កីឡាជាតិ
U23 AFC៖ ប្រាក់ មុន្នីឧត្តម ជួយឲ្យកម្ពុជានាំមុខម្ចាស់ផ្ទះថៃ ១-០ នៅក្នុងតង់ទីមួយ
× ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បាននាំមុខម្ចាស់ផ្ទះថៃ ១-០ ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ U23 AFC Championship នៅកីឡដ្ឋាន Rajamangala ក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៧ ខែមីនា នេះ។
ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ហ្វ្រីឃីតនាំមុខ ១-០ សម្រាប់កម្ពុជា ខណៈការប្រកួតដំណើរការបានប្រមាណ១០នាទី បន្ទាប់ពីខ្សែការពារថៃ Suwannapat Kingkaew បានទាញខ្សែបម្រើ ចាន់ វឌ្ឍនាកាឲ្យដួលនៅក្រៅប្រអប់គ្រោះថ្នាក់។ ថៃព្យាយាមវាយបកវិញយ៉ាងខ្លាំង ប៉ុន្តែកម្ពុជាបានបង្ហាញភាពរឹងមាំក្នុងតំបន់ការពារ ខណៈអ្នកចាំទី អ៊ុំ សិរីរ៏ត្ន បានសង្គ្រោះបាល់ចំគោលដៅរហូតដល់ទៅ៤លើក។
រីឯការប្រកួតគូទីមួយនៅក្នុងពូល G កូរ៉េខាងជើងបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ៤-០ ។ កីឡាករ Ri Hyong-jin និង So Kyong-jin ស៊ុបបាល់បញ្ចូលទីតង់ទីមួយ ខណៈ Jang Ok-chol និង Pak Hyon-il បន្ថែមម្នាក់មួយគ្រាប់នៅក្នុងតង់ទីពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com