជារដ្ឋមន្ត្រីក្រសួងកសិកម្មផង។
យោងតាមរដ្ឋធម្មនុញ្ញប្រទេសអ៊ុយរ៉ូហ្កាយ ប្រធានាធិបតីអាចកាន់តំណែងតែមួយអាណត្តិប៉ុណ្ណោះ ហើយអ្នកនយោបាយដែលកាន់តំណែងបានមួយអាណត្តិហើយមិនអាចបន្តឈរឈ្មោះជាថ្មីបានទៀតឡើយ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បរទេសមួយ អតីតប្រធានាធិបតីរូបនេះបានលើកឡើងថា លោកពិតជាសប្បាយរីករាយក្នុងការដឹកនាំប្រទេសជាតិ ហើយលោកបានសង្កត់ធ្ងន់ថា មានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយនៅក្នុងប្រទេសអ៊ុយរ៉ូហ្កាយ។ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ Tabare Vazquez ដែលទើបជាប់ឆ្នោតកាលពីចុងឆ្នាំមុននោះអាចនឹងដឹកនាំប្រទេសជាតិបានល្អប្រសើរ និងទទួលបានជោគជ័យខ្ពស់។
លោក Mujica ត្រូវបានប្រជាជនទូទាំងពិភពលោកប្រសិទ្ធនាមថា ជាប្រធានាធិបតីក្រីក្របំផុតក្នុងលោក ព្រោះលោកមិនមានទ្រព្យសម្បត្តិច្រើនដូចមេដឹកនាំពិភពលោកផ្សេងទៀតទេ។ យ៉ាងណាក៏ដោយលោក បានអះអាងថា លោកមិនមែនក្រីក្រទេ ព្រោះអ្វីលោកមាននៅជាប់ខ្លួនបច្ចុប្បន្នវាច្រើនជាងតម្រូវការរបស់លោកទៅទៀត។ លោកមានភរិយាជាសមាជិកព្រឹទ្ធសភា ដោយប្រាក់បៀវត្សន៍អ្នកទាំងពីរនៅសេសសល់បូកបញ្ជូនគ្នាអាចអនុញ្ញាតអោយពួកគេរស់នៅបានសុខស្រួល គ្រាន់តែមិនមានហូរហៀរប៉ុណ្ណោះ។
ដូច្នេះពាក្យថាក្រីក្រមិនអាចប្រើប្រាស់ចំពោះលោកបាននោះឡើយ។ ដោយឡែកលោក Mujica ក៏ទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់ប្រជាជនទូទាំងពិភពលោកដោយសារតែឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់លោកក្នុងនាមជាមេដឹកនាំប្រទេសមួយ ហើយលោកគិតគូរប្រជាជនរបស់លោកច្រើនជាខ្លូនលោកផ្ទាល់។
ក្នុងពេលលោកកាន់កាប់តំណែងជាប្រធានាធិបតី គោលនយោបាយសំខាន់ៗរបស់លោកជាច្រើន ត្រូវបានអនុវត្ត ដែលវាជំរុញអោយ អ៊ុយរ៉ូហ្កាយអភិវឌ្ឍទៅមុខបានរហ័សនោះមានដូចជា គោលនយោបាយកាត់បន្ថយភាពក្រក្រ ប្រឆាំងការធ្វើទំនើបកម្មយោធា ធ្វើអោយការជួញដូរកញ្ឆារស្របច្បាប់ ប្រឆាំងការជក់បារីទីសាធារណៈ ប្រឆាំងការបំពុលបរិស្ថាន អនុញ្ញាតអោយមានការរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សភេទដូចគ្នា និង ចំណាយប្រាក់បៀវត្សន៍របស់លោកស្ទើរទាំងអស់ទៅកាន់ស្ថាប័នមនុស្សធម៌ជាដើម។
ជុំវិញសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់លោក Mujica គេសង្កេតឃើញថាអ៊ុយរ៉ូហ្កាយបានក្លាយជារដ្ឋមួយដែលមានស្ថិរភាពសេដ្ឋកិច្ច នយោបាយ មានសមភាពក្នុងសង្គម ល្អប្រសើរជាបណ្តារដ្ឋធំៗនៅអាមេរិកឡាទីនផ្សេងទៀតផង យោងតាមរបាយការណ៍ធនាគារពិភពលោក សេដ្ឋកិច្ចអ៊ុយរ៉ូហ្កាយ កើនឡើងជាមធ្យមចន្លោះពី ៥.៧ ភាគរយរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៥ រហូតមកហើយ អ្វីដែលគួរភ្ងាក់ផ្អើលនោះរដ្ឋដ៏តូចមួយនេះអាចសម្រេចជោគជ័យក្នុងការកាត់បន្ថយបំណុលសាធារណៈពី ១០០ភាគរយត្រឹមឆ្នាំ ២០០៣ មកត្រឹមតែ ៦០ភាគរយនៅក្នុងឆ្នាំ ២០១៤ ហើយកាត់បន្ថយកម្រិតនៃការប្រើប្រាស់លុយដុល្លារក្នុងសេដ្ឋកិច្ចពី ៨០ភាគរយមកត្រឹម ៥០ភាគរយ។
ចំណែកការកាត់បន្ថយភាពក្រីក្រវិញនោះ រដ្ឋាភិបាលលោក Mujica បានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពមិនស្មើគ្នាក្នុងសង្គមរវាងអ្នកមាននិងអ្នកក្រ ដោយរុញច្រានអត្រាភាពក្រីក្រពី៣៩ភាគរយមកត្រឹមតែ ១១ភាគរយប៉ុណ្ណោះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ប្រធានាធិបតីខាងលើបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ដោយការបរិច្ចាកធនធនដល់អ្នកអត់ឃ្លាន ដែលវាជាការលើកទឹកចិត្ត និងជំរុញអោយប្រជាជនចេះស្រលាញ់ និងជួយគ្នាដើម្បីភាពសុខសាន្តនៃមនុស្សជាតិ។
ប្រហែលជាមានតែប្រធានាធិបតីម្នាក់នេះទេ ដែលហ៊ានលះបង់ទ្រព្យធន លុយកាក់ដែលខ្លួនមាន និងរកបានស្ទើតែទាំងអស់ជួយសកម្មភាពមនុស្សធម៌ និងប្រជាជនដែលកំពុងអត់ឃ្លាននោះ។ លោក Mujica ត្រូវបានគេកោតស្ញប់ស្ញែង ចំពោះសន្តានចិត្តនិងការបរិច្ចាកដ៏ធំធេងបំផុត ដោយផ្តល់ថវិកា ប្រមាណ ៩០ភាគរយនៃប្រាក់បៀវត្សន៍សរុប ១២០០០ដុល្លារអាមេរិកក្នុងមួយខែ ជួយដល់សកម្មភាពមនុស្សធម៌៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម