ព័ត៍មានសុខភាព
សុខភាព៖ តើ​ការ​រួមភេទ​អាច​ផ្តល់​គុណសម្បត្តិ​អ្វីខ្លះ​ដល់​សុខភាព​?
15, Mar 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ពេល​អ្នក​មាន​អារម្មណ៍​ផ្លូវភេទ វា​ជា​ការ​ភ្នាល់​ដ៏​ប្រាកដថា អ្វី​ដែល​អ្នក​ពិតជា​មាន​ចុងក្រោយ  នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ  គឺជា​ការ​ស្ទុះ​ឡើង​នូវ​ប្រព័ន្ធ​ភាព​សាំ ឬ ការរក្សា​ទំងន់​អ្នក​អោយ​មាន​សុខភាព​ល្អ​។



​ប៉ុន្តែ​ការ​រួមភេទ​ដ៏​ល្អ អាច​ផ្តល់​នូវ​គុណសម្បត្តិ​សុខភាព​ទាំងនោះ និង​អ្វីៗ​ជាច្រើន​ទៀត​។ លោកស្រី​បណ្ឌិត ច​យ​ដេវីដ​សាន់ ( Joy Davidson)  អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា​នៃ​ទីក្រុង​ញូវយ៉ក  និង   ជា​អ្នក​ព្យាបាល​បញ្ហា​ផ្លូវភេទ​និយាយ ថា វា​ពិតជា​មាន ការភ្ញាក់ផ្អើល​មួយ​ចំពោះ មនុស្ស​ជាច្រើន​។ លោកស្រី​និយាយ​ទៀត​ផង​ដែរ​ថា ប្រាកដ​ណាស់​សិច​គឺ​មាន​នៅ​គ្រប់​ទីកន្លែង នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប៉ុន្តែ​គំនិត​ដែលថា ពួក​យើង​មាន​ចំនុច​ពិសេស​និង​មាន​រាងកាយ​មួយ​នៃ​សិច គឺ​នៅតែ​មើលទៅ​គួរអោយ​ខ្ពើមរអើម​នៅក្នុង​ករណី​ខ្លះ និង ក្នុង​ស្ថានភាព​ខ្លះ​ទៀត វា​ហាក់ដូចជា នៅ មាន ភាពអាម៉ាស់​បន្តិច​។  ដូច្នេះ​ដើម្បី​យល់​អោយ​ច្បាស់​ថា តើ​ជីវិត​ផ្លូវភេទ​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ណា ដល់ ជីវិត​របស់​ពួកយើង និង​ធ្វើអោយ​ជីវិត និង សុខភាព​របស់​យើង​មាន​ភាពប្រសើរ ចំពោះ​ផ្លូវកាយ និង ផ្លូវ​ចិត្ត​នោះ​
​គឺ​ការ​ហ៊ាន​បើកចំហរ​និយាយ​ពី​រឿង​នេះ​ចំពោះ មនុស្ស​រាល់គ្នា ។​ សិច​ធ្វើអោយ​ខ្លួនប្រាណ​អ្នក​ដំណើរការ​បាន​ល្អ នៅ​ក្នុង​ផ្លូវ​ជាច្រើន យោងទៅតាម​មតិ​របស់​លោកស្រី​ដេវីធ​សាន់​​និង អ្នកជំនាញ​ដទៃទៀត​។ គុណសម្បត្តិ​ទាំងនេះ គឺ​មិនមែន​គ្រាន់តែ​ជា​រឿងនិទាន​ខ្លីៗ ឬ​ជា​ពាក្យ​ច​ចាម​រ៉ា​ម​នោះទេ​​អត្ថប្រយោជន៍​របស់​វា​នីមួយៗ​នៃ​ការ​រួមភេទ គឺ​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ដោយ​ការ​ពិនិត្យពិច័យ​ត្រឹមត្រូវ​ពី ក្រុម​អ្នក​វិទ្យា​​សាស្ត្រ ។​

