ជាតិ
ក្រសួង​កំពុង​ប្រជុំ​កំណត់​ចំនួន​ទណ្ឌិត​ដែល​នឹងត្រូវ​ដោះលែង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ
17, Mar 2015 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ​ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ​កំពុង​បន្ត​កិច្ចប្រជុំ​ពិនិត្យ និង​កំណត់​ចំនួន​ទណ្ឌិត​ដែល​នឹងត្រូវ​ដោះលែង និង​បន្ធូរ​បន្ថយទោស នៅ​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌។



នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​កំណត់​ចំនួន​អ្នកទោស​ដែល​កំពុង​ប្រព្រឹត្ត​នៅ​ទីស្ដីការក្រសួង​យុ​តិ្ត​ធម៌​នៅ​ថ្ងៃទី១៧ខែមីនា នេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​មានប្រសាសន៍ថា ក្រសួង​កំពុង​ប្រជុំ​កំណត់​ចំនួន​ទណ្ឌិត​ដែល​នឹងត្រូវ​ដោះលែង​នៅ​ទូទាំងប្រទេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ។ ប៉ុន្តែ ក្រសួង​នៅ​មិនទាន់​កំណត់​ចំនួន​ទណ្ឌិត ដែល​នឹងត្រូវ​ដោះលែង​នៅឡើយ។ លោក​ប្រាប់ថា៖«ក្រសួង​កំពុង​ប្រជុំ ដើម្បី​ដាក់ជូន​រាជ​រដ្ឋា ភិ​បាល។ ដូច្នេះ​តួលេខ​នៃ​ចំនួន​ទណ្ឌិត យើង​មិនទាន់​កំណត់​ចំនួន​ជាក់លាក់​នៅឡើយ​ទេ»។

ការដោះលែង និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត ធ្វើឡើង​ចំនួន​បី​ដង​ក្នុង​មួយឆ្នាំ ពោលគឺ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ពិសា​បូជា និង​បុណ្យអុំទូក។ តាមផ្លូវ​ច្បាប់ ការដោះលែង​ឬ​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​អាចធ្វើ​ទៅបាន លុះត្រា​ណា​អ្នកទោស​មាន​សាលក្រម ឬ​ដីកា​ស្ថាពរ និង​អនុវត្ត​ទោស​បាន២ភាគ៣ ក្នុងការ​លើកលែងទោស និង១ភាគ៣ក្នុងការ​បន្ធូរបន្ថយ​ទោស៕



© រក្សាសិទ្ធិដោយ thmeythmey.com