កីឡាជាតិ
U23 AFC Championship៖ ម្ចាស់ផ្ទះ​ថៃ ស៊ី​កម្ពុជា ២-១ នៅក្នុងនាទី​បន្ថែម
27, Mar 2015 , 8:53 pm        
រូបភាព
ដោយ: រួបរួម
ម្ចាស់​ផ្ទះ​ថៃ បាន​តាម​វាយ​បក​ក្រុម​កម្ពុជាដើម្បី​យក​ឈ្នះ​លទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ U23 AFC Championship នៅ​កីឡដ្ឋាន Rajamangala ក្រុង​បាងកក ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃទី២៧ ខែមីនា នេះ។



ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​ត​នាំមុខ ១-០ សម្រាប់​កម្ពុជា នៅក្នុង​នាទី ទី១៨ បន្ទាប់​ខ្សែការពារ​ថៃ Suwannapat Kingkaew បាន​ទាញ​ខ្សែបម្រើ ចាន់ វឌ្ឍនាកា​ឲ្យ​ដួល​នៅក្រៅ​ប្រអប់​គ្រោះថ្នាក់។ ថៃ​ព្យាយាម​វាយបក​វិញ​យ៉ាងខ្លាំង ប៉ុន្តែ​កម្ពុជា​បានបង្ហាញ​ភាពរឹងមាំ​ក្នុង​តំបន់​ការពារ ខណៈ​អ្នកចាំទី អ៊ុំ សិរី​រ៏​ត្ន បាន​សង្គ្រោះ​បាល់​ចំ​គោលដៅ​រហូតដល់​ទៅ៤លើក។

នៅ​ពាក់កណ្តាល​តង់​ទី​ពីរ  ខ្សែប្រយុទ្ធ Inpinit Pinyo បាន​វាយបក​តាម​ស្មើ​សម្រាប់​ម្ចាស់ផ្ទះ​ថៃ។ នៅ​ប្រមាណ​វិនាទី​ចុងក្រោយ​នៃ​ម៉ោង​បន្ថែម​៥នាទី កីឡាករ​បម្រុង Chenrop Samphaodi បានធ្វើឲ្យ​ម្ចាស់​ផ្ទះ​ថៃ នាំមុខ ២-១ មុន​នឹងអាជ្ញាកណ្តាលចិន លោក Fun Ming ផ្លុំកញ្ចែបញ្ចប់ការ​ប្រកួត។

រីឯ​ការប្រកួត​គូ​ទីមួយ​នៅក្នុង​ពូ​ល G កូរ៉េខាងជើង​បាន​យកឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ៤-០ ។ កីឡាករ Ri Hyong-jin និង So Kyong-jin ស៊ុប​បាល់​បញ្ចូល​ទី​តង់​ទីមួយ ខណៈ Jang Ok-chol និង Pak Hyon-il បន្ថែម​ម្នាក់​មួយគ្រា​ប់​នៅក្នុង​តង់​ទី​ពីរ៕

ក្រុម​កីឡាករ​កម្ពុជា៖
អ្នកចាំទី៖ អ៊ុំ សេរី​រ័ត្ន
ខ្សែការពារ៖ សឿ​យ វិសាល, សំអឿន ពិដោ, នេន សុធា​រ័ត្ន, ណុប តុលា និង រស់ សំអឿន
ខ្សែបម្រើ៖ សារី ម៉ាត់​ណូ​រ៉ូ​ទីន, ហួយ ផល្លី​ន (ង៉​យ ស្រ៊ី​ន ៦៥’), ផានី អ៊ី​រដ្ឋា (ប្រាក់ ចាន់​រតនា ៦២’)
ខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា (មួង មករា ៩០+) និង ប្រាក់ មុន្នី​ឧ​ត្ត​ម





© រក្សាសិទ្ធិដោយ thmeythmey.com