​ការរួម​ភេទ​អាច​បញ្ចេញ​នូវ ស្ត្រេ​ស​ អត្ថប្រយោជន៍​ដ៏​ធំ​នៃ​ការ​រួមភេទ គឺ​ការធ្វើ​អោយ​សម្ពាធ​ឈាម​ចុះ​ទាប និង សរុប​មក​គឺ​កាត់បន្ថយ​ស្ត្រេ​ស យោង​តាម​មតិ​របស់​អ្នកស្រាវជ្រាវ ពី​ប្រទេ​សស្កុត​ឡេន ( Scotland)  ដែល​បាន​រាយការណ៍​ពី ការ​រក​ឃើញ​របស់​ពួកគេ​នៅ​​ក្នុង​កាសែត កត្តា​ជីវី​សាស្ត្រ​នៃ​ចិត្ត​វិជ្ជា​។ ពួកគេ​បាន​ធ្វើ​ការសិក្សា​ទៅលើ ស្ត្រី​២៤​នាក់ និង បុរស ២២​នាក់ ដែល​បាន​​កត់ត្រា​ទុក​ពី សកម្មភាព​នៃ​ការ​រួមភេទ​របស់​ពួកគេ​។ បន្ទាប់មក ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ពួកគេ អោយ​ស្ថិតក្នុង​ស្ថានភាព​នៃ​ស្ត្រេ​ស ដូចជា ការ​ថ្លែង​សន្ទរកថា​នៅក្នុង​ទី​សា​ធា​រៈ និង    ការគិត​លេខ​ដោយ​មាត់ និង កត់សំគាល់​​ពី​សម្ពាធ​ឈាម​របស់​ពួកគេ ដែល​ឆ្លើយតប​ទៅ​នឹង​ស្ត្រេ​ស ។ អ្នក​ទាំងនោះ ដែល​មាន​ការ​រួមភេទ    គឺ​មាន​ការឆ្លើយ​តប​នឹង​ស្ត្រេសបាន​ល្អ​ប្រសើរ​ជាង អ្នក​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ការប្រព្រឹត្ត​កាយវិការ​នៃ​សិច ឬ តម​ការ​រួមភេទ​។​

​ការរួម​ភេទ​អាច បញ្ចុះ​សម្ពាធ​ឈាម​ ការសិក្សា​ផ្សេងទៀត ដែល​បាន​បោះពុម្ភផ្សាយ​នៅ ក្នុង​ចិត្តវិជ្ជា​នៃ​ជីវសាស្ត្រ​បាន​រកឃើញថា​ការ​រួមភេទ​ញឹកញាប់​​គឺ​បាន​ មាន​ទំនាក់ទំនង​នឹង ការ​បន្ថយ​នូវ​សម្ពាធដ្យា​ស្តូលិ​ក ( ចំនួន​តួលេខ​នៃ​លទ្ធផល​សម្ពាធ​ឈាម ដែល​ស្ថិតនៅ​​ខាងក្រោម ឬ ទី​ពីរ​)​។ ការសិក្សា​នេះ គឺ​ផ្តោត​ទៅលើ​ក្រុមមនុស្ស​ដែល​រស់នៅ​ជាមួយនឹង ដៃគូ​រួមភេទ​របស់​ពួកគេ​។​នៅ​មាន​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត បាន​រក​ឃើញ​ពី​ទំនាក់ទំនង រវាង​ដៃគូ​ដែល​មាន​ការ​ឱបថើប​គ្នា និង អាច​កាត់បន្ថយ​នូវ​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី ។​ ការកើនឡើង​នូវ​សម្ពាធ​ឈាម គឺជា​កត្តា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ចំពោះ​ជំងឺ​អាទែ​ចិញ្ចឹម​បេះដូង ,​ជំងឺ​គាំង បេះដូង​ជំងឺ​ខ្សោយ​តម្រងនោម និង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ។​

