ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ខកចិត្ត​ចំពោះ​លោកស្រី Michelle OBAMA
25, Mar 2015 , 11:28 am        
រូបភាព
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​ការខកចិត្ត​បន្តិច​ចំពោះ​គម្រោង​ទស្ស​កិច្ច​របស់​ស្ត្រី​ទីមួយ​នៃ​សហរដ្ឋអាមេរិក​លោកស្រី Michelle OBAMA នៅក្នុង​ខេត្តសៀមរាប​កាលពី​ចុង​សប្តាហ៍​កន្លងទៅ។ លោកនាយក​រដ្ឋមន្ត្រី​មិនសូវ​សប្បាយចិត្ត គឺ​ដោយសារតែ​គម្រោង​ជំរុញ​កុមារី​ជំទង់​ឲ្យ​បាន​រៀនសូត្រ របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា ដែល​លោក ហ៊ុន សែន អះអាងថា វា​ក៏​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ដែរនោះ មិនបាន​ជួយ​កុមារី​ខ្មែរ«ចប់​ចុង​ចប់​ដើម»។



លោក ហ៊ុន សែន បាន​និយាយ​ខកចិត្ត​ដោយសារតែ​លោក​បានទទួល​ការស្នើសុំ​ពី រដ្ឋមន្ត្រី​អប់រំ ឲ្យ​ទទួលបន្ទុក​លើ​ការរៀនសូត្រ​ដល់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់​សិស្សស្រី១០នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​ក្របខណ្ឌ​គ្រោង​ជំរុញ​សិស្សស្រី​របស់​សហរដ្ឋអាមេរិក។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​នៅតែ​សរសើរ​គម្រោង​ជំរុញ​សិស្សស្រី​ឲ្យ​បាន​រៀនសូត្រ​របស់លោក​អូ​បា​ម៉ា ថា​ជា​គម្រោង​ល្អ ប៉ុន្តែ​ទន្ទឹមគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ទៅ​លោកស្រី Michelle OBAMA ឲ្យ​ពិនិត្យ​គម្រោង​របស់លោក​ស្រី​ឡើងវិញ​អំពី​នីតិវិធី​នៃ​ការជួយ​សិស្សស្រី​នៅតាម​ប្រទេស​នានា​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គម្រោង​នោះ៕
សូម​ស្ដាប់​សំឡេង ៖










© រក្សាសិទ្ធិដោយ thmeythmey.com