អន្តរជាតិ
មេដឹកនាំណាខ្លះដែលនឹងចូលរួមបុណ្យសពផ្លូវការលោកលីក្វាន់យូ?
×
បណ្តាមេដឹកនាំជាច្រើននាក់មានទាំងអ្នកការទូត រដ្ឋមន្ត្រីការបរទេស ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលផង នឹងមានវត្តមាននៅក្នុងប្រទេសសិង្ហបុរីដើម្បីចូលរួមបុណ្យសពផ្លូវការរបស់ស្ថាបនិកសិង្ហបុរីលោក លី ក្វាន់យូនាថ្ងៃអាទិត្យខាងមុខ។ គេសង្កេតមានសេចក្តីប្រកាសព័ត៌មានរបស់សិង្ហបុរីដែលបញ្ជាក់ពីមេដឹកនាំដែលនឹងមានវត្តមានក្នុងពិធីបុណ្យផងដែរ។
១. មេដឹកនាំបណ្តាប្រទេសអាស៊ី
-ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim
-នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
-ប្រធានាធិបតីឥណ្ឌូនេស៊ី លោក JokoWidodo
-ប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន សេន
-នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា
-នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ
-ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Guen-Hye
-នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាប៉ូត
-នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី
ចំំណែកមេដឹកនាំចិនវិញនោះក៍នឹងមានវត្តមានក្នុងកម្មវិធីនេះផងដែរ ប៉ុន្តែរឿងលម្អិតទាក់ទិននឹងប្រតិភូដែលនឹងចូលរួមនោះគេមិនទាន់មានព័ត៌មានឡើយ។ ចំណែកបណ្តាមេដឹកនាំកំពូលនៃពិភពលោកផ្សេងទៀតមាន មេដឹកនាំអាមេរិក អង់គ្លេស កាណាដា ។ បើតាមការអោយពីក្រសួងការបរទេសអាមេរិក លោក អូបាម៉ា មិនបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពីធីនេះទេ។ ប៉ុន្តែលោកបញ្ជូនអ្នកតំណាងពិសេសរបស់លោក រួមជាមួយបណ្តាក្រុមប្រតិភូអាមេរិកដឹកនាំដោយអតីតប្រធានាធិបតី Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេស Henry Kissinger ផង។ ចំណែកចក្រភពអង់គ្លេសនឹងបញ្ជូនលោក William Hague រដ្ឋលេខាធិការទីមួយមកចូលរួមក្នុងពីធីបុណ្យនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com