ការ​រួមភេទ គឺ​ជួយ​ជម្រុញ​ប្រព័ន្ធ​ភាព​សាំ សុខ​ភាព​នៃ​ការ​រួមភេទ​ល្អ អាច​មានន័យថា អ្នក​មាន​សុខភាព​ផ្លូវកាយ​ល្អប្រសើរ ។ ការ​រួមភេទ​អោយបាន​មួយ​​ដង ឬ ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ គឺ​មាន​ទំនាក់ទំនង​ទៅនឹង កំរិត​ខ្ពស់​នៃ​អង្គ​បដិបក្ខ ដែល​ត្រូវបាន​គេ​ហៅថា អ៊ី​ម​ម៉ូញូ​​ណូ​ក្លូ​ប៊ី​លីន អេ ( immunoglobulin A or IgA ) ដែល​វា​អាច​ការពារ​អ្នក ពី​ការ​កើត​ជំងឺ​ផ្តាសាយ និង ការ​ចំលងរោគ​​ដទៃទៀត​។ ក្រុម​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ វិល​ឃី​ស ( Wilkes University)  បាន​យក​គំរូ​ទឹកមាត់ ដែល​​មាន​ផ្ទុក IgA ពី​និស្សិត​សកល​វិទ្យាល័យ ចំនួន ១១២​នាក់​ដែល​បាន​រាយការណ៍     ពី​ភាព​ញឹកញាប់​នៃ​ការ​រួមភេទ​​ដែល​ពួកគេ​មាន ។​
មនុស្ស​ទាំងនោះ​ដែល​ ស្ថិត ក្នុង​ក្រុម​អ្នក​ដែល​ធ្វើការ​រួម​ភេទ​ញឹកញាប់ មួយ ទៅ ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ គឺមាន​កំរិត IgA ខ្ពស់ជាង​ពពួក​មនុស្ស​ដទៃ​ទៀត​ដែល​ស្ថិតនៅ ក្នុង​ក្រុម​មនុស្ស​បី​ប្រភេទ​ទៀត​គឺ អ្នក​ដែល​ទប់ស្កាត់​ការរួម​​ភេទ​, ក្រុម​អ្នក​ដែល​រួម​ភេទ​តិច​ជាង​មួយ​ដង ក្នុង​មួយ​សប្តាហ៍ ឬ អ្នក​ដែល​មាន​ការ​រួមភេទ​ញឹកញាប់​ពេក គឺ​ពី បី​ដង​​ឬ ច្រើន​ជាង​នេះ ក្នុង​មួយ​សប្តាហ៍ ។​

ការ​រួមភេទ ក៏​អាច​ចាត់ទុកបាន​ថា ជាការ​ហាត់ប្រាណ​ផងដែរ​ លោកស្រី​បណ្ឌិត ប៉ា​ទី​ប្រ៊ី​តុ​ន ( Patti Britton) អ្នក​សិក្សា​ពី​ការ​រួមភេទ​នៅ​ទីក្រុង ឡ​អែន​ជេ​ឡេស​( Los Angeles)  និង ជា​នាយក​នៃ​អ្នក​អប់រំ និង អ្នក​ព្យាបាល​ជំនាញ​ផ្នែក​ផ្លូវភេទ នៃ​សមាគមន៍​អាមេរិកកាំង បាន​និយាយថា ការរួម ភេទ​គឺជា   វិធី​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​ហាត់ប្រាណ​។ នាង​ក៏​បាន​និយាយ​ផងដែរ​ថា វា​ធ្វើអោយ​ពួក​យើង​ធ្វើការ ទាំងពីរ ផ្នែក​គឺ ផ្នែក​រាងកាយ និង ចិត្តសាស្ត្រ ។ គុណសម្បត្តិ​នៃ​ការ​រួមភេទ ក្នុង​ទំរង់​ជាការ​ហាត់ប្រាណ​មាន​ច្រើន​គឺ ការរួមរក្ស័​អាច​ពង្រឹ​ង​សាច់ដុំ​ស​សៃឈាម​បេះដូង​របស់​អ្នក​រឹងមាំ​, ផ្តល់​ថាមពល ភាព​បន់​បែន​តាម​កាលៈទេសៈ និង លំនឹង និង​មិន​អាច​អោយ​គេ​សំគាល់​បាន​​ពី​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ។​

