អន្តរជាតិ
នយោបាយអន្តរជាតិ
លោកប្រាយុទ្ធគ្រោងបង្កើតច្បាប់ថ្មីជំនួសច្បាប់អាជ្ញាសឹក
×
លោកនាយករដ្ឋមន្ត្រីរដ្ឋប្រហារប្រាយុទ្ធចាន់អូចាបានថ្លែងបញ្ជាក់ថារដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ថ្មីដើម្បីជំនួសច្បាប់អាជ្ញាសឹកដែលកំពុងអនុវត្តបច្ចុប្បន្ន ដើម្បីបញ្ចប់ការរិះគន់និងប្រឆាំងទៅនឹងរបបយោធា និងកាត់បន្ថយការរិះគន់ពីសហគមន៍អន្តរជាតិ។
ក្រោយពេលត្រលប់ពីទស្សនកិច្ចពីប្រទេសប្រ៊ុយណេម្សិលមិញនេះលោកនាយករដ្ឋមន្ត្រីរដ្ឋប្រហារប្រយុទ្ធចាន់អូចាបានបញ្ជាក់ថារាជរដ្ឋាភិបាលគ្រោងនឹងបង្កើតច្បាប់ថ្មីមួយ ដើម្បីជំនួសច្បាប់អាជ្ញាសឹកដែលកំពុងតែអនុវត្តបច្ចុប្បន្នដើម្បីកាត់បន្ថយការរិះគន់ពីអ្នកប្រឆាំង របបយោធា។
ដោយសារតែភាពជាប់គាំងនយោបាយជាបន្តបន្ទាប់នៅក្នុងបរិបទថៃច្បាប់អាជ្ញាសឹកត្រូវបានដាក់ឲ្យប្រើប្រាស់។អនុវត្តនេះដែរអំណាចទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធាដែលនស្ថាប័នក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ដែលមានលោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាជាប្រធានផងដែរ។
បន្ថែមពីនេះបើយោងតាមបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញថៃមាត្រា៤៤ប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់គឺជាអ្នកកាន់អំណាចទាំងអស់ហើយមានសិទ្ធិក្នុងចេញរាល់បទបញ្ជាទៅលើគ្រប់វិស័យក្នុងគោលបំណងដើម្បីបង្រួបបង្រួមជាតិឬការពារនូវការគំរាមកំហែងសន្តិសុខជាតិរាជ្យបល្ល័ង្គសេដ្ឋកិច្ចជាតិនិងរដ្ឋបាលសាធារណៈ។
យ៉ាងណាមិញគិតចាប់តាំងពីពេលដែលលោកឧត្តមសេនីយ៍ ប្រាយុទ្ធឡើងកាន់អំណាចដោយប្រើប្រាស់ច្បាប់អាជ្ញាសឹកនោះមានចលនាប្រឆាំងនិង មតិរិះគន់ជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេសជុំវិញការគ្រប់គ្រងនេះ។ហើយដើម្បីឆ្លើយតបទៅនឹងបញ្ហានេះលោកប្រយុទ្ធនឹងបង្កើតច្បាប់ថ្មីមួយដែលមានអំណាចស្មើនឹងច្បាប់អាជ្ញាសឹកដែរ។អ្វីដែលគួរកត់សម្គាល់ក្នុងច្បាប់ថ្មីដេលគ្រោងនឹងបង្កើតនោះនឹងដកអំណាចផ្តាច់ការពីប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ដែលនឹងអាចកាត់បន្ថយនូវការរិះគន់បាន។
គួរបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធដោយប្រើប្រាស់ច្បាប់អាជ្ញាសឹកសិទ្ធិរបស់ប្រជាជនមួយចំនួនត្រូវបានរឹតត្បិតនិងជាពិសេសនោះមានអ្នកនយោបាយនិស្សិតនិងក្រុមសកម្មជនប្រឆាំងទៅនឹងរបបយោធាជាច្រើននាក់ត្រូវបានចាប់ខ្លួននិងកាត់ទោស៕
© រក្សាសិទ្ធិដោយ thmeythmey.com