ជាតិ
យុវជន​នឹង​ជជែក​គ្នា​ពី​ប្រយោជន៍ និង​ផលប៉ះពាល់​នៃ​សមាហរណកម្ម​អាស៊ាន
27, Mar 2015 , 5:20 pm        
រូបភាព

 
គណៈកម្មការ​រៀបចំ​សមាជ​យុវជន​កម្ពុជា ដែលមាន​សមាគម យុវជន និង​បណ្តាញ​យុវជន នឹង​រៀបចំ​វេទិកា​យុវជន​កម្ពុជា ស្តីពី«អនាគត​យុវជន​កម្ពុជា នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥» នៅ​ថ្ងៃទី២៩ មីនា​ខាងមុខនេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ចាប់ពី​ម៉ោង៧និង៣០នាទី​ដល់​ម៉ោង១២ថ្ងៃត្រង់។



វេទិកា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជា​វេទិការ​ដល់​យុវជន​កម្ពុជា​ពិភាក្សា និង​លើកឡើង​ពី​កង្វល់​របស់ខ្លួន​ចំពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន និង​ដើម្បី​ប្រមូល​គំនិត​យោបល់​យុវជន ដាក់ជូន​រាជរដ្ឋាភិបាល​ថ្នាក់ជាតិ និង​រដ្ឋាភិបាល​អាស៊ាន​ធ្វើការ​ដោះស្រាយ​នៅក្នុង​ជំនួប​របស់​រដ្ឋា​ភិ​បាល​អាស៊ាន នៅ​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែមេសា​ខាងមុខនេះ ។

វេទិកា​នេះ ក៏​ជា​ឱកាស​របស់​យុវជន សិស្ស និស្សិត និង​សាធារណជន បញ្ចេញយោបល់​ជុំវិញ​ផលប្រយោជន៍ និង​ផលប៉ះពាល់​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com