​ការរួមរក្ស័​អាច​ដុត​បំផ្លាញ​កា​ឡូរី​ ការរួមរក្ស័​ក្នុងរយៈពេល ៣០​នាទី អាច​ដុតបំផ្លាញ​កាឡូរី​បាន ៨៥ ឬ លើសពីនេះ​។ វា​អាច​ស្តាប់​ទៅ​ហាក់ដូចជា​​មិនសូវ​ច្រើន​នោះទេ ប៉ុន្តែ​វា​នឹង​កើនឡើង ក្នុង​រយៈពេល ៤២​ម៉ោង​កន្លះ វា​នឹង​អាច​ដុត​កាឡូរី​បាន ៣៥៧០ ដែល​វា​​អាច​ច្រើន ជាង​ការ​គ្រប់គ្រាន់​ដែល​អាច​អោយ​អ្នក​ស្រក​ទំងន់​បាន​១​ផោន​។ ចំនួន​នៃ​កាឡូរី​ដែល​បាន​ដុត​បំផ្លាញ​ក្នុង​​កំឡុងពេល​នៃ​ការរួមរក្ស័ គឺ​អាច​មាន​ចំនួន​ប្រហាក់ប្រហែល​ដូចគ្នា​ទៅនឹង ចំនួន​ដែល​បាន​ដុត​ប​ផ្លាញ​ដោយ​ការដើរ​​ចំងាយ ២​ម៉ា​យ ក្នុង​រយៈពេល ១​ម៉ោង ។​ការបង្កើន​ពីរដង ក្នុង​រយៈពេល​នៃ​៣០​នាទី អ្នក​អាច​នឹង​ស្រក​ទំងន់ នៅក្នុង​រយៈពេល ២១​ម៉ោង​។​

ការ​រួមរក្ស័គឺ អាច​ពង្រឹង​ដល់​សុខភាព​ស​សៃឈាម​បេះដូង​ ខណៈពេល​ដែល​រឿងនិទាន​ចាស់ៗ អាច​ផ្តល់​នូវ​ការព្រួយបារម្ភ​មួយចំនួន ដែល​ថា​ការចំណាយ​កំលាំង​ច្រើន ក្នុង​កំឡុងពេល​នៃ​ការរួម​ភេទ​អាច បណ្តាលអោយ​ដាច់​ស​សៃឈាម​ខួរក្បាល ដែល​នេះ​វា​ហាក់ដូចជា​មិន​កើត​មាន​នោះ​ទេ យោង​តាម​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ពី ប្រទេស​អង់គ្លេស​។ នៅក្នុង​ករណី​សិក្សា​ដែល​បាន​បោះពុម្ពផ្សាយ នៅក្នុង​​កំណត់ត្រា​នៃ អេពី​ដឺ​មី​សាស្ត្រ និង សុខភាព​សហគមន៍ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការរួមរក្ស័​ញឹកញាប់ គឺ​មិន​​មាន​ទំនាក់ទំនង​នឹង ការ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​នោះទេ នៅក្នុង​ចំណោម​បុរស ចំនួន ៩១៤​នាក់​ដែល​ពួកគេ​បាន​ធ្វើ​ដូចនេះ ក្នុង​រយៈពេល ២០​ឆ្នាំ​។​ហើយ​គុណសម្បត្តិ​នៃ​ការ​រួមភេទ​ចំពោះ​សុខភាព​របស់​បេះដូង​គឺ មិន​ត្រូវបាន​បញ្ចប់​នោះទេ​។​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក៏​បាន​រកឃើញ​ ផងដែរ​ថា ការ​រួមភេទ​ពីរដង ឬ ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍ គឺ​អាច​កាត់បន្ថយ​នឹង​គ្រោះថ្នាក់​ប្រឈម​នឹង​ការស្លាប់ ដោយសារ​ជំងឺ​គាំងបេះដូង​បាន​ពាក់កណ្តាល​ចំពោះ​បុរស ដោយ​ធ្វើ​ការប្រៀបធៀប​ទៅនឹង​​ក្រុម​បុរស​ដែល​ធ្វើការ​រួម​ភេទ​តិចជាង មួយដង​ក្នុង​មួយខែ ។​

