ជាតិ
កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីក្នុងឆ្នាំ១៩៦៥ សម្តេចឪ នរោត្តម សីហនុ និងលោក លី ក្វាន់យូ នាសន្និសីទសារព័ត៌មានមួយនៅសឹង្ហបូរី កាលពីឆ្នាំ១៩៨១។ រូបថតឯកសារ
× បិតាស្ថាបនិកប្រទេសសឹង្ហបូរី លោក លី ក្វាន់យូ ដែលទើបទទួលមរណភាពកាលពីយប់មិញ និងព្រះបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានរឹតចំណងការទូតរវាងប្រទេសទាំងអស់រយៈពេលរាប់សិបឆ្នាំហើយ។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបូរី កាលពីឆ្នាំ១៩៦៥ ។
លោក នាយករដ្ឋមន្ត្រី Lee Hsein Loong នាអំឡុងពេលដែលលោកបានមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ (សោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ បានចាត់ទុកកម្ពុជា ជា «មិត្តដ៏អស្ចារ្យរបស់សិង្ហបូរី»។
លោក លី ក្វាន់យូ បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ ខណៈសម្តេចឪ នរោត្តម សីហនុ បានសោយទីវង្គតក្នុងព្រះជន្ម៩០ព្រះវស្សា កាលពីបីឆ្នាំមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com