​ការរួម​ភេទ​អាច​បង្កើន​នូវ អារម្មណ៍​នៃ​ការស្រលាញ់ និង ចូលចិត្ត​ខ្លួនឯង​ ការ​ជម្រុញ​នូវ​អារម្មណ៍​នៃ​ការស្រលាញ់ និង ចូលចិត្ត​ខ្លួនឯង គឺជា​មូលហេតុ​មួយ ក្នុង​ចំណោម​មូលហេតុ​ទាំង​២៣៧ ដែល​មនុស្ស​ធ្វើការ​រួម​ភេទ ដែល​នេះ​ត្រូវ​បាន​ប្រមូល​មតិ​ដោយ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នៃ​សកល​ វិទ្យាល័យ​តិច​សាស ( University of Texas) និង បាន​បោះពុម្ពផ្សាយ​នៅក្នុង ឯកសារ​សំខាន់​នៃ​អាកប្បកិរិយា​នៃ​ការ​រួមភេទ​។​ ការរកឃើញ​នេះ គឺ​មាន​ការយល់ស្រប​ពី លោក​បណ្ឌិត ជី​ណា​អដ​ដែន ( Gina Ogden) ដែលជា​អ្នក​ព្យាបាល​​រោគ​ផ្លូវភេទ និង ជា​អ្នក​ព្យាបាល​ក្រុមគ្រួសារ នៅ​ខេ​ម​ប្រ៊ី​ជ ( Cambridge) ទោះបីជា​នាង​រកឃើញថា អ្នក​ទាំងនោះ​​ដែល​មាន​អារម្មណ៍​ស្រលាញ់ និង ចូលចិត្ត​ខ្លួនឯង​រួច​ជា​ស្រេច​ហើយ និយាយថា ពេលខ្លះ​ពូកគេ ធ្វើការ​រួម​ភេទ​​ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​ប្រសើរ​ជាង​នេះ ។ មូលហេតុ​មួយ​ដែល​មនុស្ស​ជាច្រើន និយាយថា ពួកគេ​ធ្វើការ​រួម​​ភេទ​គឺ ដើម្បី​អោយ​ខ្លួន​គេ​មាន​អារម្មណ៍ល្អ ចំ​ពោះ​ខ្លួនឯង​។ នាង​បាន​និយាយ​ផងដែរ​ថា ការ​រួមភេទ​ដ៏​អស្ចារ្យ គឺ​ចាប់​​ផ្តើម​ជាមួយ​នឹង​អារម្មណ៍​នៃ​ការស្រលាញ់​ ខ្លួនឯង​នេះ រួច​វា​នឹង​មាន​ការកើនឡើង​។ ប្រសិនបើ​ការ​រួមភេទ​គឺ​មាន​ភាព​ទាក់ទាញ ផ្សាភ្ជាប់ និង ជា​អ្វី​ដែល​អ្នកត្រូវការ វា​នឹង​បង្កើន​នូវ​អារម្មណ៍​ទាំងនេះ ។​

ការ​រួមភេទ​ពង្រឹង​សុខមាលភាព​របស់​អ្នក​ ការ​រួមភេទ ដូច​ជា​សកម្មភាព​ដែល​នឹង​ចិញ្ចឹម​ដល់​ទំនាក់ទំនង​នៃ​ការស្រលាញ់ និង ជិតស្និទ្ធ​រវាង​ដៃគូ​របស់​អ្នក​​វា​មិន​ត្រឹមតែ​បង្កើន​អារម្មណ៍​នៃ​ ក្តីស្រលាញ់​ចំ​ពោះ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ពង្រឹង​នូវ​ញាណ​អារម្មណ៍​ទាំងអស់​​នៃ​សុខមាលភាព​របស់​ អ្នក ។ ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា មនុស្ស​ដែល​មាន​ការគាំទ្រ​ពី​ក្រុម​បណ្តាញ សង្គម បាន​ខ្លាំងក្លា (​រួម​មាន​អ្នកជា​ស្រលាញ់​ផងដែរ​) នោះ គឺ​មាន​សុខភាព និង សេចក្តីសុខ​ជាង មិត្តភក្តិ​របស់​ពួកគេ​ដែល​មិនសូវ​មាន​ទំនាក់ទំនង​ក្នុងសង្គម ។​

​ការ​រួមភេទ​ធ្វើអោយ​ភាពស្និទ្ធស្នាល​កាន់តែ​ល្អប្រសើរ​ ការ​រួមភេទ និង ការសំរេច​កាម​បាន​ដល់​ចំណុចកំពូល នឹង​បង្កើន​កំរិត​នៃ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ឬ ក៏​ហៅ​ម្យ៉ាង​​ទៀតថា អរ​ម៉ូ​ន​នៃ​ស្នេហា ដែល​អាច​ជួយ​ពួក​យើង​អោយ​រឹតចំណង និង សាង​នូវ​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។​អ្នក​ស្រាវជ្រាវ​ពី សកល​វិទ្យាល័យ ភី​ធ​បឺត ( Pittsburgh) និង​សកល​វិទ្យាល័យ ណរ​ខា​រ៉ូ​លីណា (North Carolina) បានធ្វើការ​វាយ​តំលៃ ស្ត្រី ៥៩​នាក់​ដែល​ត្រៀម​នឹង​អស់​រដូវ មុនពេល និង ក្រោយ​ពេល​ពួកគេ បាន​មាន​ទំនាក់ទំនង​​យ៉ាង​កក់ក្តៅ​ពី​ស្វាមី និង ដៃគូ​សេ្ន​ហា បានបញ្ចប់​ជាមួយនឹង​ការ​ឱបថើប​គ្នា​។ ក្រុម​អ្នកស្រាវជ្រាវ​ទាំងនេះ បាន​រក​​ឃើញថា កាល​បើ​ពួកគេ​មាន​ទំនាក់ទំនង​កាន់តែច្រើន នោះ​កំរិត​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន   គឺ​កាន់តែ​មាន​ការកើនឡើង​​កាន់តែ​ខ្ពស់​ផងដែរ ។​ លោកស្រី​បណ្ឌិត​ប្រ៊ី​តុ​ន​និយាយថា អុក​ស៊ី​តូ​ស៊ីន អនុញ្ញាត​អោយ​យើង​មាន​ចំណង់ នឹង​បណ្តុះ​នូវ​ចំណងសេ្នហា​​របស់​យើង​បន្ថែមទៀត ។​ការកើនឡើង​ខ្ពស់​នៃ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ក៏​មាន​ទំនាក់ទំនង​ផង​ដែរ​ទៅ​នឹង អារម្មណ៍​នៃ​ភាព​សន្តោស​ប្រណី​។​ដូច្នេះ ប្រសិនបើ​ភ្លាមៗ​នោះ អ្នក​ស្រាប់តែ​មាន​ភាព​សន្តោស​កា​ន់​តែ​ច្រើន​ចំពោះ​ដៃគូ​របស់​អ្នក​ជាង​ពេល ​ធម្មតា​នោះ​សូម​អោយ​គុណសម្បត្តិ​នេះ ទដ​ល់អរ​ម៉ូ​ន​នៃ​សេចក្តីស្រលាញ់​ចុះ ។​

​ការ​រួមភេទ​អាច​កាត់បន្ថយ​ភាពឈឺចាប់​ នៅពេល​ដែល​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន កញ្ជ្រោល​ឡើង អង់​ដូ​ហ្វី​នក៏​នឹង​មាន​ការកើន​ឡើង ហើយ​ភាពឈឺចាប់​ក៏មាន​ការធ្លាក់​ចុះ​ផងដែរ​។ ដូច្នេះ ប្រសិនបើ​ការឈឺ​ក្បាល​, ឈឺសន្លាក់​របស់​អ្នក ហាក់ដូចជា​មាន​ភាពប្រសើ​រ​ជាង​មុន​បន្ទាប់ពី​មាន​ការ​រួមភេទ អ្នក​អាច​នឹង​អរគុណ​ដល់​ការកើនឡើង​នៃ​កំរិត​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ។​

​អុក​ស៊ី​តូ​ស៊ីន អរ​ម៉ូ​ន​នៃ​ក្តីស្រលាញ់​ ការ​សិក្សា​ដែល​បាន​ចុះផ្សាយ នៅក្នុង ការធ្វើ​ពិសោធន៍​ផ្នែក​ជីវសាស្ត្រ និង ឱសថ​សាស្ត្រ​នៃ​ប៊ូ​លេទីន បានធ្វើការ​​ពិនិត្យ​ទៅលើ ការឆ្លើយតប​របស់ អរ​ម៉ូ​ន​នៃ​ក្តីស្រលាញ់ គឺ​អុក​ស៊ី​តូ​ស៊ីន ចំពោះ​សញ្ញាណ​នៃ​ការឈឺចាប់ នៅក្នុង​​ការធ្វើ​ពិសោធន៍ ចំពោះ​អ្នកស្ម័គ្រចិត្ត​ចំនួន ៤៨​នាក់​។ អ្នកចូលរួម​ការសិក្សា​នេះ បាន​ស្រូប   យក​ចំហាយ​ក្លិន​នៃ​​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន និង បន្ទាប់​មកទៀត​ពួកគេ​ត្រូវ​ទទួល​ការចាក់​ម្ជុល​នៅ​ម្រាមដៃ​។   ក្រុមមនុស្ស​ដែល​បាន​ស្រូប​​យក​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន គឺ​មាន​ភាពឈឺចាប់​ថយ​ចុះ និង​កាត់បន្ថយ​ភាពឈឺចាប់​នោះបាន​ច្រើន​ជាង​ពាក់កណ្តាល​។​

​ការ​ រួមភេទ​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ក្រុម​អ្នក​ សិក្សា​ស្រាវជ្រាវ​ជនជាតិ​អូស្រា្តលី បាន​រាយការណ៍​នៅក្នុង​សារព័ត៌មាន​អង់គ្លេស នៃ​ផ្នែក​ជំនាញ​ម៉ូ​ត្រ​
​ សាស្ត្រ​អន្តរជាតិ​ថា ការបាញ់​បញ្ចេញ​ទឹកកាម​ញឹកញាប់ អាច​នឹង​កាត់បន្ថយ​គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ នៅពេល ក្រោយមក​ទៀត​នៃ​ជីវិត​របស់​មនុស្ស​ប្រុស​។   នៅពេលដែល​ពួកគេ តាមដាន​ក្រុម​បុរស​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​ ក្រពេញប្រូ​ស្តាត និង  ក្រុម​អ្នក​ដែល​មិន​បាន​ធ្វើ​នោះ​ពួកគេ​មិន​បាន​រក​​ឃើញ​ពី​ទំនាក់ទំនង នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ជាមួយ​នឹង​ចំនួន​នៃ​ដៃគូ​រួមភេទ នៅពេល​ដែល​បុរស​ទាំង​នោះឈាន​ចូល​ដល់​អាយុ ៣០, ៤០ និង ៥០​ឆ្នាំ​នោះ​ទេ ។​ ប៉ុន្តែ​ពួកគេ​បាន​រកឃើញថា អ្នក​ដែល​បាន​បញ្ចេញ​ទឹកកាម​ចំនួន ៥​ដង ឬ ច្រើន​ជាង​នេះ​ជា​រៀង​រាល់​សប្តាហ៍​នៅ​ក្នុង​វ័យ ២០​ឆ្នាំ​របស់​ពួកគេ គឺ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង គ្រោះថ្នាក់​ចំពោះ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត នៅ​ពេល​ក្រោយមក​ទៀត បាន​មួយ​ភាគបី ។​ ការសិក្សា​ផ្សេងទៀត បាន​ផ្តល់​របាយការណ៍​នៅក្នុង​ទស្សនា​វ​ដ្តី​នៃ​សមាគមន៍​ផ្នែក​វេជ្ជសាស្ត្រ​ នៃ​សហរដ្ឋអាមេរិក​​បាន​រកឃើញថា ការបាញ់​បញ្ចេញ​ទឹកកាម​ញឹកញាប់ ចំនួន​២១​ដង ឬ ច្រើន​ជាង​នេះ ក្នុង​រយៈពេល​១​ខែ គឺមាន​​ទំនាក់ទំនង​នឹង ការចុះ​ទាប​នៃ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ ចំពោះ បុរស​វ័យ​ចំណាស់​​ផងដែរ បើ​យើង​ធ្វើការ​ប្រៀបធៀប​នឹង​ក្រុម​បុរស​ដែល​មិនសូវ បាញ់​បញេ្ច​ញទឹក​កាមញឹ​កញាប់ ក្នុង​រយៈពេល ៤ ទៅ ៧ ខែម្តង ។​

​ការ​រួមភេទ អាច​ពង្រឹង​សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក​ សំរាប់​ស្ត្រី ការធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ឆ្អឹង​អាង​ត្រគាក​បាន​ពីរ​បី​ដង ដែល​ត្រូវបាន​គេ​ស្គាល់​ថា លំ​ហាត់ប្រាណ​ឃេ​ជែល ក្នុង​កំឡុងពេល​នៃ​ការ​រួមភេទ​នោះ អាច​ផ្តល់​គុណសម្បត្តិ​ដល់​គូ​ស្វាមីភរិយា​បាន​។ អ្នក​នឹង​ទទួលបាន​នូវ​​ភាព​រីករាយ​កាន់តែច្រើន ហើយ​អ្នក​ក៏​អាច​នឹង​ពង្រឹង តំបន់​នោះ និង ជួយ​អ្នក​ក្នុង​ការកាត់បន្ថយ នូវ​ការ​ប្រឈម​នឹង​​គ្រោះថ្នាក់ នៃ​ការ​បត់ជើង​ដោយ​មិន​ដឹង​ខ្លួន ដែល​អាច​នឹង​កើតមាន​នៅពេល​ដំណាក់កាល​ក្រោយ​មកទៀត​នៅក្នុង​​ជីវិត​របស់​អ្នក ។ ដើម្បី​អនុវត្ត​គោលការណ៍​គ្រឹះ​នៃ​លំ​ហាត់ប្រាណ​ឃេ​ជែល​នេះ អ្នក​ត្រូវ​ធ្វើអោយ​សាច់ដុំ​បាត​ឆ្អឹង​អាង​ត្រគាក​​របស់​អ្នក​ឡើង​តឹង​ណែន គឺ​ហាក់ដូចជា​ពេល​ដែល​អ្នក កំពុង​ព្យាយាម​ទប់​ទឹក​នោម​ដូច្នោះ​ដែរ ។ រួច​អ្នក​ត្រូវ​ធ្វើការ​​រាប់​ពី ១​ដល់ ៣ និង បន្ទាប់​មក​លា​វា​មកវិញ ។​


ការរួម​ភេទ​អាច​ជួយ​អ្នក អោយ​ទទួលទានដំណេក​បាន​លក់​ស្រួល​ ដោយយោង​តាម​ការស្រាវជ្រាវ បានបង្ហាញ​ថា ការបញ្ចេញ​នូវ​អរ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ីន ក្នុងអំឡុងពេល នៃ​ការ​ដល់ ចំណុច​កំពូល នៃ​ការ​រួមភេទ ក៏​អាច​ជួយ​អោយ​អ្នក​គេ​ង​បាន​លក់​ស្រួល​ផងដែរ​។ រួច​ការ​ទទួលទានដំណេក​បាន​គ្រប់​គ្រាន់ គឺ​ពិតជា​មាន​ទំនាក់ទំនង​ទៅ​នឹង​រឿង​ល្អៗ​ជាច្រើន ដូចជា ការរក្សាបាន​នូវ​សុខភាព​, ទំងន់ និង សំពាធ​ឈាម​ក្នុង​លក្ខខណ្ឌ​ល្អប្រសើរ​។ វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត​ពី​វា ជា​ពិសេស​ប្រសិនបើ​អ្នក មាន​ចំងល់​ថា​ហេតុអ្វី បាន​ជា​ដៃគូ​របស់​អ្នក​អាច​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង ក្នុង​រយៈពេល​មួយ​នាទី ហើយ​បែរជា​ស្រ​ម៉ុក​លឺ​ខុលៗ​វិញ​នៅ​ពេល​បន្ទាប់​​មក​ទៀត​នោះ ៕


© រក្សាសិទ្ធិដោយ thmeythmey.com